នៅផ្ទះ​គេច​ពី​កូ​វី​ដ​-១៩ ទូត​សុ​ឆន្ទៈ ស្រា​បៀរកម្ពុជា Aguero បញ្ចេញ ៧​ក្បាច់​ធ្វើ​ឲ្យ​សារព័ត៌មាន​ពិភពលោក​យក​មក​ផ្សាយ​បន្ត


ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប Manchester City កីឡាករ Sergio Aguero ដែល​ជា​ទូត​សុ​ឆន្ទៈ ស្រា​បៀរ កម្ពុជា អំឡុង​ពេល​នៅផ្ទះ​ដើម្បី​បញ្ចៀស​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ បាន​បង្ហោះ​វី​ដេ​អូ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន ចែករំលែក​ពី​របៀប​នៃ​ការ​ហាត់ប្រាណ ដើម្បី​ថែរក្សា​សុខភាព​ឲ្យ​នៅ​រឹង​មាំ ធ្វើ​ឲ្យ​សារព័ត៌មាន BBC យក​មក​ផ្សាយ​បន្ត​សម្រាប់​ពលរដ្ឋ​អង់គ្លេស​បាន​ស្វែង​យល់ ។

នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​ខ្លី​ប្រមាណ​ជិត ១​នាទី​នេះ កីឡាករ Sergio Aguero បាន​បង្ហាញ​ត្រួស​ៗ​នូវ​របៀប​ហាត់​ទាំង ៧ ដែល​គាត់​តែងតែ​អនុវត្ត​ជា​ប្រចាំ ដើម្បី​ធ្វើ​ឱ្យ​រាង​កាយ​រឹង​មាំ ។ វី​ដេ​អូ​របស់​គាត់​បាន​ទទួល​ការ​ទស្សនា​ប្រមាណ ៣​សែន ៣​ម៉ឺន ៥​ពាន់​ដង លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គាត់​ផង​ដែរ ។ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា យើង​ក៏​អាច​អនុវត្ត​បាន​ដូច​គ្នា ដើម្បី​សុខភាព​ល្អ និង​រាង​កាយ​មាំមួន ។ សូម​ទស្សនា​វី​ដេ​អូ​របស់​គាត់​ដូច​តទៅ​៖

Entrenando en casa//Training at home 🤟🏽 #QuedateEnCasa #stayathome

បាន​បង្ហោះ​ដោយ Sergio Aguero នៅច័ន្ទ 30 មីនា 2020

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ