ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់ថ្មី​១៤នាក់នៅ​វូហាន​ ចិនយកថ្ងៃ៤ មេសា ជា​ថ្ងៃ​កាន់​​ទុក្ខ​ជាតិ​

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ តំណាង​ជាន់ខ្ពស់​បំផុត​នៃ​ទីក្រុងវូ​ហាន ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​វីរុស COVID-19 នៅ​ចិន បាន​ប្រាប់​ដល់​ប្រជាជន​ឱ្យ​ប្រកាន់​វិធានការ​ការពារ ហើយ​ចៀសវាង​ការ​ចេញ​ដើរទៅ​ក្រៅ​មិន​ចាំបាច់ ខណៈ​ចិន​កំពុង​ខ្លាច​កើត​មាន​រលក​ថ្មី​នៃ​ការ​ឆ្លង ។…

ប្រទេស​ចិន ៖ តំណាង​ជាន់ខ្ពស់​បំផុត​នៃ​ទីក្រុងវូ​ហាន ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​វីរុស COVID-19 នៅ​
ចិន បាន​ប្រាប់​ដល់​ប្រជាជន​ឱ្យ​ប្រកាន់​វិធានការ​ការពារ ហើយ​ចៀសវាង​ការ​ចេញ​ដើរទៅ​ក្រៅ​មិន​ចាំបាច់ ខណៈ​ចិន​កំពុង​ខ្លាច​កើត​មាន​រលក​ថ្មី​នៃ​ការ​ឆ្លង ។ ខណៈ​ដែល​ចិន​ហាក់ដូចជា​ទប់​បាន​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ដោយសារ​ការ​រិ​ត​ត្បិត​ខ្លាំង​បំផុត​អស់​ពេល​ដល់​២​ខែ ទិវា​កាន់ទុក្ខ​ជាតិ​មួយ​នឹង​រៀបចំ​ធ្វើ​នា​ថ្ងៃ​ទី​៤ មេ​សា ជា​ការ​គោរព​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​បណ្តាទុក្ករបុគ្គល ដែល​បាន​បូជាជីវិត​ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង និង​បណ្ដាជន​រង​គ្រោះ​ដោយសារ​វីរុស​នេះ ។

អាជ្ញាធរ​ក្រុង​វូ​ហាន​ប្រកាស​នា​ថ្ងៃ​ទី​២ មេ​សា​ថា មនុស្ស​១៤​នាក់​ដែល​បាន​បូជាជីវិត នៅ​ជួរ​ទី​១នៃ​ការ​តស៊ូ​ប្រឆាំង​វីរុស COVID-19 ក្នុង​ខេត្ត​ហ៊ូ​បី​ុ ដែល​មាន​ក្រុង​វូ​ហាន​ជាទី​ប្រជុំជន ត្រូវ​ទទួលស្គាល់​និង​ចាត់ទុកជា​ទុក្ករបុគ្គល ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អាជ្ញាធរ​ខេត្ត​នោះ​គូសបញ្ជាក់​ថា ការ​ដឹងគុណ​នោះ​ធ្វើ​ឡើង​យោង​តាម​ច្បាប់​របស់ប្រទេស​ស្ដី​ពី​ការ​គោរព​ចំពោះ​បណ្ដា​ទុក្ករបុគ្គល ។ អ្នក​ទាំង​១៤​រូប​នោះ​ត្រូវ​បាន​ចាត់ទុកជា​តំណាង​ដ៏​ប្រសើរ​ថ្លៃថ្លា​បំផុត​នៃ​ពលករ​សុខាភិបាល​និង​អ្នក​បង្ការ​ការ​ឆ្លង​នៅ​ជួរ​មុខ ។

ងារ​ទុក្ករបុគ្គល​ជា​ងារ​កិត្តិយស​កម្រិត​ខ្ពស់បំផុត​ដែល​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ផ្ដល់​ដល់​បណ្ដា​ពលរ​ដ្ខ​ដែល​បាន​បូជាជីវិត​ដ៏​អង់អាច​ក្លា​ហ៊ាន ដើម្បី​ប្រជាជាតិ សង្គម​និង​ប្រជាជន ។អាជ្ញាធរ​សុខាភិបាល​ចិន​រៀបរាប់​នា​ថ្ងៃ​ទី​៣មេ​សា ពី​អ្នក​ឆ្លង​វីរុស​ថ្មី​៣១​នាក់​ក្នុង​នោះ​មាន​តែ២​នាក់ ដែល​ឆ្លង​ក្នុងស្រុក​ក្រៅពី​នេះ​សុទ្ធតែ​នាំ​មក
ពី​បរទេស ។ ចំណែក​មនុស្ស​៤​នាក់​ថែម​ទៀត​បានត្រូវ​ស្លាប់​ដែល​សុទ្ធតែ​ក្នុង​ក្រុង​វូ​ហាន ។ សរុប​អ្នក
ឆ្លង​វីរុស​នៅ​ចិនដីគោក មាន​៨១.៦២០​នាក់​ក្នុង​នោះ​៣.៣២២​នាក់​ស្លាប់ ។

ប្រមុខ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ក្រុង​វូ​ហាន លោក​WANG ZHONGLIN ថ្លែង​ថា គ្រោះថ្នាក់​នៃ​ការ​ឆ្លង​រាល​ដាល​ថ្មី​នៅ​តែ​មាន​ខ្ពស់ មក​ពី​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​ក្នុងស្រុក និង​នាំ​មក​ពី​បរទេស ហើយ​លោក​គូសបញ្ជាក់
​ថា ទីក្រុង​វូ​ហាន​ត្រូវ​បន្តរក្សា​បណ្ដា​វិធានការ​បង្ការ​និង​ត្រួតពិនិត្យ​ ៕

អត្ថបទសរសេរ ដោយ