ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ថា​ គ្មាន​អ្នក​ឆ្លងកូវីដ១៩ទេ តែ​​គេ​កំពុង​​សង្ស័យ​

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ​បើ​តាម​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​ថា ពុំ​ទាន់​មាន​អ្នក​ឆ្លង​វីរុសកូវីដ១៩​​ឡើយ​ខណៈ​ដែល​រដ្ឋ​ជា​ច្រើន កំពុងសង្ស័យ​លើ​អវត្តមាន​នៃ​អ្នក​ឆ្លង​ក្នុង​ប្រទេស​​នេះ ពេល​ដែល​បណ្ដា​ប្រទេស​ជិត​ខាង​មាន​ចិន​ និង​កូរ៉េ​ខាងត្បូង​មាន​អ្នក​ឆ្លង​ច្រើន ។ កូរ៉េ​ខាងជើង​ ជា​ប្រទេស​ក្រីក្រ​ដែល​នៅ​ឯកោ​ដាច់​ពី​គេ បាន​បិទ​ព្រំដែន​ទាំងអស់​តាំងពី​ដំណាច់ខែមករា​…

ប្រទេស​កូរ៉េ​ខាងជើង ​បើ​តាម​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​ថា ពុំ​ទាន់​មាន​អ្នក​ឆ្លង​វីរុសកូវីដ១៩​​ឡើយ​ខណៈ​ដែល​រដ្ឋ​ជា​ច្រើន កំពុងសង្ស័យ​លើ​អវត្តមាន​នៃ​អ្នក​ឆ្លង​ក្នុង​ប្រទេស​​នេះ ពេល​ដែល​បណ្ដា​ប្រទេស​ជិត​ខាង​មាន​ចិន​ និង​កូរ៉េ​ខាងត្បូង​មាន​អ្នក​ឆ្លង​ច្រើន ។

កូរ៉េ​ខាងជើង​ ជា​ប្រទេស​ក្រីក្រ​ដែល​នៅ​ឯកោ​ដាច់​ពី​គេ បាន​បិទ​ព្រំដែន​ទាំងអស់​តាំងពី​ដំណាច់ខែមករា​ មក ហើយ​ចាត់​វិធាន​រិ​ត​ត្បិត​មឺ​ុ​ង​ម៉ាត់បំផុត ដោយ​ឲ្យ​មនុស្ស​ច្រើន​ពាន់​នាក់​ ស្ថិត​ក្នុង​របបបង្ខាំង​ខ្លួន​នៅ ​ក្នុងផ្ទះ​មិន​ឲ្យ​ចេញ​ក្រៅ ។

លោក​PAK MYONG SU នាយក​នៃ​នាយ​កក​ដ្ឋា​នប្រឆាំង​ជំងឺឆ្លង ក្នុង​ផ្ទៃ​មជ្ឈមណ្ឌល​ជាតិ​តស៊ូប្រឆាំ​ង​​ការ​ឆ្លង​បាន​ទទូច​លើ​ការ​ខិតខំ​ប្រឹងប្រែង ដែល​អាច​ទទួល​បាន​ជោគជ័យ​បែប​នេះ ។ លោកថា ​រហូត​មក​ទល់​ពេល​នេះ ​ពុំ​ទាន់​មាន​មនុស្ស​ណា​ម្នាក់​ឆ្លង​វីរុស​ក្នុង​ប្រទេស​យើង​ឡើយ ។

យើង​ចាត់បណ្ដា​វិធានការ​បង្ការ​និង​វិទ្យាសាស្ត្រ ដូ​ូ​ច​ជា​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ បណ្ដា​មនុស្ស​ដែល​ចូល​មក​ក្នុង​ប្រទេស​យើង​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​គ្រប់ទំនិញ​ព្រមទាំង​បិទ​ព្រំដែន និង​បញ្ចប់​ទំនាក់ទំនង តាម​សមុទ្រ​និង​តាម​អាកាស ៕

អត្ថបទសរសេរ ដោយ