ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ចិន​ស្ម័គ្រចិត្ត ១៣​រូប​ផ្សេង​ទៀត​នឹង​មក​កម្ពុជា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា​នេះ​ថា អង្គការ​សង្គ្រោះ​មេឃ​ពណ៌​ខៀវ ត្រៀម​បញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​ចិន​ចំនួន ១៣​រូប ដែល​មានបទពិសោធន៍​ច្បាស់លាស់​ជ្រាលជ្រៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩…

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា​នេះ​ថា អង្គការ​សង្គ្រោះ​មេឃ​ពណ៌​ខៀវ ត្រៀម​បញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​ចិន​ចំនួន ១៣​រូប ដែល​មានបទពិសោធន៍​ច្បាស់លាស់​ជ្រាលជ្រៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ នៅ​ចិន គ្រោង​ធ្វើ​ដំណើរ​មក​តាម​រថយន្ត​ពី​ខេត្ត​យូ​ណា​ន ចូល​មក​កម្ពុជា តាម​ច្រក​ខេត្តស្ទឹងត្រែង ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ជួយ​កម្ពុជា កម្ចាត់​ជំងឺ​កូ​វី​ដ​១៩ ក្នុង​រយៈពេល​ប្រមាណ​១៥​ថ្ងៃ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ​ក៏​នឹង​មាន​សម្ភារៈ​បរិក្ខា​ពេទ្យ និង​ថ្នាំ​ព្យាបាល តម្លៃ​ជាង ១​លាន​យ័ន បន្ថែម​ថែម​ទៀត​នឹង​ត្រូវ​ប​ញ្ជួ​ន​មក​ជាមួយនឹង​ក្រុម​គ្រួ​ពេទ្យ​ស្ម័គ្រចិត្ត​មួយ​ក្រុម​ថ្មី​នេះ ។

តាំងពី​កម្ពុជា​រក​ឃើញ​មាន​អ្នក​ផ្ទុក​កូ​វី​ដ​១៩ មក ចិន​បាន​បញ្ជូន​គ្រូពេទ្យ​ជំនាញ​ដំបូង ៧ រូប​និង​បន្ត​ក្រោយ​ៗ​មក​ទៀត​ក៏​បាន​ផ្តល់​ជា​ជំនួយ​ឧបត្ថម្ភ​ច្រើន​សន្ធឹកសន្ធាប់​មក​ជួយ​កម្ពុជា​។ គិត​ត្រឹម​ថ្ងៃ​ទី ៣ មេ​សា​កម្ពុជា​មាន​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ សរុប ១១៤ និង​ជា​សះស្បើយ​ចំនួន ៣៥ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ