ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែពាក្យសម្តីសោះ​ កូនប្រុសលើក​ធុងបាស់​ផ្តាច់ជីវិតឪពុកចុង

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មានករណី​កូនប្រុស​លើកធុងបាស់មកអុកចំពីលើក្បាល​ឪពុកចុង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ក្រោយមក​ជនរងគ្រោះ​​ក៏បានបាត់បង់ជីវិត​ពេលបញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យ បន្ទាប់ពីឪពុកចុងនិងកូន​​ប្រុស​មានទំនាស់​ពាក្យសម្តី​​គ្នា​ក្នុងពេលផឹកស៊ី ​។ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​២ ខែមីនា​ ឆ្នាំ​​២០២០…

ខេត្តកំពង់ធំ ៖ មានករណី​កូនប្រុស​លើកធុងបាស់មកអុកចំពីលើក្បាល​ឪពុកចុង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ក្រោយមក​ជនរងគ្រោះ​​ក៏បានបាត់បង់ជីវិត​ពេលបញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យ បន្ទាប់ពីឪពុកចុងនិងកូន​​ប្រុស​មានទំនាស់​ពាក្យសម្តី​​គ្នា​ក្នុងពេលផឹកស៊ី ​។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​២ ខែមីនា​ ឆ្នាំ​​២០២០ នៅ​ភូមិ​ប្រាសាទអណ្តែត ឃុំ​សណ្តាន់​ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។

ជន​ស​ង្ស​័យជា​កូនចុង​​ឈ្មោះ ទួន ភៀ​ច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ។ ចំណែក​ជន​រង​គ្រោះជា​ឪពុកចុង​ឈ្មោះ ប្រាក់ ធិ​ន ​អាយុ​៥៥​ឆ្នាំ​ ។ អ្នកទាំង២រស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

​តាម​ប្រភពព័ត៌មាន​ប​ាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ បន្ទាប់ពី​ផឹក​សុ​ី​ស្រវឹង​ក៏កើតមាន​ទំនាស់​ពាក្យ​​សម្តី​រវាង​ឪពុក​ចុង​និង​កូនចុង​​ ហើយ​ជន​ស​ង្ស​័យ​ជា​កូនចុង​បាន​លេ​ី​ក​ធុងបាស់​មក​អុក​ចំ​ពី​លេ​ី​ក្បាលជនរងគ្រោះ​ជា​ឪពុកចុង​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ត្រូវ​បាន​បង​ប្អូន​សាច់ញាត្តិ​បញ្ជូន​ទៅសង្គ្រោះ​​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សណ្តាន់ លុះដល់​ម៉ោង​៧និង​៣០​នាទី​យប់ថ្ងៃដដែល​ ដោយ​អាកា​រៈរ​បួស​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​ក៏​បាន​​បាត់បង់ជីវិត​ ។​

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ច​​កំពុង​កសាង​សំណុំ​រឿ​ង​ដើម្បីចាត់​ការ​​នី​តិ​វិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ