ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ឆ្លង​តាម​រយៈ​ក្អក​ឬ​កណ្តាស​ជះ​ទឹកតូច​ៗ​ចេញពី​មាត់ មិនមែន​ហើរ​ក្នុង​ខ្យល់​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេរោគ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី ឬ COVID-19 ឆ្លង​តាម​រយៈ​ដំណក់​ទឹកតូច​ៗ ដែល​ខ្ទាត​ចេញ​មក​ក្រៅ​តាម​រយៈ​ក្អក ឬ​កណ្តាស (​មិនមែន​ហោះហើរ​ក្នុង​ខ្យល់​ទេ​) ។…

រាជធានី​ភ្នំពេញ ៖ មេរោគ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី ឬ COVID-19 ឆ្លង​តាម​រយៈ​ដំណក់​ទឹកតូច​ៗ ដែល​ខ្ទាត​ចេញ​មក​ក្រៅ​តាម​រយៈ​ក្អក ឬ​កណ្តាស (​មិនមែន​ហោះហើរ​ក្នុង​ខ្យល់​ទេ​) ។ ត្រូវ​ចង​ចាំ​ថា ដំណក់​ទឹកតូច​ៗ​អ្នកជំងឺ​ដល់​ទីណា​មេរោគ​នឹង​ទៅ​ដល់ទី​នោះ ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ចេញផ្សាយ​នៅ​វេលា​ម៉ោង​៣​និង​៣២​នាទី​ថ្ងៃ​ទី​០៤ ខែមេសា​នេះ ។

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ចំងាយ​ខ្ទាត​ចេញ​ពីមុខ​មនុស្ស​យើង​ចំងាយ​បាន ៣​ហ្វី​ត បើ​គិត​ពី​រង្វាស់​ម៉ែត្រ គឺ​៩០​សង់ទីម៉ែត្រ ។ ដូច្នេះ​បើ​យើង​នៅ​ឆ្ងាយ​ពី​អ្នកជំងឺ​លើស​ពី​១​ម៉ែត្រ យើង​នឹង​គេច​ផុត​ពី​ដំណក់​ទឹកតូច​ៗ​ទាំងនោះ ។ ពេល​អ្នកជំងឺ​ក្អក ឬ​កណ្តាស​ម្តង​ៗ បណ្តាល​ឱ្យ​ខ្ទាត​ទៅ​លើ​ផ្ទៃ​ផ្សេង​ៗ ដូច​ជា លើ​តុ លើ​ជញ្ជាំង លើ​បង្កាន់ដៃ -​ល​-​។ ដោយ​ដៃ​របស់​គាត់​ក្រោយ​ញី​ច្រមុះ​ប្រលាក់​សំបោរ ប៉ះ​ដៃ​ទ្វារ​ប៉ះ​ជញ្ជាំង​ប៉ះ​បង្កាន់ដៃ ដែល​អ្នកជា​ប៉ះ​ផ្ទៃ​ទាំងនោះ​បណ្តាល​ឱ្យ​ឆ្លង​ពេល​យើង​ប៉ះ​មុខ និង​ច្រមុះ ។

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ក្នុង​មួយ​ថ្ងៃ​មនុស្ស​យើង​ប៉ះ​មុខជា​មធ្យម ៦០​ដង ។ ហេតុ​ដូច្នេះ តំរូវ​ឱ្យ​អ្នកជំងឺ​ត្រូវ​ពាក់​ម៉ាស់​ដើម្បី​កុំឱ្យ​ខ្ទាត​ចេញ​មក​ក្រៅ និង​ទាំង​អ្នក​ឈឺ និង​អ្នកជា​ត្រូវ​តែ​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ជេ​ល ជាដើម ។

ចំពោះ​អ្នកជា​ពុំ​ចាំបាច់​ពាក់​ម៉ាស់​ទេ គឺ​យើង​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់​ដូច​ជា កន្លែង​ប្រមូលផ្តុំ សួរ​សុខ​ទុក​អ្នកជំងឺ និង​ក្រុម​គ្រូពេទ្យ ហើយ​គ្រវាត់​ម៉ាស់​ក្នុង​ធុងសំរាម​ភ្លាម ក្រោយ​ប្រើប្រាស់ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ