ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ត្រាំ អាច​ខ្ទាត​ពី​តំណែង ដោយសារ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

អា​មេ​រិ​ក​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​។ មុន​ពេល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ លោក​ត្រាំ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម ពលរដ្ឋ​អា​មេ​រិ​កតាម​រយៈពាក្យ​ឃោសនា​ថា Makre America Great Again ដែល​មាន​ន័យ​ថា ធ្វើ​អោយ​អា​មេ​រិ​កម​ហិមា​ជា​ថ្មី​។…

អា​មេ​រិ​ក​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​។ មុន​ពេល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ លោក​ត្រាំ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម ពលរដ្ឋ​អា​មេ​រិ​កតាម​រយៈពាក្យ​ឃោសនា​ថា Makre America Great Again ដែល​មាន​ន័យ​ថា ធ្វើ​អោយ​អា​មេ​រិ​កម​ហិមា​ជា​ថ្មី​។

ឥឡូវ​នូវ​សល់​តែ​៧​ខែ​ទៀត​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត សហរដ្ឋអាមេរិក​ប្រឈម​ម​នឹង វិបត្តិ​ធំ​បំផុត មិន​ធ្លាប់​មាន ដោយសារ​តែ​សត្រូវ​គ្មាន​រូប​កូ​វី​ដ​១៩ ដែល​កំពុង​តែ​ចម្លង​ពលរដ្ឋ​អា​មេ​រិ​ក​ជាង​២៤៥ ០០០ នាក់ និង​សម្លាប់​ជាង​៦០០០​នាក់​។

ឥឡូវនេះ អា​មេ​រិ​ក​គឺជា​ប្រទេស​ដែល​រង​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​ដែល​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ចំនួន​ជាង​១​លាន​នាក់​។

លោក​ត្រាំ​សារភាព​ថា រយៈពេល​ពី​រស​ប្តា​ហ៍​នៅ​ក្នុង​ខែមេសា​នេះ នឹង​ក្លាយជា​ពេលវេលា​ឈឺចាប់​ខ្លាំង​សម្រាប់​អា​មេ​រិ​ក ដោយ​ចង់​សំដៅ​ថា នឹង​អាច​មាន​ពលរដ្ឋ​អា​មេ​រិ​ក​កាន់តែ​ច្រើន​ស្លាប់​ដោយសារ​មេរោគ​កូ​វី​ដ​១៩​។

ត្រាំ​បញ្ចេស​សារ​គួរ​ព្រឺក្បាល​បែប​នេះ ដោយសារ​តែ​អ្នកជំនាញ​ព្រមាន​ថា ពលរដ្ឋ​អា​មេ​រិ​ក​ចំនួន រហូត​ដល់ ១​សែន​ទៅ​ពីរ​សែន​នាក់​អាច​នឹង​ស្លាប់​ដោយសារ​មេរោគ​កូ​វី​ដ​១៩​នេះ បើសិនជា​វិធាន​ប្រយុទ្ធ​នឹង​មេរោគ​នេះ មិន​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់ ដើម្បី​រុញ​ស្ថានភាព​អោយមក​រក​ភាពល្អ​ប្រសើរ​វិញ​ទេ​។ លោក​ត្រាំ​ខ្លួនឯង​ក៏​បាន​និយាយ​ថា «​បើសិនជា​អា​មេ​រិ​ក​អាច​ទប់​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​មក​ត្រឹម​១០០ ០០០ ទៅ ២០០ ០០០​នោះ វា​បាន​ន័យ​ថា អា​មេ​រិ​ក​ធ្វើការ​បាន​ល្អ​ហើយ​»​។

តួលេខ​១ សែន​ទៅ​ពីរ​សែន គឺជា​ចំនួន​ធំ​ខ្លាំង​ណាស់ ខណៈ​ដែល​បច្ចុប្បន្ន​អ្នក​ស្លាប់ ដោយសារ មេរោគ កូ​វី​ដ​១៩ មាន​ចំនួន​ជាង​៥៣០០០​នាក់​។

ប៉ុន្តែ​កូ​វី​ដ​១៩ មិន​ត្រឹមតែ​សម្លាប់​មនុស្ស​ច្រើន​នៅ​ក្នុង​ពិភពលោក​ទេ វា​នឹង​ធ្វើ​អោយ​សេដ្ឋកិច្ច ពិភព​លោក​ទាំងមូល​រង្គោះរង្គើ និង​ធ្លាក់​ចុះ​។ អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់​ទុក​ថា វា​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន ចាប់តាំងពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​ពីរ​មក​។

ដូច្នេះ កូ​វី​ដ​១៩ ក៏​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធំធេង​ផង​ដែរ​ដល់​មែក ធាង​ផ្សេង​ៗ​នៃ​សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​ដែល​ពិបាក​នឹង​ធ្វើ​អោយ​មាន​ជំនឿ​ទំនុកចិត្ត​ថា លោក​ត្រាំ អាច​ធ្វើ​អោយ​អា​មេ​រិ​ក មហិមា​ជា​ថ្មី នៅ​ចំពោះ​មុខ​មហាអំណាច​ចិន​ដែល​កាន់តែ​មាន​ឥទ្ធិពល​នៅ ក្នុង​ពិភពលោក ដោយសារ​តែ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ហើយ​ចុង​ក្រោយ​នេះ​គឺ​ការ​ប្រយុទ្ធ​របស់​ចិន​ប្រើ​ពេលវេលា​តែ​ប្រមាណ​​ជា​បី​ខែ​យកឈ្នះ​លើ​កូ​វី​ដ​១៩​។

លោក ត្រាំ កន្លង​មក មានការ​វិភាគ​ថា គាត់​មិន​បាន​ចាត់ការ​បាន ល្អ​និង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​កូ​វី​ដ​១៩​ឡើយ​។ លោក​ធ្លាប់​មើល​ស្រាល​ស្ថានភាព​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​នេះ​។

ប្រមាណ​ជា​ជាង​មួយ​ខែ​មុន​នេះ គឺ​នៅ​ថ្ងៃ​ទី​២៦​ខែកុម្ភៈ លោក​ត្រាំ​បាន​និយាយ​ថា ហានិភ័យ​មេរោគ កូ​វី​ដ​១៩ សម្រាប់​ប្រជាជន​អា​មេ​រិ​ក គឺ​នៅ​ទាប​នៅឡើយ​។

នៅ​ពេល​ដែ​លោក​និយាយ​នោះ អា​មេ​រិ​ក​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​តែ​ចំនួន​តែ​៥៣​ករណី​ប៉ុណ្ណោះ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​។ ប៉ុន្តែ​តែ​ជាង​មួយ​ខែ​ក្រោយមក អា​មេ​រិ​ក​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ចំនួន​រហូត​ដល់​២៥០ ០០០​នាក់​គឺ​ខុស​គ្នា​ឆ្ងាយ ហួសហេតុ​ពី​ពេល​ដែល លោក​ត្រាំ​បាន​និយាយ​កាលពី​ចុងខែ​កុម្ភៈ​នោះ​។

លោក​ត្រាំ​វាយតម្លៃ​ស្ថានការណ៍​ខុស​ទាំងស្រុង​។

ជាមួយនឹង​ការ​មើល​ស្រាល​ស្ថានភាព​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ នៅ​អា​មេ​រិ​ក លោក​ត្រាំ​ក៏​ត្រូវ​បាន​បន្ទោស​ថា មាន​ចំណាត់ការ​យឺត និង​មិន​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩​។

លោក​បាន​ចាត់វិធានការ​ទប់​ការ​នាំ​ចូល​មេរោគ​កូ​វី​ដ​១៩ ពី​ខាងក្រៅ​ដោយ​ចេញ​ការ​សម្រេចចិត្ត​ហាមឃាត់​ការ​ចូល​មក​នៃ​ជនជាតិ​ចិន អ៊ី​រ៉​ង់ កូរ៉េ​ខាងត្បូង និង អ៊ី​តា​លី​។ ការ​សម្រេចចិត្ត​នោះ​ត្រូវ​បាន​គេ​យល់​ថា ជួយ​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​អា​មេ​រិ​ក​ដើម្បី​ចាត់វិធានការ​ផ្សេង​ទៀត ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​នៅ​អា​មេ​រិ​ក​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ភាពយឺត​យ៉ាវ​និង​ការ​ខ្វះខាត​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កកូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​អា​មេ​រិ​កបាន​ធ្វើ​អោយ​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​មហាអំណាច​មួយ​នេះ លោត​ឡើង​លឿន​យ៉ាង​រហ័ស​។

នេះ​គឺជា​ដំណើររឿង​នៃ​កំហុសឆ្គង​របស់​រដ្ឋាភិបាលរ​ប់ស​លោក​ត្រាំ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កូ​វី​ដ​១៩ ហើយ​ក៏​ត្រូវ​គេ​បន្ទោស​ថា បាន​ធ្វើ​អោយ​ស្ថានភាព​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​អា​មេ​រិ​ក​មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​មិន​ធ្លាប់​មាន​។

ខណៈ​ពេល​ដែល​សល់​ពេល​ប្រហែល​៧​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោត​អា​មេ​រិ​ក​នោះ ស្ថានភាព​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ នៅ​អា​មេ​រិ​ក​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ដូចដែល​ត្រាំ​ព្យាករណ៍​អំពី​ពេល​វេលា​​ដ៏​ឈឺចាប់​ដែល​ពលរដ្ឋ​អា​មេ​រិ​ក​ត្រូវ​ប្រឈម​មុខ​នៅ​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​នៅ​ក្នុង​ខែ​មេសា​។

គេ​គិត​ថា បញ្ហា​កូ​វី​ដ​១៩​នឹង​ត្រូវ​ក្លាយជា​បញ្ហា​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក​។

លោក រី​ដ ហ្កា​លេ​ន ( Reed Galen) អ្នក​យុទ្ធសាស្ត្រ​នយោបាយ​ឯករាជ ត្រូវ​បាន​ដកស្រង់​សម្តី ដោយ​ទស្សនាវដ្តី Time រ​ប់ស​អា​មេ​រិ​ក​ដូចដែល​បាន​និយាយ​ថា «​បើសិនជា​ត្រាំ មិន​អាច​ហើយ​រដ្ឋាភិបាល របស់​គាត់​មិន​មាន​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​នេះ ហើយ​មិន​បាន​បង្ហាញ​ពី​សមត្ថភាព​វា​ប្រាកដ​ណាស់ នឹង​មានការ​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែវិច្ឆិកា​»​។

នេះ​បញ្ជាក់​ថា នៅ​អា​មេ​រិ​កបាន​និយាយ​ហើយ​ដល់​ផល​ប៉ះពាល់​នៃ​កូ​វី​ដ​១៩ ទៅ​លើ​នយោបាយ ដោយ​មិន​ត្រឹមតែ​ធ្វើ​អោយ​ប៉ះពាល់​បញ្ហា​សុខភាព សេដ្ឋកិច្ច និង សង្គម នៅ​ទូ​ទាំង​ពិភពលោក​។

អ្វី​ដែល​កំពុង​កើត​មាននៅ​អា​មេ​រិ​ក គឺជា​បទ​ពិសោធន៍​មួយ​សម្រាប់​អ្នកនយោបាយ​នៅ​ក្នុង​ពិភព​លោក​អោយ​មានការ​ប្រយ័ត្នប្រយែង​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កូ​វី​ដ​១៩​។ គេ​ត្រូវ​តែ​ចាត់​វិធាន​ការ​អោយ​បាន​រហ័ស និង​អស់​សមត្ថភាព​ដើម្បី​កុំអោយ​កូ​វី​ដ​១៩​សម្លាប់​មនុស្ស បំផ្លាញ​សុខភាព និង ការ​រស់ នៅ​របស់​ប្រជាជន​នៃ​ប្រទេស​នីមួយ​ៗ​។

ការ​បរាជ័យ​ណាមួយ​របស់​អ្នកនយោបាយ​នឹង​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​មួយ​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ