ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់ស្បៀងអាហារ​ដើម្បី​សង្គ្រោះ​បន្ទាន់​ពលរដ្ឋរងគ្រោះ​ដោយ​ខ្យល់​​កន្ត្រាក់

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​(​ខ្យល់​កន្ត្រាក់​)ជាង​១០០​គ្រួសារនៅ​ស្រុក​មោងប្ញស្សី ត្រូវ​បាន​ក្រុមការងារ​សាខា​កាក​បាត​ក្រហម​ខេត្ត ផ្ដល់​ជូន​នូវ​អំណោយ​បឋម​ជា​ស្បៀងអាហារ​និង​សម្ភារ​ប្រើប្រាស​មួយ​ចំនួន ដើម្បី​សង្គ្រោះ​បន្ទាន់ កាលពី​ថ្ងៃ​ទី​០២ មេ​សា ដែល​ដឹកនាំដោយ​​លោក អ៊ុយ…

​ខេត្តបាត់ដំបង​ ៖ ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​(​ខ្យល់​កន្ត្រាក់​)ជាង​១០០​គ្រួសារនៅ​ស្រុក​មោងប្ញស្សី ត្រូវ​បាន​ក្រុមការងារ​សាខា​កាក​បាត​ក្រហម​ខេត្ត ផ្ដល់​ជូន​នូវ​អំណោយ​បឋម​ជា​ស្បៀងអាហារ​និង​សម្ភារ​ប្រើប្រាស​មួយ​ចំនួន ដើម្បី​សង្គ្រោះ​បន្ទាន់ កាលពី​ថ្ងៃ​ទី​០២ មេ​សា ដែល​ដឹកនាំដោយ​​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ជា​អនុប្រធាន​កិត្តិយស​សាខា និង លោក​ប៊ុត គឹ​ម​ស៊ា​ន ប្រធាន​គណៈ​កម្មាធិ​ការ​សាខា​កាក​បាត​ក្រហម​ខេត្ត។ សូមរំលឹកថា៖ ខ្យល់​កន្ត្រាក់​ប្រហារ​​​ក្រុង​និង​ស្រុក​​ក្នុង​ខេត្តបាត់ដំបង​ លើកនេះបំផ្លាញធ្ងន់ធ្ងរ

អាជ្ញាធរ​ស្រុក​មោងឫស្សីបាន​រាយ​ការ​ណ៍ថា ពលរដ្ឋ​ដែល​ទ​ទូល​បាន​អំណោយ ដើម្បី​សង្គ្រោះ​បន្ទាន់​ពី​សាខា​កាក​បាត​ក្រហម​ខេត្ត​នេះ​មាន​ចំនួន​១១៣​គ្រួសារ​ ។ ពលរដ្ឋ​ទាំងនោះ​ភាគច្រើន រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បំផ្លាញ​លំនៅ​ឋាន​របស់​ពួក​គាត់ កាលពី​ល្ងាច​ថ្ងៃ​ទី​០១ មេ​សា ដែល​ប៉ះ​ទៅ​លើ ឃុំ​មោង​, ឃុំ​គារ​, ឃុំ​របស់​មង្គល​, ឃុំ​កកោះ និងឃុំ​ព្រៃតូច​។

បើ​តាម​អាជ្ញាធរ​ស្រុកបាន​និយាយ​ថា អំណោយ​បឋម​របស់​កាក​បាត​ក្រហម​ខេត្ត​ខាងលើ​នេះ​រួម​មាន អង្ករ​, ទឹក​សុទ្ធ និងសម្ភារ​:​ប្រើប្រាស​មួយ​ចំនួន​ទៀត ដើម្បី​សង្គ្រោះ​បន្ទាន់​ដល់​គ្រួសារ​ជន​រង​គ្រោះ​ជាង​១១០​គ្រួសារ​ខាងលើ​នេះ​ ។

អត្ថបទសរសេរ ដោយ