ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក់​យាយជី​ច្រូតស្រូវ​​​មាន​​អាយុ​កាល​​៦០​ឆ្នាំ ត្រូវ​រំកិល​ចេញពី​រង្វង់​មូល​(វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រូបសំណាក់​យាយជី​ច្រូតស្រូវ​ដែល​មាន​អាយុកាល​៦០​ឆ្នាំ ត្រូវ​រំកិល​ចេញពី​រង្វង់​មូល ដើម្បី​កសាង​ផ្លូវ​ដែល​ត្រូវ​បាន​ក្រុង​​ពលី នៅ​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រូបសំណាក់​យាយជី​ច្រូតស្រូវ​ដែល​មាន​អាយុកាល​៦០​ឆ្នាំ ត្រូវ​រំកិល​ចេញពី​រង្វង់​មូល ដើម្បី​កសាង​ផ្លូវ​ដែល​ត្រូវ​បាន​ក្រុង​​ពលី នៅ​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។

ក្នុង​ពិធី​ក្រុង​ពលី​បួងសួង​ផ្តូ​រ​ទីតាំង​រូបសំណាក់​យាយជី​ច្រូតស្រូវ លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិ​បាល​ស្រុក​មង្គល​បូ​រី បាន​ប្រាប់​ថា រូបសំណាក់​យាយជី​តាជី​ច្រូតស្រូវ​នេះ​មាន​អាយុកាល​៦០​ឆ្នាំ ដែល​កសាង​ឡើង​នៅ​ឆ្នាំ​១៩៦០ រហូត​ដល់​ឆ្នាំ​២០២០​នេះ គឺជា​រូបសំណាក់​សំគាល់ថា ខេត្តបន្ទាយ​មាន​ជ័យ ជា​ខេត្ត​ជ​ម្រុ​កស្រូវ​។

លោក​បាន​បញ្ជាក់​ថា រូបសំណាក់​យាយជី​តាជី​ច្រូតស្រូវ​នេះ នៅ​រង្វង់​មូល​ផ្លូវបំបែក​ជា​បួន​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៥ ទៅ​ក្រុង​សិរី​សោភ័ណ​ទៅ​ខេត្តបាត់ដំបង និង​ផ្លូវ​ចូល​ផ្សា​មង្គល​បូ​រី និង​ផ្លូវ​ត​ភ្ជាប់​ស្រុក​ព្រះនេត្រព្រះ​។

លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយ មាន​ជ័យ​បាន​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វ៉ៃ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ ហើយ​គមនាគមន៍​ផ្លូវថ្នល់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​កសាង​ផ្លូវជាតិ​លេខ​៥ ប្រភេទ​ផ្លូវ​រថយន្ត​៤​កន្លង​២​ទៅ​២​មក​។

លោក​បាន​បញ្ជាក់​ថា ក្រោម​កសាង​ផ្លូវជាតិ​លេខ​៥ ពង្រីក​ផ្លូវ​ប៉ះពាល់ ទើប​រំកិល​រូបសំណាក់​យាយជី​ច្រូតស្រូវ​ទុក​នៅ​សាលាស្រុក​មង្គល​បូ​រី​សិន ក្រោយ​កសាង​ផ្លូវ ហើយ​រៀបចំ​ដាក់​រូប​សំណាក់​យាយជី​តាជី​ច្រូតស្រូវ​នៅ​រង្វង់​មូល​ផ្លូវបំបែក​ឡើង​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ