ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ COVID-19 ក្រុមហ៊ុន​ដែល​អាច​ផ្លាស់​ប្តូរ​ពិភពលោក​នឹង​បង្កើត​ឡើង

4 ឆ្នាំ មុន

ទស្សនៈ​វិស័យសេដ្ឋកិច្ច​ពិភពលោក​មិន​មាន​សភាព​វិជ្ជមាន​ពិតមែន​ក្តី​ព្រោះតែ​ការ​ផ្ទុះ​វីរុស​កូ​វី​ដ ១៩ តាំងពី​ចុងឆ្នាំ ២០១៩ នេះ ដែល​បង្ក​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ផ្អាក​ដំណើរការ ខណៈ​ដែល​មនុស្ស​ត្រូវ​បាន​ប្រាប់​ឲ្យ​ចៀសវាង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ប៉ុន្តែ​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន…

ទស្សនៈ​វិស័យសេដ្ឋកិច្ច​ពិភពលោក​មិន​មាន​សភាព​វិជ្ជមាន​ពិតមែន​ក្តី​ព្រោះតែ​ការ​ផ្ទុះ​វីរុស​កូ​វី​ដ ១៩ តាំងពី​ចុងឆ្នាំ ២០១៩ នេះ ដែល​បង្ក​ឲ្យ​អាជីវកម្ម​ជា​ច្រើន​ផ្អាក​ដំណើរការ ខណៈ​ដែល​មនុស្ស​ត្រូវ​បាន​ប្រាប់​ឲ្យ​ចៀសវាង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ប៉ុន្តែ​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ប្រចាំ​សហរដ្ឋអាមេរិក​ជឿជាក់​ថា​ប្រព័ន្ធ​សេដ្ឋកិច្ច និង​ភាព​ជា​សហគ្រិន​របស់​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​នឹង​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​វិញ​ជាក់​ជា​មិន​ខាន ។

លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​អង្គា​រ៍​មកនេះ​ជាមួយ Yahoo Finance ថា វា​នឹង​បង្កើត​ឲ្យ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​ពិភពលោក​យើង​បាន ។ លោក​បាន​បកស្រាយ​ថា «​ចំណុច​មួយ​ទាក់ទង​នឹង​សហរដ្ឋអាមេរិក​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ខុស​ពី​ប្រទេស​ដទៃ​លើ​ពិភពលោក​នេះ គឺ​យើង​ជា​ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​សហគ្រិន ។ ពួក​យើង​តែងតែ​ចង់​បើក​អាជីវកម្ម ។ ពេល​ដែល​ពួក​យើង​និយាយ​ពី​ក្តី​សុបិន​ជនជាតិ​អា​មេ​រិ​ក ពួក​យើង​តែងតែ​និយាយ​ពី​រឿង​ដែល​អ្នក​ក្រីក្រ​ក្លាយជា​អ្នកមាន ហើយ​វា​ចាប់ផ្តើម​ពី​សហគ្រិន​ម្នាក់​មានគំនិត​មួយ និង​ធ្វើ​ឲ្យ​គំនិត​នោះ​ក្លាយជា​ការ​ពិត​» ។

ជាក់ស្តែង មាន​ឧទាហរណ៍​ជា​ច្រើន​ដែល​បង្ហាញ​ពី​ក្រុមហ៊ុន​ដែល​បាន​ជោគជ័យ​ឡើង​ក្នុង​ពេល ពេល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​ជួប​វិបត្តិ ដូច​ជា Amazon និង Google ជាដើម​ដែល​បាន​ឆ្លង​ផុត​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​សហរដ្ឋអាមេរិក​បន្ទាប់​ពី​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ ២០០០ ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន Alibaba របស់​ប្រទេស​ចិន​វិញ​បាន​ក្លាយជា​ក្រុមហ៊ុន​ដែល​ជោគជ័យ​ដូច​ថ្ងៃនេះ​បន្ទាប់​ពី​ក្រោក​ចេញពី​ការ​ផ្ទុះ​វីរុស​សារ នៅ​ឆ្នាំ ២០០២ ដល់ ២០០៣ ផង​ដែរ ។

លោក ឃ្យូ​បេន បាន​បន្ត​ទៀត​ថា «​ពួក​យើង​អាច​ចាប់ផ្តើម​រៀនសូត្រ​ពី​កំហុសឆ្គង​របស់​យើង និង​និយាយ​ថា​ពួក​យើង​ត្រូវ​ឲ្យ​បុគ្គលិក​ចូលរួម​បន្ថែម​ដើម្បី​កសាង​ក្រុមហ៊ុន​ជា​ថ្មី ឬ​ពេល​ដែល​យើង​លូតលាស់​ទៅ​មុខ​» ។លោក​បាន​បន្ថែម​ទៀត​ថា បុគ្គលិក​ទាំងអស់​គួរតែ​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន ។ នេះ​ជា​គំនិត​មួយ​ដែល​លោក​បាន​គាំទ្រ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ព្រោះ​លោក​គិត​ថា​វា​ជា​វិធី​ដែល​ជួយ​ដោះស្រាយ​វិសមភាព​ប្រាក់​ចំណូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ