ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​សី​ុ​ ប្រទេស​ទី​២​នៅ​អា​សី​ុ​មាន​​អ្នក​ឆ្លង​ច្រើន​បន្ទាប់​ពី​ចិន

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នា​ថៃ្ង​ទី​២ ខែ​​មេ​សា ជាមួយ​មនុស្ស​បាត់​បង់​ជីវិត​​ឡើង​ដល់​១៧០​នាក់ ​ដោយសារ​វីរុស ​COVID-19 បាន​ក្លាយជា​ប្រទេស​អា​ស៊ី​ទី​២ ដែល​មាន​អ្នក​​បាត់​បង់​ជីវិត​​ច្រើន​ជាងគេ​ដោយសារ​វីរុស​នោះ បន្ទាប់​ពី​ចិន​ដែល​មាន​អ្នក​បាត់​បង់​ជីវិត​​​ជាង​៣.៣០០​នាក់…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នា​ថៃ្ង​ទី​២ ខែ​​មេ​សា ជាមួយ​មនុស្ស​បាត់​បង់​ជីវិត​​ឡើង​ដល់​១៧០​នាក់ ​ដោយសារ​វីរុស ​COVID-19 បាន​ក្លាយជា​ប្រទេស​អា​ស៊ី​ទី​២ ដែល​មាន​អ្នក​​បាត់​បង់​ជីវិត​​ច្រើន​ជាងគេ​ដោយសារ​វីរុស​នោះ បន្ទាប់​ពី​ចិន​ដែល​មាន​អ្នក​បាត់​បង់​ជីវិត​​​ជាង​៣.៣០០​នាក់ ហើយ​នាំមុខ​កូរ៉េ​ខាងត្បូង​ដែល​មាន​អ្នក​​បាត់​បង់​ជីវិត​១៦៩​នាក់​។

យោង​តាម​តុល្យការ​ចេញផ្សាយ​ដោយ​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ីថា មាន​អ្នក​ឆ្លង​វីរុស ១.៧៩០​នាក់​នៅ​ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​៤​លើ​ពិភពលោក គឹ​ជិត​២៧០​លាន​នាក់​។ ក៏​ប៉ុន្តែ​តាម​បណ្ដា​អ្នក​ជំ​នា​ញ​ការ​ខាង​ជំងឺឆ្លង​ថា ចំនួន​អ្នក​ឆ្លង​វីរុស​ក្នុង​ប្រទេស​នោះ អាច​រក​ឃើញ​​ទាប​មក​ពី​ពុំ​មានការ​ធ្វើតេស្ត​រក​អ្នក​ឆ្លង​ក្នុង​ចំនួន​ច្រើន​។

តាម​ការ​ព្យាករណ៍​របស់​បណ្ដា​អ្នក​ស្រាវជ្រាវ​អង់គ្លេស​ថា ចំនួន​ពិតប្រាកដ​នៃ​មនុស្ស​ឆ្លង​នៅ​ឥណ្ឌូ​ណេ​ស៊ី អាច​មាន​ដល់​រវាង​ពី​២២.០០០​នាក់ ទៅ​៣៧.០០០​នាក់​និង​អាច​រហូត​ដល់​៨០.០០០​នាក់ ផង​។

ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​ថ្លែង​នា​ថ្ងៃ​ទី​២​មីនា​ថា ចិន​ត្រៀម​ជួយ​ទ្រទ្រង់​និង​ផ្ដល់​ជំនួយ​ដល់​​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​ជម្នះ​រួម​គ្នា​ការ​ប្រឈម​បច្ចុប្បន្ន​នៃ​ការ​ឆ្លង​រាលដាល​វីរុស​នេះ​។ លោក​ស៊ី​បន្ត​ថា ​ក្រោយ​ការ​តស៊ូ​ដ៏​ស្វិត​ស្វា​ញ ប្រជាជន​ចិន​អាច​ចាក​ផុត​ដំណាក់កាល ដ៏​លំបាក​បំផុត​សម្រា​ប់​ខ្លួន​។ ចិន​ដឹង​ពី​ការ​លំបាក​របស់​ឥណ្ឌូ​ណេ​ស៊ី​ហើយ​ចង់​ផ្ដល់​ជំនួយ​។

លោក​ស៊ីអះអាង​បែប​នេះ ក្នុង​ឱកាស​នៃ​កិច្ច​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​មួយ ជាមួយ​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​លោក ​JOKO WIDONO៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ