ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​សប្បុរសធម៌​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​បង្កើត​ឡើង​ដោយ Metfone ខណៈ​ជម្ងឺ​នេះ​កំពុង​រាតត្បាត​ខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ក្នុង​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ជាមួយ​ជំងឺ​កូ​វី​ដ​១៩ មិត្ត​ហ្វូ​ន បាន​បង្កើត​នូវ​មូលនិធិ​សប្បុរសធម៌​ដែល​មានឈ្មោះ​ថា «​មូលនិធិ​មិត្ត​ហ្វូ​ន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩» ។ កម្មវិធី​នេះ គឺ​មិន​គិត​កម្រៃ​ទាំងអស់ ហើយ​អ្នក​ទាំងអស់​គ្នា​អាច​បរិច្ចាគ​ដោយ​ភាព​ងាយស្រួល​ដើម្បី​ចូលរួម​ជា​មូ​យ​យើង​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ផង​ដែរ ។…

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ក្នុង​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ជាមួយ​ជំងឺ​កូ​វី​ដ​១៩ មិត្ត​ហ្វូ​ន បាន​បង្កើត​នូវ​មូលនិធិ​សប្បុរសធម៌​ដែល​មានឈ្មោះ​ថា «​មូលនិធិ​មិត្ត​ហ្វូ​ន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩» ។

កម្មវិធី​នេះ គឺ​មិន​គិត​កម្រៃ​ទាំងអស់ ហើយ​អ្នក​ទាំងអស់​គ្នា​អាច​បរិច្ចាគ​ដោយ​ភាព​ងាយស្រួល​ដើម្បី​ចូលរួម​ជា​មូ​យ​យើង​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ផង​ដែរ ។ មូលនិធិ​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​អាច​ទទួល​បានការ​ចូលរួម​ពី​មនុស្ស​រាប់​លាន​នាក់ ហើយ​ថវិកា​រយ​ពាន់​ដុល្លារ​នឹង​ត្រូវ​ប្រគល់​ជូន​អាជ្ញាធរ​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី ។

ដើម្បី​ចូលរួម​កម្មវិធី​នេះ ហើយ​ចាប់ផ្តើម​បរិច្ចាគ អតិថិជន​ទាំងអស់​គ្រាន់តែ​ដំឡើង​នឹង​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី ម៉ូ​ចា (Mocha) រឺ​កម្មវិធី អ៊ី​-​ម៉ា​ន់​នី (eMoney) នៅ​លើ Google Play និង Apple Store តែ​ប៉ុណ្ណោះ ។ គ្រប់​គណនី​ដែល​បាន​ចុះ​ឈ្មោះ និង​ដំណើរការ​ប្រើប្រាស់​នឹង​ត្រូវ​បាន​បរិច្ចាគ ១០០០​រៀល​ទៅ​កាន់​មូលនិធិ​មិត្ត​ហ្វូ​ន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ដោយ​ស្វ័យប្រវត្តិ ហើយ​កម្មវិធី​ចាប់ផ្តើម​ពី​ថ្ងៃនេះ រហូត​ដល់​បំណាច់​ខែឧសភា ។ ថវិកា​ដែល​ទទួល​បាន​ពី​មូល​និ​ធី​ទាំងអស់ នឹង​ត្រូវ​ប្រគល់​ជូន​អាជ្ញាធរ​ដើម្បី​ជួយ​សម្រួល​ដល់​អ្នកជំងឺ​កូ​វី​ដ​១៩ ក្រុម​គ្រូពេទ្យ​ជួរ​មុខ និង​តម្រូវការ​របស់​ប្រជាជន​ផង​ដែរ ។ គ្មាន​ការ​គិតថ្លៃ​សេវា​អ្វី​ទាំងអស់​នៅ​ក្ន​ង​កំឡុង​ពេល​អនុវត្តន៍​នៃ​កម្មវិធី​នេះ ។ សកម្មភាព​នេះ​គូសបញ្ជាក់​ថា មិត្ត​ហ្វូ​ន គឺ​តែងតែ​ប្រកាន់​ភ្ជាប់​ជា​មូ​យ​នឹង​ទស្សនវិស័យ​របស់​ខ្លួន «​អ្នក​យកចិត្តទុកដាក់ និង​ច្នៃប្រឌិត​ខ្ពស់​» ជាមួយនឹង​បំណង​ចូលរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​នៃ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ស្តី​អំពី​កម្មវិធី​នេះ​បាន​មាន​ប្រសា​ស​ន៏​ថា​៖ «​ហេតុផល​ដែល​ជ្រើសរើស​យក​កម្មវិធី Mocha និង eMoney ដើម្បី​ប្រមូល​មូលនិធិ​នេះ ព្រោះ មិត្ត​ហ្វូ​ន គោរព​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​លើកទឹកចិត្ត​អោយ​អតិថិជន​ទាំងអស់​ស្នាក់​នៅផ្ទះ រក្សា​គម្លាត​ពី​សង្គម ប៉ុន្តែ​នៅ​តែ​អាច​រីករាយ​ជាមួយ​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​តាម​អន​ឡាញ ទិញ​ទំនិញ និង​របស់របរ​ចាំបាច់​មួយ​ចំនួន​ទៀត​បាន​ផង​ដែរ​» ។

Mocha ជា​កម្មវិធី​កម្សាន្ត​បែប​ពិភពលោក​តាម​អន​ឡាញ ទទួល​បាន​ព័ត៌មាន​ទាន់​ហេតុការណ៍ មើល​ខ្សែភាពយន្ត​រក្សា​សិ​ទិ្ធ និង​ប្លក់​ដោយ​មិន​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រំខាន​នោះ​ទេ ក្រៅពី​នោះ​អតិថិជន​ទាំងអស់​អាច​ស្តាប់​ចម្រៀង និង​ជជែក​កម្សាន្ត​ជា​មូ​យ​គ្នា​ដោយ​សេរី​បាន​ទៀត​ផង ។ ចំណែក​កម្មវិធី eMoney វិញ​ជា​កម្មវិធី​កាបូប​លុយ​ឌី​ជី​ថ​ល ដែល​អាច​បញ្ចូល​លុយ​តាម​រយៈ​ទូរស័ព្ទ​ដៃ ទូទាត់​វិ​ក័យ​ប័ត្រ និង​វេរ​ប្រាក់​នៅផ្ទះ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ។លោក​បាន​បន្ថែម​ទៀត​ថា​៖ «​លើស​ពី​នេះ​ទៀត កម្មវិធី​នេះ​មិត្ត​ហ្វូ​ន​បាន​បញ្ចូល​ព័ត៌មាន​ថ្មី​ៗ​ស្តី​អំពី​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​ទាំង​ការ​ណែនាំ​ពី​ក្រសួងសុខាភិបាល នឹង​អាជ្ញាធរ​ពាក់ព័ន្ធ ។ អតិថិជន​ទាំងអស់ អាច​តាមដាន​ព័ត៌មាន​ថ្មី​ៗ​ពី​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​នេះ ស្វែងរក​វី​ដេ​អូ​ណែនាំ​ដើម្បី​ការពារ​ខ្លួន និង​ព័ត៌មាន​ថ្មី​ៗ​ចុង​ក្រោយ​ពី​អាជ្ញាធរ​ថែម​ទៀត​ផង​» ។

ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ មក មិត្ត​ហ្វូ​ន បាន​ចូលរួម​ចំណែក​យ៉ាង​ក្លៀវក្លា​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជា​ពិសេស គឺ​វិស័យ​អប់រំ និង​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​រួម​មាន ឧបត្ថម្ភ​ការ​សិក្សា​តាម​អន​ឡាញ ដំណោះស្រាយ​កិច្ចប្រជុំ​តាម​ស​ន្និ​សិ​ទវី​ដេ​អូ ផ្តល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ឥត​គិត​ថ្លែ និង​ផ្តល់​ជូន​បន្ថែម​នូវ​សេវា​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ ។

ក្រៅពី​នេះ មិត្ត​ហ្វូ​ន ក៏​បាន​សហការ​ជាមួយ​ក្រសួងសុខាភិបាល រីករាយ​ផ្តល់​នូវ​ការ​គាំទ្រ​ផ្នែក​ថែទាំ​សុខភាព​តាម​រយៈ​សារ​ជូនដំណឹង (SMS) ពី​ជំងឺ​កូ​វី​ដ​១៩ ទៅ​អតិថិជន​ទាំងអស់​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឈ្មោះ SMS Brand Name system និង​ផ្តល់​ជូន​កញ្ចប់​ពិសេស​ដោយ​ឥត​គិតថ្លៃ​លើ​សេវា​ទូរស័ព្ទ​សម្រាប់​បុគ្គលិក​សុខាភិបាល​ជួរ​មុខ ហើយ មិត្ត​ហ្វូ​ន បាន​ចូលរួម​ចំណែក​ផ្សព្វផ្សាយ ណែនាំ​សារ​អប់រំ​របស់​ក្រសួងសុខាភិបាល​ពី​ជំងឺ​នេះ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មិត្ត​ហ្វូ​ន គេហទំព័រ​មិត្ត​ហ្វូ​ន និង​ក្នុង​កម្មវិធី​ផ្សេង​ៗ​របស់​ខ្លួន​ផង​ដែរ ។

មិត្ត​ហ្វូ​ន ប្តេជ្ញា​បន្ត​គាំទ្រ​នៅ​ក្នុង​ការ​ការពារ​ការ​រ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទៅ​កាន់​អតិថិជន និង​ប្រជាជន​កម្ពុជា​ទាំងអស់ ។ សូម​តាមដាន​គេហទំព័រ​របស់​មិត្ត​ហ្វូ​ន https://www.metfone.com.kh/kh និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ http://fb.com/metfone.closer ដើម្បី​តាមដាន​ព័ត៌មាន​ផ្សេង​ៗ ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ