ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ អ្នក​បាត់​បង់​ជីវិត​ឡើង​ដល់​​ជិត​១៤.០០០​នាក់​​នៅ​​​អី​ុ​តា​លី​

3 ឆ្នាំ មុន

ប្រទេស​អ៊ីតា​លី ៖ ផ្នែក​ការពារ​ស៊ី​វិល​អ៊ីតា​លី​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​២ ខែ​​មេ​សា ឆ្នាំ ២០២០​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19​ប ណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​ថ្មី​៧៦០​នាក់…

ប្រទេស​អ៊ីតា​លី ៖ ផ្នែក​ការពារ​ស៊ី​វិល​អ៊ីតា​លី​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​២ ខែ​​មេ​សា ឆ្នាំ ២០២០​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19​ប ណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​ថ្មី​៧៦០​នាក់ រយៈពេល​២៤​​ម៉ោង​ចុង​ក្រោយ​នេះ ​នៅ​អ៊ី​តា​លី ដែល​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត​នៃ​ពិភព​លោក​។ អ្នក​ឆ្លង​ថ្មី​ទាំងនោះ​នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​១៣.៩១៥​នាក់​។

ផ្នែក​ការពារ​ស៊ីវិល​ក៏​រៀបរាប់​ដែរ​ពី​អ្នក​ឆ្លង​វីរុស​ថ្មី​៤.៦៦៨​នាក់ នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ឡើង​ដល់​​១១៥.២៤២​នាក់​។ ចំនួន​អ្នក​ឆ្លង​ថ្មី​ចាប់តាំងពី​៤​ថ្ងៃ​មក​ហើយ មាន​រវាង​ពី​៤.០៥០​ទៅ​៤.៧៨២​នាក់ ដែល​បែប​នេះ​ហាក់ដូចជា​កម្រិត​កំពូល​នៃ​ការ​ឆ្លង​បាន​ឈាន​ផុត​ហើយ​។

ចំនួន​អ្នក​ឆ្លង​មាន​កម្រិត​ខ្ពស់​បំផុត កាលពី​ថ្ងៃ​ទី​២១​មីនា ជាមួយ​អ្នក​ឆ្លង​ដល់​ទៅ​៦.៥៥៧​នាក់​ក្នុង​១​ថ្ងៃ​។ បើ​និយាយ​ពី​អ្នក​ព្យាបាល​ជា​សរុប​នៅ​អ៊ី​តា​លី​មក​ដល់​ថ្ងៃ​ទី​២​មេ​សា មាន​១៨.២៧៨​នាក់​។ ចំនួន​នៃ​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នោះ​នៅ​អ៊ីតា​លី​តំណាង​ឲ្យ​២៨%​នៃ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​លើ​ពិភពលោក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ