ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេ​ង​ម៉េ​ង​ជា​ពិធី​សំខាន់​ក្នុង​ជំនឿ​ជនជាតិ​ចិន

4 ឆ្នាំ មុន

ប្រពៃណី​សែន​ផ្នូរ ឬ​ឆេ​ង​ម៉េ​ង​ជា​ពិធី​ដែល​ជនជាតិ​ចិន វៀតណាម និង​ខ្មែរ​ជាប់​សែ​ស្រ​ឡា​យ​ចិន​តែង​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ខែមេសា ដើម្បី​ជា​ការ​សម្ដែង​ការ​គោរព​ដឹងគុណ​ចំពោះ​បុព្វការី​ជន ឬ​សាច់ញាតិ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក ដែល​ចាត់ទុកជា​ពិធី​ដ៏​សំខាន់​មួយ​ក្នុង​ជំនឿ​ទំនៀមទម្លាប់​ជនជាតិ​ចិន​-​វៀតណាម ខ្មែរ​សែស្រឡាយ​ចិន…

ប្រពៃណី​សែន​ផ្នូរ ឬ​ឆេ​ង​ម៉េ​ង​ជា​ពិធី​ដែល​ជនជាតិ​ចិន វៀតណាម និង​ខ្មែរ​ជាប់​សែ​ស្រ​ឡា​យ​ចិន​តែង​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ខែមេសា ដើម្បី​ជា​ការ​សម្ដែង​ការ​គោរព​ដឹងគុណ​ចំពោះ​បុព្វការី​ជន ឬ​សាច់ញាតិ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក ដែល​ចាត់ទុកជា​ពិធី​ដ៏​សំខាន់​មួយ​ក្នុង​ជំនឿ​ទំនៀមទម្លាប់​ជនជាតិ​ចិន​-​វៀតណាម ខ្មែរ​សែស្រឡាយ​ចិន ។

ពិធី​សែន​ផ្នូរ ឬ​ឆេ​ង​ម៉េ​ង​ជា​ទូទៅ​ច្រើន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ឬ​៥ ខែមេសា ប៉ុន្តែ​សម្រាប់​ក្រុម​គ្រួសារ​ជនជាតិ​ចិន វៀតណាម និង​ខ្មែ​សែស្រឡាយ​ចិន​មួយ​ចំនួន​បាន​កំណត់​ថ្ងៃ​រៀបចំ​ពិធី​សែន​ផ្នូរ​ទៅ​តាម​ភាព​សម​ស្រប​ណាមួយ​របស់​ខ្លួន ។

តាម​ការ​កត់សម្គាល់​នៅ​មុន​ថ្ងៃ​រៀបចំ​ពិធី​គេ​តែង​នាំ​កូនចៅ​ទៅ​សម្អាត​ផ្នូរ ពូនដី​បន្ថែម ហើយ​នៅ​ថ្ងៃ​សែន​គេ​នាំ​គ្រួសារ​ទាំង​ក្មេង ទាំង​ចាស់ ប្រុស​ស្រី មក​ជួបជុំ​គ្នា​នៅ​ពី​ចំហៀង​ផ្នូរ​ដោយ​មាន​ក្រាលកន្ទេល​ពីមុខ​ផ្នូរ រៀបចំ​គ្រឿង​សំណែន​ផ្សេង​ៗ​មាន​ដូច​ជា បាយ សម្ល មាន់​ស្ងោ ជ្រូក​ខ្វៃ នំនែក ចេក និង​អាហារ​ផ្សេង​ៗ​រួម​ទាំង ភេសជ្ជៈ ទឹកក្រូច ស្រា​បៀរ តែ ក្រដាសសែន មាន​ក្រដាស​មាស​ក្រដាសប្រាក់ ក្រដាស​សម្លៀក​បំពាក់ គ្រឿង​បរិក្ខារ​ប្រើប្រាស់​ផ្សេង​ៗ ដែល​ធ្វើ​ពី​ក្រដាស សម្រាប់​ដុត​ឧទ្ទិស​ជូន​បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា កុងម៉ា សាច់ញាតិ​ទាំង​៧​សន្តាន ។

ជាមួយ​គ្នា​នេះ​ក៏​មានការ​ប្រោស​ព្រំ​ទឹក​លើ​ផ្នូរ​ផ្ដល់​នូវ​ភាព​ត្រជាក់ត្រជំ ហើយ​កូនចៅ ញា​តិ​ផៅសន្តាន​ដែល​នៅរ​ស់តែង​នាំ​គ្នា​អុជ​ធូប​បួងសួង​ប្រាថ្នា​ផ្សេង​ៗ​សុំ​ឱ្យ​បុព្វការី​ជន​ទាំង​ឡា​យ​ជួយ​កាន់​ខ្នង​រង​មុខ​ថែរក្សា​កូនចៅ​ឲ្យ​រស់នៅ​បាន​សុខ​សប្បាយ រក​ទទួលទាន​មានបាន កើត​កាល​វាលគុម្ព ត្រជាក់ត្រជំ​សុខដុម​រម្យ​នា​តរៀង​ទៅ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ