ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាំ​ទៅ​ស្រុក​ម្តាយ​ក្នុង​គ្រា​មាន​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

បើសិនជា​មិន​ចាំបាច់​ មិនបាច់​ទៅ​លេង​ស្រុក​មួយ​ឆ្នាំ​ក៏​មិន​អី​ដែរ ​ដើម្បី​ចៀសវាង​ការ​ឆ្លង​និង​ការ​ចម្លង​មេ​រោគ​​កូ​វី​ដ​១៩ ​។ ប៉ុន្តែ​បើ​ចាំបាច់​ត្រូវ​ទៅ​លេង​ឪពុក​ម្តាយ​នៅ​ស្រុក​នោះ ​។ នេះ​ជា​បណ្តាំ​គួរ​ពិចារណា​។ ដំបូង សូម​ប្រយ័ត្ន​ខ្លួន​នៅ​ក្នុង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដោយ​លាងដៃ​អោយ​ញឹកញាប់…

បើសិនជា​មិន​ចាំបាច់​ មិនបាច់​ទៅ​លេង​ស្រុក​មួយ​ឆ្នាំ​ក៏​មិន​អី​ដែរ ​ដើម្បី​ចៀសវាង​ការ​ឆ្លង​និង​ការ​ចម្លង​មេ​រោគ​​កូ​វី​ដ​១៩ ​។ ប៉ុន្តែ​បើ​ចាំបាច់​ត្រូវ​ទៅ​លេង​ឪពុក​ម្តាយ​នៅ​ស្រុក​នោះ ​។ នេះ​ជា​បណ្តាំ​គួរ​ពិចារណា​។

ដំបូង សូម​ប្រយ័ត្ន​ខ្លួន​នៅ​ក្នុង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដោយ​លាងដៃ​អោយ​ញឹកញាប់ ​ជាមួយនឹង​អាល់កុល ឬ​​ជែ​លស​ម្លាប់​​មេរោគ​ ដែល​យក​ទៅ​ជាមួយ​ខ្លួន ពាក់​ម៉ាស នៅ​ឆ្ងាយ​ពី​មនុស្ស​ច្រើន​ជាដើម​ ។

បន្ត​មក​ទៀត កូ​វី​ដ​១៩ មិន​ស្គាល់ឪពុក​ម្តាយ មិន​ស្គាល់​បងប្អូន មិន​ស្គាល់​ចាស់ទុំ មិន​ស្គាល់​ក្មេង​ចាស់ មិន​ស្គាល់​អ្នកមាន មិន​ស្គាល់​អ្នកក្រ មិន​ស្គាល់​អ្នកតូច មិន​ស្គាល់​អ្នកធំ​ ។

យើង​គ្មាន​ចេតនា​នឹង​ចម្លង​មេរោគ​ដល់​សមាជិក​ក្រុម​គ្រួសារ ​និង​មនុស្ស​ជាទី​ស្រឡាញ់​ទាំងអស់​ទេ ​។ ប៉ុន្តែ កូ​វី​ដ​១៩ វា​សាហាវ​ណាស់​ ។ វា​ខ្ចី​ខ្លួន​យើង​ធ្វើបាប​មនុស្ស​នៅ​ក្បែរ​យើង ដោយ​ចម្លងមេរោគ​ទៅ​កាន់នរណា​ដែល​នៅ​ក្បែរ​យើង​។

សមាជិកគ្រួសារ​ គឺជា​មនុស្ស​ដែល​យើង​នៅ​ជិត​ជាងគេ ​។ ដូច្នេះ ក្នុង​ករណី​អាក្រក់​ដែល នរណា​ម្នាក់​ឆ្លង មេរោគ​កូ​វី​ដ​១៩​ពី​ក្រៅ​មក បុគ្គល​នោះ​អាច​នឹង​ចម្លង​ដល់​សមាជិកគ្រួសារ​ដូច​ជា​ឪពុក​ម្តាយ និងប្អូនជា
ដើម​។ វា​ជា​រឿង​គ្មាន​នរណា​មា្ន​ក់​ចង់​ធ្វើ​និង​ចង់​ឃើញ​រឿង​បែប​នេះ​ទេ ​។

ដូច្នេះ ​សូម​ប្រយ័ត្ន​ទាំងអស់​គ្នា​ ដើម្បី​សេចក្តីសុខ​ផ្ទាល់​ខ្លួន ​និង​មនុស្ស​ទាំងឡាយ​ជាទី​ស្រឡាញ់​របស់​យើង​។

យើង​ទាំងអស់​គ្នា​បានដឹង​បានឮ​ហើយ​ថា ជន​ដែល​ងាយ​រង​គ្រោះ​ក្រោម​ក្រញាំ​ដៃមេរោគ​បី​សាច​កូ​រ៉ូ​ណា គឺ​មនុស្ស​ជរា និង​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់ ដូច​ជាជំងឺ​លើ​ល​សម្ពាធ​ឈាម ជំងឺបេះដូង ជំងឺ​ទឹក​នោមផ្អែម និងជំងឺមហារីកជាដើម​។

ដើម្បី​កុំអោយ​មានការ​ស្តាយក្រោយ យើង​ទាំងអស់​គ្នា ទាំង​ក្មេង​តូច​ៗ​ផង​ដែរ ត្រូវ​ចាប់ ផ្តើម​អនុវត្តការ​រក្សា​គម្លាត​ពី​ជន​ងាយ​រង​គ្រោះ​ ដែល​មាននៅ​ក្នុងផ្ទះ​យើង​ម្នាក់​ៗ ដែលអាច​ជាឪពុក​ម្តាយ ជីដូន​ជីតា ឬ​មីងមារ​របស់​យើង​។

យើង​គួរ​ចៀសវាង ឬ​កាត់​បន្ថយ​ការ​ជួប​និយាយ​ទល់មុខ​ជាមួយ​ពួក​គាត់ ហើយ​ជំនួស ដោយ​ការ​និយាយ តាម​ទូរស័ព្ទ​ពី​ចម្ងាយ ​។

បើ​ចាំបាច់​ណាស់ ​ដែល​ត្រូវ​ជួប​និយាយ​ទល់មុខ​ជាមួយ​ពួក​គាត់ ឬ​យក​ម្ហូបអាហារ​ជូន​គាត់ យើង​ត្រូវ​ពាក់​ម៉ាស់ ហើយ​ស្ថិត​នៅ​ឆ្ងាយ​ពី​គាត់​ឲ្យ​បាន២ម៉ែត្រ​ ។

យើង​ប្រាប់​គាត់​ឲ្យ​ដឹងផង ថា​យើង​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ការពារ​ពួក​គាត់ ​។ ត្រូវ​ឧស្សាហ៍​លាងដៃ​ផង​ពេល​រៀបចំ​ម្ហូបអាហារ និង​ក្រោយ​ពេល​ប៉ះ​វត្ថុ​ធាតុ​នានា ​៕

អត្ថបទសរសេរ ដោយ