មាន៤ចំណុច គ្រូមន្តអាគមអគ្គីនេត្រត្រូវសន្យាឈប់ប្រព្រឹត្តទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្រូមន្តអាគមអគ្គីនេត្រ ឈ្មោះ វ៉ាន់ សុខសីហា អាយុ២៤ឆ្នាំ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ប្រមាណ៩ម៉ោង ជំុវិញការផ្សាយព័ត៌មានមិនពិត…
រាជធានីភ្នំពេញ ៖ គ្រូមន្តអាគមអគ្គីនេត្រ ឈ្មោះ វ៉ាន់ សុខសីហា អាយុ២៤ឆ្នាំ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ប្រមាណ៩ម៉ោង ជំុវិញការផ្សាយព័ត៌មានមិនពិត…
រាជធានីភ្នំពេញ ៖ គ្រូមន្តអាគមអគ្គីនេត្រ ឈ្មោះ វ៉ាន់ សុខសីហា អាយុ២៤ឆ្នាំ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ប្រមាណ៩ម៉ោង ជំុវិញការផ្សាយព័ត៌មានមិនពិត ធ្វើយ័ន្តការពារជំងឺកូវីដ១៩នៅក្នុងបណ្តាញសង្គម បានត្រូវនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការសន្តិសុខ សហការជាមួយនគរបាលខណ្ឌទួលគោក ធ្វើកិច្ចសន្យាអប់រំនិងដោះលែងអោយត្រឡប់ទៅផ្ទះវិញ ហើយកាលពីវេលាម៉ោងប្រមាណ៥ និង៣០នាទីល្ងាចថ្ងៃទី២ ខែមេសា ។
បន្ទាប់ពីដោះលែង គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក៏បានចុះទៅបញ្ឈប់អាជីវកម្មព្រមទាំងរុះរើស្លាកសញ្ញាគ្រូអគ្គីនេត្ររូបនេះ ដល់លំនៅឋានផងដែរ ។ ឈ្មោះ វ៉ាន់ សុខសីហា ហៅគ្រូអគ្គីនេត្រ ដែលអួតអាងខ្លួនឯងថា ជាគ្រូមន្តអាគមអូមអាមនេះ ស្នាក់នៅបន្ទប់ជួលលេខ១៤ ផ្លូវលេខ៣៣៦ភូមិ៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កន្លងមក ធ្លាប់ជាប់ពន្ធនាគារពីបទជួញដូរនិងចែកចាយគ្រឿងផងដែរ ។
បន្ទាប់ពីត្រូវឃាត់ខ្លួន គ្រូអគ្គីនេត្ររូបនេះក៏បានទទួលកំហុស និងបានឡាយសុំទោសជាសាធារណៈ តាមរយៈផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងធ្វើកិច្ចសន្យានៅចំពោះមុខច្បាប់រួមមាន ៖
១-បញ្ឈប់ការផ្សាយព័ត៌មានមិនពិត (បង្ហោះព័ត៌មានមិនពិតអំពីការការពារកូវីដ១៩តាមបណ្តាញសង្គម
ហ្វេសបុ៊កជាសាធារណៈ ផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល)។២-មិនប្រព្រឹត្តអំពើល្មើសនឹងច្បាប់របស់រដ្ឋ ៣-បញ្ឈប់អាជីវកម្មលក់យ័ន្តមន្តគាថា ពីការមិនឆ្លងជំងឺកូវីដ១៩ តាមបណ្តាញសង្គមហ្វេសបុ៊កឈ្មោះគ្រូអគ្គីនេត្រមានប័ណ្ណធានា Kruakinet ចាប់ពីពេលនេះតទៅ និង៤-រុះរើស្លាកសញ្ញាគ្រូអគ្គីនេត្រមានប័ណ្ណធានាKruakinet ដែលបិទនៅតាមជញ្ជាំងផ្ទះប្រជាពលរដ្ឋក្បែរផ្ទះរបស់ខ្លួនចាប់ពីពេលនេះតទៅ ។
គួរបញ្ជាក់ថា គ្រូអូមអាមរូបនេះបាន ត្រូវនគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនសន្តិសុខរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២ ខែមេសា បន្ទាប់ពីរូបគេបានបង្ហោះផ្សព្វផ្សាយយ័ន្តការពារជំងឺកូវីដ១៩នៅក្នុងបណ្តាញសង្គម ដោយអះ អាងថា មានគុណភាព១០០ភាគរយ ។ បន្ទាប់ពីមានការឡាយ(live)និងចែករំលែកតៗគ្នា គ្រូអូមអាមរូបនេះថែមទាំងអួតអាងទៀតថា បើសិនជាយ័ន្តនោះ មិនការពារពិតប្រាកដនឹងឲ្យកាប់ក្បាលនឹងពូថៅ វាយនឹងចបជីក ។
ការផ្សាយព័ត៌មាននេះ ធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំង និងចាត់ទុកថា ជាព័ត៌មានមិនពិតបោកប្រាស់ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួន តែម្តង ។
បន្ទាប់ពីឡាយសុំទោស និងធ្វើកិច្ចសន្យារួចហើយ នគរបាលក៏បានដោះលែងគ្រូអូមអាមរូបនេះឲ្យមានសេរីភាពវិញ ។ ជាមួយនេះ សមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទួលគោក ក៏បានទៅធ្វើកំណត់ហេតុបិទអាជីវកម្ម និងដោះស្លាកយីហោតែម្តង។ខណៈនោះដែរ នគរបាលក៏បានធ្វើការណែនាំ បើសិនមិនគោរពតាមកិច្ចសន្យា ហើយនៅតែបន្តឡាយព័ត៌មានមិនពិតទៀត គឺគ្រូអាគមអូមអាមរូបនេះ អាចប្រឈមមុខនឹងផ្លូវច្បាប់ មិន
ខុសពីស្ត្រីឈ្មោះ ថៃ ស្រីនាង នោះទេ ៕
ចែករំលែកព័តមាននេះ