ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​ក្តៅ​ត្រចៀក​ដោយសារ​អា​មេ​រិ​ក​លួច​ស្ទាក់យក​ម៉ាស

4 ឆ្នាំ មុន

អា​មេ​រិ​កបាន​ធ្វើ​អោយ​អា​ល្លឺ​ម៉​ង់​ខឹងសម្បារ​ដោយ​ចោទ​អា​មេ​រិ​កថា បាន​លួច​ប្លន់​យក​ម៉ាស​ដែល​ត្រូវ​ដឹក​ពី​ចិន​ទៅ​អា​ល្លឺ​ម៉​ង់​។ សារព័ត៌មាន Daily Mail បាន​រាយការណ៍​ថា មន្ត្រី​អា​ល្លឺ​ម៉​ង់​បាន​វាយប្រហារ​ពាក្យ​សម្តី​ប្រឆាំង​នឹង​អា​មេ​រិ​កដោយ​ចោទប្រកាន់​ថា ស្ទាក់​យក​ម៉ាស​២​សែន ដែល​ខ្លួន​បាន​បញ្ជា​ទិញ​ពី​រោងចក្រ 3M…

អា​មេ​រិ​កបាន​ធ្វើ​អោយ​អា​ល្លឺ​ម៉​ង់​ខឹងសម្បារ​ដោយ​ចោទ​អា​មេ​រិ​កថា បាន​លួច​ប្លន់​យក​ម៉ាស​ដែល​ត្រូវ​ដឹក​ពី​ចិន​ទៅ​អា​ល្លឺ​ម៉​ង់​។

សារព័ត៌មាន Daily Mail បាន​រាយការណ៍​ថា មន្ត្រី​អា​ល្លឺ​ម៉​ង់​បាន​វាយប្រហារ​ពាក្យ​សម្តី​ប្រឆាំង​នឹង​អា​មេ​រិ​កដោយ​ចោទប្រកាន់​ថា ស្ទាក់​យក​ម៉ាស​២​សែន ដែល​ខ្លួន​បាន​បញ្ជា​ទិញ​ពី​រោងចក្រ 3M នៅ​ប្រទេស​ចិន​។ ដោយសារ​តែ​រោងចក្រ​នោះ​កាន់កាប់​ដោយ​ជនជាតិ​អា​មេ​រិ​ក វា​ធ្វើ​អោយ​អា​មេ​រិ​ក​អាច​ស្ទាក់​យក​បាន​។ អា​ល្លឺ​ម៉​ង់​ចោទ​ថា នេះ គឺជា​ការ​លួច​សម័យ​ទំនើប ។

ចំណែក​កាលពីមុន​នេះ អា​មេ​រិ​ក​និង​បារាំង​បាន​ធ្លាក់​ក្នុង​សង្គ្រាម​មួយ​ដែល​មិនមែន​ជា​សង្គ្រាម​នុយ​ក្លេ​អែរ ឬ​ប្រដាប់​អាវុធ​ឡើយ ។ ប៉ុន្តែ​នោះ​ប្រទេស​ទាំង​ពីរ​ឈ្លោះ​គ្នា​រឿង​ដណ្តើម​ម៉ាស​ដែល​ដឹក​ចេញពី​ចិន​តាម​យន្តហោះ​។

អា​មេ​រិ​កបាន​បដិសេធ​នឹង​ការ​ចោទប្រកាន់​ដោយ​អ្នកនយោបាយ​បារាំង ដែល​ថា ម៉ាស​មុខ​មួយ​យន្តហោះ​សម្រាប់​ការពារ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ត្រូវ​បាន​អា​មេ​រិ​ក​ស្កាត់​ទិញ​យក​ដោយ​ហ៊ាន​អោយ​តម្លៃ​ជា​បី​ទៅ​បួន​ដង ។

មន្ត្រី​អា​មេ​រិ​ក​ត្រូវ​បាន​ទីភ្នាក់ងារសារព័ត៌មាន AFP បារាំង​ដកស្រង់​សម្តី​ដែល​និយាយ​ថា អា​មេ​រិ​ក​មិន​បាន​ស្ទាក់​ទិញ​ម៉ាស​ដែល​ត្រូវ​ដឹក​ពី​ចិន​ទៅ​បារាំង​ទេ ។ នេះ​ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ​ទេ ។ អា​មេ​រិ​ក​បដិសេធ​បែប​នេះ បន្ទាប់​ពី​អ្នកនយោបាយ​បារាំង​ខឹង និង​ចោទ​អា​មេ​រិ​កថា​បាន​ស្ទាក់​ទិញ​ម៉ាស​មួយ​យន្តហោះ​ដែល​បម្រុង​ដឹង​ពី​ចិន​មក​បារាំង ។

លោកស្រី វ៉ា​លេ​រី ប៉េ​ក្រេស​ខឹង​ជា​ខ្លាំង​អ្នក​ន​យោ​បា​បារាំង ដែល​ជា​ប្រធាន​តំបន់ the lie-de-France ដែល​រួម​ទាំង​ទីក្រុង​ប៉​រី​ស​ផង​នោះ​បាន​និយាយ​ថា បារាំង​បញ្ជា​ទិញ​ម៉ាស​ពី​ចិន​មក​ហើយ​ផ្តល់​លុយ ពេល​ទំនិញ​មក​ដល់ ។ ពួក​គេ​គិតតែ​ពីរ​រឿង​ធ្វើ​ជំនួញ ខណៈ​ពិភពលោក​កំពុង​ពិបាក​ខ្លាំង ។

ចំណែក​មេដឹកនាំ​នយោបាយ​តំបន់​ម្នាក់​ទៀត លោក ហ្ស​ង់ រ៉ូ​ត​ណ័​រ បាន​និយាយ​ថា ប៉ុន្តែ​អា​មេ​រិ​ក​បានអោយ​លុយ​មុន​តែ​ម្តង​ដោយ​មិន​ទាំង​មើល​ទំនិញ​ផង ហើយ​មិនតែប៉ុណ្ណោះ គឺ អោយ​តម្លៃ​បី​បួន​ដង​តម្លៃ​ដែល​បារាំង​ផ្តល់​អោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ