សម្តេច​ហេង សំ​រិ​ន បរិច្ចាគ​ប្រាក់បៀវត្សរ៍ ៦​ខែ​ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩


រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​បរិច្ចាគ​ប្រាក់បៀវត្សរ៍​របស់​សម្តេច​ចំនួន​៨​លាន​រៀល​ក្នុង​មួយ​ខែ រយៈពេល​៦​ខែ គិត​ចាប់ពី​ខែមេសា ដល់​ខែកញ្ញា ឆ្នាំ​២០២០ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ (COVID 19) ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ការ​លំបាក​ទាំងឡាយ​ដែល​កំពុង​ប្រឈម ។

សម្តេច​ប្រធានរដ្ឋសភា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ពិសេស​ការ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​ឱ្យ​បាន​រឹង​មាំ​ការ​ធ្វើ​អនាម័យ​លាង​សម្អាត​ដៃ​ជា​ប្រចាំ និង​ត្រូវ​ចេះ​តាមដាន​សុខភាព បើ​មានការ​សង្ស័យ ឬ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ សូម​ទាក់ទង​ទៅ​លេខ​១១៥ ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល មន្ត្រី​សុខាភិបាល អាជ្ញាធរ​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍន៍​នានា​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ពិសេស​ក្រុម​គ្រូពេទ្យ​ជំនាញ​ដែល​បាន​ខិតខំ​បំពេញការងារ​ដ៏​លំបាក​នេះ ទាំងថ្ងៃទាំងយប់ ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ ។ សូម​ឱ្យ​កម្ពុជា​ក៏​ដូច​ជា ពិភពលោក​ទាំងមូល​បាន​ជ័យ​ជំនះ​នឹង​ជំងឺ​កូ​វី​ដ​១៩​នេះ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ