«​មី​ជាតិ​» នាំ​យក​សម្ភារៈ​សម្រាប់​ធ្វើ​អនាម័យ និង មី​ជាតិ ចែក​ជូន​មណ្ឌល​កុមារ​​កំព្រា


រាជធានី​ភ្នំពេញ ៖ «​មី​ជាតិ​» បាន​នាំ​យក​ឧបករណ៍​វាស់​កម្តៅ ទឹក​អាល់កុល សាប៊ូ​លាងដៃ ម៉ាស់ និង​មី​ជាតិ ចំនួន ១២០​កេស ចែក​ជូន​អង្គការ​សុខមាលភាព​សង្គម​កម្ពុជា ដែល​ជា​មណ្ឌលកុមារ​កំព្រា និង​កុមារ​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ០៣​ខែមេសា ឆ្នាំ ២០២០​។

ក្រៅពី​នាំ​យក​អំណោយ​ខាងលើ ក្រុមការងារ មី​ជាតិ ក៏​បាន​បង្ហាញ​អំពី​របៀប​ពាក់​ម៉ាស់ និង​របៀប​លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​ខ្លូ​ន​ពី​ការ​ឆ្លង​មេរោគ​នានា ដល់​តំណាង​កុមារ​ក្នុង​អង្គការ​ផង​ដែរ ។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​គ្រប់គ្រង​ទីផ្សារ ក្រុមហ៊ុន មី​ជាតិ បាន​មាន​ប្រសាសន៍​ថា «​មី​ជាតិ នាំ​យក​អំណោយ​ទាំងនេះ ពីព្រោះ មី​ជាតិ ចង់​ចូលរួម​ចំណែក​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល វីរុស​កូ​វី​ដ​១៩ ក្នុង​ប្រទេស​កម្ពុជា ក្នុង​កាលៈទេសៈ​នេះ ជា​ពិសេស​ក្មេង​ៗ​ក្នុង​មណ្ឌលកុមារ​កំព្រា និង​កុមារ​ក្រីក្រ ដែល​កំពុង​ខ្វះខាត​ជំនួយ​ទាំងនេះ​» ។

លោក​បន្ត​ថា «​អំណោយ​ទាំងនេះ បាន​មក​ពី​មូល​និ​ធី «​មី​ជាតិ​» ដែល​ទទួល​បាន​ពី​ការ​គាំទ្រ​ពី​អតិថិជន មី​ជាតិ និង​ការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា គឺ​មាន​ន័យ​ថា យើង​តែង​ដក​យក​ថវិកា​មួយ​ផ្នែក​ដែល​បាន​ពី​ការ​លក់ មី​ជាតិ ដើម្បី​ជួយ​ដល់​សង្គម​ខ្មែរ ក្រោម​គោលការណ៍ «​ខ្មែរ ដើម្បី​ខ្មែរ​» ។

លោក ណី សាកល អគ្គនាយក​អង្គការ​សុខមាលភាព​សង្គម បាន​ឲ្យ​ដឹង​ថា «​អំណោយ​ពី មី​ជាតិ ក្នុង​ពេល​នេះ គឺជា​អ្វី​ដែល​អង្គការ​ត្រូវការ​ចាំបាច់ និង​កំពុង​ស្វែងរក​ម្ចាស់​ជំនួយ​ស្រាប់ ហើយ​ការ​ចូលរួម​ចំណែក​នេះ ពិតជា​បាន​បង្ហាញ​ពី​សណ្តាន​ចិត្ត​ដ៏​ល្អ​របស់ មី​ជាតិ ដល់​ក្មេង​ៗ​ទាំងអស់​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​អង្គការ​» ។

បច្ចុប្បន្ន កុមារ​សរុប ៥៨​នាក់ ដែល​ក្នុង​នោះ​មាន​ស្រី ២៥​នាក់ និង​ប្រុស ៣៣​នាក់ កំពុង​ស្នាក់​អាស្រ័យ​ក្នុង​អង្គការ​សុខមាលភាព​សង្គម ដោយ​ទទួល​បានការ​ផ្គត់ផ្គង់​ជា​អាហារ កន្លែង​ស្នាក់​នៅ សម្លៀក​បំពាក់ និង​សម្ភារៈ​សិក្សា ។

នេះ​មិនមែន​ជា​លើក​ទី ១ ទេ ដែល មី​ជាតិ ចូលរួម​ក្នុង​សកម្មភាព​សង្គម ដែល​កន្លង​មក មី​ជាតិ ក៏​បាន​ផ្តល់​អំណោយ​សប្បុរសធម៌​ដល់​ប្រជាជន​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្នុងស្រុក​កោះសូទិន បរិច្ចាគ​ទៅ​ឲ្យ​កម្មវិធី​សប្បុរ​ធម៌​នានា និង​ចូលរួម​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មី​ជាតិ គឺជា​ផលិតផល​មី​កញ្ចប់​របស់​ខ្មែរ ផលិត​ដោយ​ខ្មែរ ដែល​ចាប់ផ្តើម​មាន​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​នៅ​ចុងឆ្នាំ ២០១៩ ។ មី​ជាតិ មាន​បី​រសជាតិ គឺ​រសជាតិ​សាច់​ជ្រូក​ចិញ្ច្រាំ រសជាតិ​ស៊ុប​មាន់ និង​រសជាតិ​ខ​គោ ដែល​ត្រូវ​បាន​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន និង​បច្ចេកវិទ្យា​ជប៉ុន​ទំនើប​ចុង​ក្រោយបង្អស់ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ