ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០ ប្រទេសកំពុង​រង​គ្រោះ​ជំងឺ​រាត ត្បាត​ COVID-19 ខ្លាំង​ជាងគេ​លើ​ពិភពលោក

3 ឆ្នាំ មុន

ប្រទេស​ចំនួន​១០ ដែល​បាន និង​កំពុង​ទទួល​រង​គ្រោះ​ដោយសារ​តែ​ជំងឺ​រាតត្បាត​សកល COVID-19 ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​លោក ខៀវ កា​ញ្ញា​រិ​ទ្ធ ចេញផ្សាយ​ថ្ងៃ​ទី​០៤…

ប្រទេស​ចំនួន​១០ ដែល​បាន និង​កំពុង​ទទួល​រង​គ្រោះ​ដោយសារ​តែ​ជំងឺ​រាតត្បាត​សកល COVID-19 ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​លោក ខៀវ កា​ញ្ញា​រិ​ទ្ធ ចេញផ្សាយ​ថ្ងៃ​ទី​០៤ ខែមេសា​នេះ ។ សូម​មើល​ខាងក្រោម​នេះ ៖

១ ៖ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង COVID-19 សរុប ២៧៧,៤៧៥​ករណី ក្នុង​នោះ ៧,៤០២​នាក់​ស្លាប់ និង ១២,២៨៣​នាក់​ជា​សះស្បើយ ។
២៖ ប្រទេស​អ៊ី​តា​លី​មាន​ករណី​ឆ្លង COVID-19 សរុប ១១៩,៨២៧​ករណី ក្នុង​នោះ ១៤,៦៨១​នាក់​ស្លាប់ និង ១៩,៧៥៨​នាក់​ជា​សះស្បើយ ។
៣ ៖ ប្រទេស​អេ​ស្ប៉ា​ញ​មាន​ករណី​ឆ្លង COVID-19 សរុប ១១៩,១៩៩​ករណី ក្នុង​នោះ ១១,១៩៨​នាក់​ស្លាប់ និង ៣០,៥១៣​នាក់​ជា​សះស្បើយ​។
៤ ៖ ប្រទេស​អា​ល្លឺ​ម៉​ង់​មាន​ករណី​ឆ្លង COVID-19 សរុប ៩១,១៥៩​នាក់ ក្នុង​នោះ ១,២៧៥​នាក់​ស្លាប់ និង ២៤.៥៧៥​នាក់​ជា​សះស្បើយ​។
៥៖ ប្រទេស​ចិន​មាន​ករណី​ឆ្លង COVID-19 សរុប ៨១,៦៣៩​នាក់ ក្នុង​នោះ ៣,៣២៦​នាក់​ស្លាប់ និង ៧៦,៧៥៥​នាក់​ជា​សះស្បើយ​។
៦៖ ប្រទេស​បារាំង​មាន​ករណី​ឆ្លង COVID-19 សរុប ៦៤,៣៣៨​ករណី ក្នុង​នោះ ៦,៥០៧​នាក់​ស្លាប់ និង ១៤,០០៨​នាក់​ជា​សះស្បើយ​។
៧ ៖ ប្រទេស​អ៊ី​រ៉​ង់​មាន​ករណី​ឆ្លង COVID-19 សរុប ៥៣,១៨៣​ករណី ក្នុង​នោះ ៣,២៩៤​នាក់​ស្លាប់ និង ១៧,៩៣៥​នាក់​ជា​សះស្បើយ​។
៨៖ ចក្រភព​អង់គ្លេស​មាន​ករណី​ឆ្លង COVID-19 សរុប ៣៨,១៦៨​ករណី ក្នុង​នោះ ៣,៦០៥​នាក់​ស្លាប់ និង ១៣៥​នាក់​ជា​សះស្បើយ​។
៩៖ ប្រទេស​តួ​ក​គី​មាន​ករណី​ឆ្លង COVID-19 សរុប ២០,៩២១​ករណី ក្នុង​នោះ ៤២៥​នាក់​ស្លាប់ និង ៤៨៤​នាក់​ជា​សះស្បើយ​។
១០៖ ប្រទេស​ស្វី​សមាន​អ្នក​ឆ្លង COVID-19 សរុប ១៩,៦០៦​ករណី ក្នុង​នោះ ៥៩១​នាក់​ស្លាប់ និង ៤,៨៤៦​នាក់​ជា​សះស្បើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ