ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែសម្ញែង​ភាព​សិច​ស៊ី​បង្ហាញគ្រង​ឈុត​​អប្សរា ក្នុងជំនឿ​ឈ្នះអស់មារសត្រូវ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ តារា​សម្តែង​ ដេ​នី ក្វា​ន់ បាន​គ្រង​ឈុត​អប្សរា​ជា​លើក​ដំបូង​ក្នុង​ឆាកជីវិត​របស់​ខ្លួន ក្នុង​ពេល​ដែល​កន្លង​មក​ជា រឿយ​ៗ​តារា​រូប​នេះ​តែងតែ​សម្ញែង​ភាព​សិច​ស៊ី​ មិន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់​របស់​មហាជន​ទេ…

រាជធានី​ភ្នំពេញ ៖​ តារា​សម្តែង​ ដេ​នី ក្វា​ន់ បាន​គ្រង​ឈុត​អប្សរា​ជា​លើក​ដំបូង​ក្នុង​ឆាកជីវិត​របស់​ខ្លួន ក្នុង​ពេល​ដែល​កន្លង​មក​ជា រឿយ​ៗ​តារា​រូប​នេះ​តែងតែ​សម្ញែង​ភាព​សិច​ស៊ី​ មិន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​មិន​ខ្វល់​ពី​ការ​រិះគន់​របស់​មហាជន​ទេ ។ ទោះជា​យ៉ាងណា​ក្ដី​ ការ​គ្រង​ជា​សម្លៀក​បំពាក់​បែប​បុរាណ​ខ្មែរ​របស់
​ដេ​នី ក្វា​ន់ នា​ពេល​នេះ​ មិនមែន​ជា​លើក​ទី​មួយ​ទេ ពោល​នាង​ក៏​ធ្លាប់​បង្ហាញ​ពី​ស្លៀក​ហូល​ផាមួង​ខ្មែរ​ជា​ច្រើន​លើក​ផង​ដែរ ប៉ុន្តែ​គ្រាន់តែ​ឈុត​ជា​តួអង្គ​អ​ប្សា​រា​នា​ពេល​នេះ​គឺ​ចាត់ទុកជា​លើក​ដំបូង​ក្នុង​ឆាកជីវិត​របស់​
នាង ។

គេ​មិនដឹង​ទេ​ថា ​ការ​ថតរូប​ភាព​ជា​តួអង្គ​អប្សរា​ដ៏​ស្រស់​សោភា​របស់​ដេ​នី នី​ក្វា​ន់ នា​ពេល​នេះ​ គឺជា​ថត​សំអាង ការ ឬ​មួយ​ក៏​ថត​សម្រាប់​ផ្តិត​ដាក់​តាំង​លម្អ ឬ​យ៉ាងណា​ឡើយ ប៉ុន្តែ​រូបភាព​នោះ​កំពុង​តែ​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក នៅ​ពេល​ដែល​តារា​រូប​នេះ​បាន​បង្ហោះ​ចេញ​មក ។

ជាមួយ​រូបភាព​ប៉ុន្មាន​សន្លឹក ​ដែល​បាន​បង្ហោះ ដេ​នី ក្វា​ន់ បាន​ភ្ជាប់​សំ​ណេ​រថា លើក​ទី​មួយ​ហើយ​ក្នុង​ឆាក​ជីវិត​ដែល​បាន​គ្រង​ឈុត​អប្សរា​ខ្មែរ មាន​អារម្មណ៍​រំ​ភេ​ី​ប ហើយ​មើលទៅ​ខ្លួនឯង​ស្រស់​ស្អាត​ខ្លាំង​ណាស់ ។ នាង​បញ្ជាក់​ថា «​គ្មាន​សម្លៀក​បំពាក់​ណា​ដែរ​ អាច​ប្រៀបធៀប​ជាមួយ​ឈុត​អប្សរា​ខ្មែរ​បាន​ទេ ព្រោះ​ឈុត​អប្សរា​ខ្មែរ​ស្អាត​ដាច់​គេ ពេល​ស្លៀក​ហើយ​សម្រស់​ស្រស់​ស្អាត ឈ្នះ​អស់​មារ​សត្រូវ»​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​រូបភាព​ដែល ដេ​នី ក្វា​ន់ បាន​បង្ហោះ​នោះ​ រួច​មក​កាលពី​ពេលថ្មី​ៗ​កន្លង​មក គេ​សង្កេត​ឃើញ​មាន​មិ​ត្តិ​ភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង​ជា​ច្រើន​បាន​នាំ​គ្នា​លើក​សរសើរ​ពី​ភាព​ស្រស់​ស្អាត​ទាំង​រូប​សម្លៀក​បំពាក់ និង​រូប​សម្រស់​របស់​នាង​ដែល​មើលទៅ​សមសួន​អត់​ទាស់ ។ តារា​សម្តែង​នាង​ដេ​នី ក្វា​ន់ បាន​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​តាម​រយៈ​ការ​ចូល​ចិត្ត​សម្ញែង​នូវ​ភាព​សិច​ស៊ី បើ​ទោះបីជា​តារា​រូប​នេះ​ហាក់​មិនសូវ​បាន​ប្រឡូក​ក្នុង​សិល្បៈ​ឲ្យ​បាន​ជោកជាំ​ដូច​ជាតា​រា​មួយ​ចំនួន​ទៀត​ក៏​ដោយ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​ក្នុង​សិល្បៈ​របស់​នាង​ក៏​មិនធម្មតា​ដែរ​

តារា​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​រស់នៅ​ក្នុងផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ មាន​រថយន្ត​ជិះ​យ៉ាង​ទំនើប ជាមួយនឹង​មុខ​ជំនួញ​នៅ​ក្នុង​ដៃ​តម្លៃ​រាប់​សិប​មុ​ឺ​ន​ដុល្លារ មិន​ចាញ់​តារា ល្បី​ៗ​មួយ​ចំនួន​ទៀត​ឡើយ​។ យ៉ាងណា​ក្ដី​បន្ទាប់​ពី​ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​ភាព​សិច​ស៊ី​ជ្រុល​ពី​មហាជន​រួច​មក មួយ​រយៈ​ចុង​ក្រោយ​នេះ ដេ​នី ក្វា​ន់ បាន​បន្ថយ​ភាព​សិច​ស៊ី ហើយ​ជារឿយ​ៗ​តារា​រូប​នេះ​បាន​ចូលរួម​ជួយនិង​ធ្វើ​ការងារ​សង្គម ។

អត្ថបទសរសេរ ដោយ