ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយខ្លះពីរាជធានី​ផ្តល់ជូនលោក​យាយ​​​ទុរគតដែលប្រឹងចិញ្ចឹមចៅ​ប្រុស

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​គេហទំព័រ​កាសែត​កោះសន្តិភាពបាន​បង្ហោះ​ចេញផ្សាយ​ កាលពី​វេលា​ម៉ោង​៥ និង​១២​នាទី​ល្ងាច ថ្ងៃ​ទី​០២ មេសា ឆ្នាំ​២០២០ រហូត​ដល់​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​គេហទំព័រ​កាសែត​កោះសន្តិភាពបាន​បង្ហោះ​ចេញផ្សាយ​ កាលពី​វេលា​ម៉ោង​៥ និង​១២​នាទី​ល្ងាច ថ្ងៃ​ទី​០២ មេសា ឆ្នាំ​២០២០ រហូត​ដល់​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣ មេ​សា ២០២០ មាន​សប្បុរសជន​ម្នាក់ជា​អាជីវករ​លក់ដូរ​ទា​ខ្វៃនៅ​រាជធានី​ភ្នំពេញបាន​វេរ​ប្រាក់​ចំនួន​១០០០០០​រៀល តាម​រយ​:​ភ្នាក់ងារ​ប្រចាំ​ខេត្ត​ប៉ៃលិន យក​ទៅ​ឧបត្ថម្ភ​ដល់​លោកយាយ​កំសត់​ទុរគត​ម្នាក់ ដែល​ប្រកប​របរ ដើរ​បេះ​ស្លឹក​ផ្ទី ស្លឹក​បាស និង​ឡើង​ដើម​អំពិល​ខ្ពស់​ៗ​បេះ​ស្លឹក​អំពិល ដាក់​លក់ដូរ​នៅ​ទីផ្សារ​ព្រំ​ថ្មី ដើម្បី​បាន​ប្រាក់​បន្តិចបន្តួច​ សម្រាប់​ចិញ្ចឹម​ចៅ​កំព្រា​ឪពុក​ម្តាយ​ម្នាក់ ។ ក្នុង​ការ​ផ្តល់​ថវិកា​ដល់​លោកយាយ​កំសត់​រូប​នេះ ក៏​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោក ព្រាប សា​រុន មេ​ភូមិ​ផ្សារ​ព្រំ​ជើង​ផង​ដែរ ។

លោកយាយ​កំសត់​ទុរគត ឈ្មោះ ហំ ម៉ៃ អាយុ​៦៧​ឆ្នាំ បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​ពី​ចម្ងាយ ដល់​លោក សេង គី ជា​អាជីវករ​លក់​ទា​ខ្វៃ នៅ​ផ្សារ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ទាំង​អួល​ដើម​ក​.​ថា គាត់​បាន​ទទួល​ថវិកា​ដ៏​ច្រើន ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក គាត់​ពិតជា​មានការ​រំភើប​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ។ លោកយាយ ក៏​សូម​ជូនពរ​ដល់​ម្ចាស់​អំណោយ ឱ្យ​ប្រកប​របរ​លក់ដូរ​ទា​ខ្វៃ នៅ​ក្នុង​ផ្សារ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មាន​ម៉ូយ​ច្រើន និង​ទទួល​បាន​នូវ​សុខភាព​ល្អ អាយុ​វែង កម្លាំង​មាំមួន រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ កុំឱ្យ​ស្គាល់​អត់ ស្គាល់​ឃ្លាន ដូច​ជា​រូប​គាត់​ឡើយ ។

ចំណែក​លោក សេង គី ជា​អាជីវករ​លក់​ទា​ខ្វៃ ក៏​បាន​ជួប​និយាយ​ទូរស័ព្ទ​ជាមួយ​លោកយាយ​កំសត់​ខាងលើ​ដែរ ដោយ​លើកទឹកចិត្ត​ឱ្យ​ខំប្រឹង​តស៊ូ​រស់នៅ​បន្ត​ទៀត ដើម្បី​ចៅ​កំព្រា ហើយ​ក៏​ផ្តាំផ្ញើ​ឱ្យ​លោកយាយ បន្ទាប់​​ពី​ទទួល​ថវិកា​នេះ​ហើយ សូម​យក​ទៅ​ទិញ​ម្ហូបអាហារ​ឆ្ងាញ់​ៗ ទទួលទាន​ឱ្យ​បាន​ឆ្អែត​ផង​ដែរ ។
បើ​តាម លោក ព្រាប សា​រុន មេ​ភូមិ​ផ្សារ​ព្រំ​ជើង បានឱ្យ​ដឹង​ដែរ​ថា លោកយាយ ហំ ម៉ៃ ពិតជា​លំបាក​វេទនា​ខ្លាំង​មែន ដោយ​បច្ចុប្បន្ន​គាត់​រក​ព្រឹក​ខ្វះ​ល្ងាច ខណ​:​មានកូន​រហូត​ដល់​ទៅ​៥​នាក់ តែ​ពួក​គេ​ទាំងនោះ​សុទ្ធតែ​ក្រីក្រ គ្មាន​លទ្ធភាព​នឹង​ចិញ្ចឹម​ម្តាយ ទើប​នាំ​គ្នា​ចាក​ចេញពី​គាត់ ទៅ​ធ្វើ​កម្មករ​នៅ​តាម​ខេត្ត​ផ្សេង​ៗ និង​អ្នកខ្លះ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាដើម ទើប​ធ្វើ​ឱ្យ​លោកយាយ​រស់នៅ​ជាមួយនឹង​ចៅ​កំព្រា​ឪពុក​ម្តាយ ដោយ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ ហើយ​រាល់ថ្ងៃ ដើរ​បេះ​បន្លែ​តាម​ព្រៃ​ភ្នំ​លក់ដូរ​នៅ​ក្នុង​ផ្សារ បាន​ប្រាក់​តិចតួច​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

សូម​បញ្ជាក់​ថា លោកយាយ​ចំណាស់​ម្នាក់ មានកូន ប្រុស​ស្រី​៥​នាក់ តែ​ដោយសារ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ មិន​អាច​ចិញ្ចឹម​ម្តាយ​ម្នាក់​ឱ្យ​រស់នៅ​ជាមួយ​បាន ទើប​បណ្តោយ​ឱ្យ​គាត់ ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ជាមួយនឹង​ចៅ​កំព្រា​ឪពុក​ម្តាយ ប្រកប​របរ ដើរ​បេះ​ស្លឹក​ផ្ទី ស្លឹក​បាស ស្លឹក​ម្រះ និង​ឡើង​បេះ​ស្លឹក​អំពិល ហើយ​ទិញ​បន្លែ​គេ​បន្ថែម ដើម្បី​យក​ទៅ​ជួល​តូប​ក្នុង​ផ្សារ​ដាក់​លក់ បាន​ប្រាក់​តិចតួច សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ពីរ​នាក់​យាយ និង ចៅ ។

លោកយាយ​វ័យ​ចំណាស់ ឈ្មោះ ហំ ម៉ៃ អាយុ​៦៧​ឆ្នាំ មាន​ប្តី​ឈ្មោះ ហូ​វ ហាច អាយុ​៧៥​ឆ្នាំ លែងលះ​គ្នា​តាំងពី​គាត់​អាយុ​៣០​ឆ្នាំ​ជាង ដោយ​មានកូន​នឹង​គ្នា ចំនួន​៥​នាក់ ប្រុស​១ ស្រី​៤​នាក់ ។ បច្ចុប្បន្ន គាត់​រកស៊ី​ចិញ្ចឹម​ចៅ​កំព្រា​ម្នាក់ ឈ្មោះ ចិ​ត្រា តារា​វិ​ឆៃ ភេទ​ប្រុស អាយុ​៩​ឆ្នាំ រៀន​ថ្នាក់​ទី​១ នៃ​សាលា​បឋម​សិក្សា​ផ្សារ​ព្រំ រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ៕

អត្ថបទសរសេរ ដោយ