ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់វាយប្រហារនៅប៉ៃលិន ក្រោយ​បាត់ដំបងមួយ​ថ្ងៃ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍ពីលោក ចេ​ង តូ ជា​មេ​ភូមិ​អូរ​៧៥ បានឱ្យ​​កោះសន្តិភាពដឹង​នៅ​​ព្រឹក​ថ្ងៃ​ទី​០៤ ​មេសា នេះ​ថា ក្រោយ​ពី​មេឃ​ខ្មៅ​អួរ​អាប់…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍ពីលោក ចេ​ង តូ ជា​មេ​ភូមិ​អូរ​៧៥ បានឱ្យ​​កោះសន្តិភាពដឹង​នៅ​​ព្រឹក​ថ្ងៃ​ទី​០៤ ​មេសា នេះ​ថា ក្រោយ​ពី​មេឃ​ខ្មៅ​អួរ​អាប់ ស្រាប់តែ​មាន​ភ្លៀង​លាយ​ដោយ​ខ្យល់​កន្ត្រាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ​មេសា បណ្តាល​ឱ្យ​ដួល​រលំ និង​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៤​ខ្នង ព្រមទាំង​រង​របួស​មនុស្ស​ម្នាក់​ស្រាល ។ គួររំលឹកថា៖ ខ្យល់​កន្ត្រាក់​ប្រហារ​​​ក្រុង​និង​ស្រុក​​ក្នុង​ខេត្តបាត់ដំបង​ លើកនេះបំផ្លាញធ្ងន់ធ្ងរ

លោក​មេ​ភូមិ​​ឱ្យ​ដឹង​ទៀត​ថា ​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​០៣ ​មេសា ឆ្នាំ​២០២០ លោក ឃ្លោក នួ​យ អភិ​បាលរង​ខេត្ត ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​អូរ​អ​ណ្តូង ដោយ​មានការ​ចូលរួម​ពី​លោក​អនុ​ភូមិ​អូរ​៧៥ បាន​អញ្ជើញ​ចុះ​ទៅ​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួល​រង​គ្រោះ​មហន្តរាយ ដោយសារ​ខ្យល់​កន្ត្រាក់​ទាំង​អស់នោះ ។ ​

​មានអំណោយ​ជូន​ពលរដ្ឋ​រង​គ្រោះ​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​៧៥ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ក្រុមការងារ​បាន​នាំ​យក​មក​ជាមួយ​នូវ​សម្ភារ​:​គ្រឿង​ឧបភោគបរិភោគ ក្នុង​ម្នាក់​ៗ ទទួល​បាន​អង្ករ​២០​គីឡូក្រាម ប្រេងឆា​២​ដប ទឹកត្រី​១​យួរ ត្រីខ​១​យួរ សាប៊ូ​លាងដៃ​៤​ដុំ និង​ថវិកា​២​ម៉ឺន​រៀល ដើម្បី​ជួយ​ដោះស្រាយ ចំពោះ​ការ​លំបាក​របស់​ពួក​គាត់​បាន​មួយ​ផ្នែក​ដែរ ។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា ករណី​ខ្យល់​កន្ត្រាក់​នេះ បាន​ធ្វើ​ឱ្យ​ដួល​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​ចំនួន​២​ខ្នង និង​ប៉ើង​ដំបូល​អស់​ចំនួន​២​ខ្នង ហើយ​រហូត​មក​ដល់​ពេល​នេះ ម្ចាស់ផ្ទះ​ទាំងអស់ កំពុង​នាំ​គ្នា​សាងសង់ និង​ជួសជុល​សារ​ជា​ថ្មី​ឡើង​វិញ ។ ចំពោះ​ករណី​រន្ទះបាញ់ បណ្តាល​ឱ្យ​របួស ឬ​ស្លាប់ មិន​ទាន់​មាន​កើតឡើង​នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​នៅឡើយ ​នា​ឆ្នាំ​២០២០​នេះ ។

ដូច្នេះ ប្រជាពលរដ្ឋ​ម្នាក់​ៗត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​ក្តៅ​កាន់តែ​ខ្លាំង នៅ​ពេល​មាន​ករណី​ភ្លៀង​ផ្គរ​ក៏​ខ្លាំង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ