ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Shenzhen ក្លាយជា​ក្រុង​ដំបូង​គេ ដែល​​ហាម​មិន​ឱ្យ​ទទួលទាន​ឆ្មា និង​ឆ្កែ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ បច្ចុប្បន្ន​ទីក្រុង Shenzhen កំពុង​ទទួល​បាន​សារព័ត៌មាន​អន្តរជាតិ​ល្អ​ៗ មួយ​ចំនួន​បន្ទាប់​ពី​ក្លាយជា​ទីក្រុង​ដំបូង​គេ​នៅ​ប្រទេស​ចិន ដែល​ហាមឃាត់​ការ​ទទួលទាន​សត្វ​ឆ្មា និង​ឆ្កែ​។ តាម​ពិត​បទ​ប្បញ្ញត្តិ​ថ្មី​មិន​ត្រូវ​បាន​ផ្តោត​ជា​ពិសេស​ទៅ​លើ​សត្វ​ឆ្មា និង​ឆ្កែ​នោះ​ទេ…

ប្រទេស​ចិន ៖ បច្ចុប្បន្ន​ទីក្រុង Shenzhen កំពុង​ទទួល​បាន​សារព័ត៌មាន​អន្តរជាតិ​ល្អ​ៗ មួយ​ចំនួន​បន្ទាប់​ពី​ក្លាយជា​ទីក្រុង​ដំបូង​គេ​នៅ​ប្រទេស​ចិន ដែល​ហាមឃាត់​ការ​ទទួលទាន​សត្វ​ឆ្មា និង​ឆ្កែ​។

តាម​ពិត​បទ​ប្បញ្ញត្តិ​ថ្មី​មិន​ត្រូវ​បាន​ផ្តោត​ជា​ពិសេស​ទៅ​លើ​សត្វ​ឆ្មា និង​ឆ្កែ​នោះ​ទេ ប៉ុន្តែ​ពិពណ៌នា​អំពី​ប្រភេទ​សត្វ​ណា​ដែល​អាច​បរិភោគ​បាន​និង​មួយ​ណា​ដែល​មិន​អាច​បរិភោគ​បាន​។ សត្វ​ដែល​អាច​បរិភោគ​រួម​មាន សត្វ​ចិញ្ចឹម​យក​សាច់ សត្វ​ប​ង្សី​យក​សាច់ និង​ប្រភេទ​គ្រឿង​សមុទ្រ ដែល​មិន​មានការ​ហាមឃាត់​ក្នុង​ការ​ទទួលទាន​។

ឆ្មា និង​ឆ្កែ​មិន​មាននៅ​ក្នុង​បញ្ជី​ទេ រួម​ទាំង​សត្វ​ចម្លែក​ៗ​ផ្សេង​ទៀត​ដូច​ជា ប្រចៀវ សត្វ​ល្មូ​ល និង ឆ្មាព្រៃ ក៏​មិន​មាននៅ​ក្នុង​បញ្ជី​ដែរ​។ បទ​ប្បញ្ញត្តិ​របស់​ទីក្រុង Shenzhen ពង្រីក​លើ​ការ​ហាមឃាត់​ទូ​ទាំង​ប្រទេស​របស់​ប្រទេស​ចិន ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ប្រើប្រាស់​សត្វព្រៃ​នៅ​ក្នុង​ខែកុម្ភៈ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​វីរុស​កូ​វី​ដ​១៩ ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​បាន​ចាប់ផ្តើម​នៅ​ផ្សារ​នៅ​ទីក្រុង Wuhan​។

ច្បាប់​ថ្មី​របស់​ទីក្រុង Shenzhen ហាមឃាត់​ការ​សម្លាប់សត្វ​នៅ​ទី​សាធារណៈ ឬ​នៅផ្ទះ ដោយ​ហាមប្រាម​ទីផ្សារ​សត្វ​ប្រភេទ​ទាំងនេះ ដែល​មាន​សត្វព្រៃ​រស់​សម្រាប់​លក់​។ អ្នក​ដែល​ចង់​បរិភោគ​សាច់​នឹង​ត្រូវ​ទៅ​រក​អ្នកលក់ ឬ​ហាង​លក់​គ្រឿងទេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ