ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះតូច-​ធំ​២៩​ខ្នងត្រូវបំផ្លាញ ​ខណៈភ្លៀង​២​ថ្ងៃជាប់គ្នា​​ប៉ែកឧត្តរមានជ័យ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​តូច​ធំ​ចំនួន២៩​ខ្នង បាន​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ខណៈ​មាន​ភ្លៀង​ធ្លាក់​កក់ខែ​២​ថ្ងៃ​ជាប់​ៗ​គ្នា កាលពី​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០ គ្របដណ្ដប់​លើ​ភូមិ​ចំនួន​៧…

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​តូច​ធំ​ចំនួន២៩​ខ្នង បាន​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ខណៈ​មាន​ភ្លៀង​ធ្លាក់​កក់ខែ​២​ថ្ងៃ​ជាប់​ៗ​គ្នា កាលពី​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០ គ្របដណ្ដប់​លើ​ភូមិ​ចំនួន​៧ ឃុំ​-​សង្កាត់​ចំនួន​៦ នៃ​ក្រុង​-​ស្រុក​ចំនួន​៤​នៃ​ខេត្តឧត្តរមានជ័យ ។

អ្នកស្រុក​និយាយ​ថា មុន​ពេល​កើតហេតុ មេឃមាន​ពពក​ខ្មៅ​និង​បន្តិច​ក្រោយមក​ភ្លៀង​បាន​ធ្លាក់ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បោកបក់​លើ​លំនៅ​ឋាន និង​សាលារៀន បណ្តាល​ឲ្យ​រង​ការ​ខូចខាត​តែ​ម្តង ។

យោង​តាម​របាយការណ៍​សរុប​របស់​រដ្ឋបាល​សាលាខេត្ត បាន​ឲ្យ​ដឹង​ថា គ្រោះ​មហន្តរាយ​នេះបណ្ដាល​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​ចំនួន​២៧​ខ្នងក្នុង​នោះ​ដួល​រំលំ​ដល់​ដី​ខូចខាត​ទាំងស្រុង​២​ខ្នង ធ្លាក់​ពីលើ​ជើង​តាង​១​ខ្នង ប៉ើង​ដំបូល​២៤​ខ្នង ប៉ើង​ដំបូល​ក្បឿង​សាលារៀន​ចំនួន​៥០​សន្លឹកនិង​ខូចខាត​របង​ប្រវែង​១៦​ម៉ែត្រ តែ​ពុំ​មានមនុស្ស​និង​សត្វ​ទទួល​រង​គ្រោះ​ទេ ៕

អត្ថបទសរសេរ ដោយ