ខេត្តកំពត ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី២ មេសា កម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ ខេត្តកំពត ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់(យូគី) មួយកន្លែងនៅភូមិអង្គុញ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ដោយបានធ្វើការឃាត់ខ្លួនមនុស្ស៤ នាក់ និងប៉ុន្មាននាក់ទៀតរត់ចោលម៉ូតូ៨គ្រឿង ។
មនុស្សទាំង៤នាក់នោះមាន ១-ឈ្មោះនួន ងោល ភេទស្រី អាយុ៧៨ឆ្នាំ, ២-ឈ្មោះ ចំ រឹម ភេទប្រុស អាយុ៥០ឆ្នាំ ៣-ឈ្មោះ មៀក តូយ ភេទប្រុស អាយុ៥៨ឆ្នាំ ៤-ឈ្មោះ ជិន ស៊ឹម ភេទប្រុស អាយុ៦០ឆ្នាំ ទាំង៤នាក់ នៅភូមិអ ង្គុញ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ។
ជាមួយនិងការឃាត់ខ្លួនមនុស្ស៤នាក់នោះ សមត្ថកិច្ចបានធ្វើការចាប់យកសម្ភារក្នុងវង់រួមមាន ៖
ប៉ាយយូគី១ សន្លឹករូបសត្វទាំង១២ មួយចំនួន និងម៉ូតូ៨ គ្រឿង ។ បន្ទាប់ពីឃាត់ខ្លួនសមត្តកិច្ចបាននាំជនសង្ស័យ និងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីបន្តនីតិវិធី។
ចែករំលែកព័តមាននេះ