ភ្លៀង​កក់ខែ​២​ថ្ងៃ​ជាប់គ្នា បំផ្លាញផ្ទះ​ប្រជា​ពលរដ្ឋអស់​ច្រើនខ្នង​


ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​តូច​ធំ​​ចំនួន២៧​ខ្នង​បាន​រង​ការខូចខាតដោយ​គ្រោះធម្មជាតិ ខ​ណៈ​មាន​ទឹកភ្លៀង​ធ្លាក់​កក់ខែលាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់បក់​បោក ផ្លេកបន្ទោ​ និង​​ផ្គររ​​ន្ទះ​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១ ​នឹង​ថ្ងៃ​ទី២ ​មេ​សា ឆ្នាំ​​២០២០​ ស្ថិត​ក្នុង​ស្រុក​ចំនួន២ គឺស្រុកចុងកាល់ និង​ស្រុក​ត្រពាំងប្រាសាទ ។​

យោង​តាម​របាយការណ៍​សរុប​ពី​រដ្ឋបាល​សាលាខេត្ត បានអោយ​ដឹងថា ១-​ក្រុង​សំរោង​ ៖ ភូមិ​បុ​ស្បូវ ​​សង្កា​ត់បុ​ស្បូវ របើក​ដំបូល​ចំនួន១​ខ្នង, ភូមិ​ភ្លង់​ថ្មី សង្កាត់​សំរោង របើក​ដំបូង​ចំនួន៣​ខ្នង ។​

២-​ស្រុក​ចុងកាល់ ៖ ភូមិ​បន្ទាត់​បោះ ​ឃុំ​ក្រសាំង របើក​ដំបូល​ចំនួន១​ខ្នង ។​

៣-ស្រុក​អន្លង់​វែង​ ៖ ​ភូមិ​អូរ​អង្រែ ឃុំ​ត្រពាំង​តា​វ របើក​ដំបូង​ចំនួន៦​ខ្នង, ភូមិ​ទូល​ប្រាសាទ​ របើក​ដំបូល​ក្បឿង​សាលា​ចំនួន​៥០​សន្លឹក និង​រលំរ​បងអស់​ប្រវែង​១៦​ម៉ែត្រ, ភូមិ​និវត្តជន ​ឃុំ​អន្លង់​វែង របើក​ដំបូល​ចំនួន ៨​ខ្នង និង​ដួល​រលំផ្ទះ​ចំនួន១​ខ្នង ។​

៤.​ស្រុក​ត្រពាំង​ប្រាសាទ ​៖ ភូមិ​ត្រាំ​ប៉ោង ​ឃុំ​ព្រះ​ប្រឡាយ របើក​ដំបូង​ចំនួន​៥​ខ្នង​, ដួល​រលំ​ចំនួន១​ខ្នង និង​​ផ្ទះដែលធ្លាក់​ចេញពី​​ជើង​តាង​ចំនួន១​ខ្នង ៕ (កែសម្រួលដោយ ៖​ ធីតា)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ