ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​នៅ​ញូ​វ​យ៉​ក ចេញ​តវ៉ា ខ្វះ​ឧបករណ៍​ការពារ​ពី​ជំងឺ COVID-19

4 ឆ្នាំ មុន

ញូ​វ​យ៉​ក ៖ «​ទាហាន​មិន​ទៅ​ធ្វើសង្គ្រាម ដោយ​គ្មាន​អាវុធ​ទេ​» ហេតុ​អ្វី គិលានុបដ្ឋាយិកា​(​គ្រូពេទ្យ​) គួរតែ​មក​ធ្វើការ​ដោយ​គ្មាន​ឧបករណ៍​ការពារ ? នេះ​ជាស​ម្តី​របស់​គិលានុបដ្ឋាយិកា​ម្នាក់ ក្នុង​ចំណោម​អ្នក​តវ៉ា​ប្រហែលជា​៣០​នាក់…

ញូ​វ​យ៉​ក ៖ «​ទាហាន​មិន​ទៅ​ធ្វើសង្គ្រាម ដោយ​គ្មាន​អាវុធ​ទេ​» ហេតុ​អ្វី គិលានុបដ្ឋាយិកា​(​គ្រូពេទ្យ​) គួរតែ​មក​ធ្វើការ​ដោយ​គ្មាន​ឧបករណ៍​ការពារ ? នេះ​ជាស​ម្តី​របស់​គិលានុបដ្ឋាយិកា​ម្នាក់ ក្នុង​ចំណោម​អ្នក​តវ៉ា​ប្រហែលជា​៣០​នាក់ បាន​ធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ មេ​សា នេះ​បើ​តាម​ព័ត៌មាន AFP ។

ការ​តវ៉ា​ដ៏​កម្រ​របស់​ក្រុម​គ្រូពេទ្យ នៅ​ពេល​កង្វះ​នៃ​ម៉ាស​, សម្លៀក​បំពាក់​ពេទ្យ និង​ឧបករណ៍​ការពារ​ផ្សេង​ទៀត សម្រាប់​បុគ្គលិក​សុខាភិបាល ដែល​កំពុង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​មាននៅ​ញូ​វ​យ៉​ក ជា​រដ្ឋ ដែល Covid-19 រាតត្បាត​ខ្លាំង​ជាងគេ​របស់​សហរដ្ឋអាមេរិក ។

ញូ​វ​យ៉​ក ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា​នេះ មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ជាក់​ជិត ១០០.០០០​ករណី រួម​ទាំង​មាន​អ្នក​ស្លាប់​ជាង ២.៥០០ នាក់​ហើយ គិលានុបដ្ឋាយិកា​និយាយ​ថា កង្វះខាត​គ្រឿង​បរិក្ខារ កំពុង​ធ្វើ​ឱ្យ​ជីវិត​របស់​ពួក​គេ ស្ថិត​ក្នុង​គ្រោះថ្នាក់ ។

ក្រុម​គិលានុបដ្ឋាយិកា ដែល​ឈរ​តវ៉ា ប្រុង​ប្រយ័ត្ន​ដោយ​រក្សា​ចម្ងាយ​ពី​គ្នា​រវាង​ពួក​គេ នៅ​តាម​របង​ខាងក្រៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Montefiore ក្នុង​ទីក្រុង Bronx ។

ពួក​គេ បាន​ពាក់​ម៉ាស់ ហើយ​កាន់​ប័ណ្ណប្រកាស​ថ្កោលទោស​កង្វះខាត​នៃ “​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​” ដែល​ជា​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ដែល​ការ​លើក​ឡើង​នេះ កំពុង​ប៉ះពាល់​ដល់​បុគ្គលិក នៅ​ទូ​ទាំង​មន្ទីរពេទ្យ​ញូ​វ​យ៉​ក ។

ប្រធាន​សមាគម​លោកស្រី Judy Sheridan-Gonzalez បាន​ប្រាប់ AFP ថា “​យើង​គឺជា​អ្នក​ប្រយុទ្ធ​នៅ​ជួរ​មុខ​… យើង​មិន​មាន​គ្រឿង​សឹក ការពារ​ខ្លួន ពី​សត្រូវ​ទេ​” ។

មិត្ត​រួមការ​ងារ​របស់​លោកស្រី Judy គឺ​លោកស្រី Benny Mathew អាយុ​៤៣​ឆ្នាំ បាន​និយាយ​ថា គាត់​បាន​ឆ្លង​មេរោគ​នេះ បន្ទាប់​ពី​បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​មាន​ជំងឺ​សរសៃឈាម​បេះដូង យ៉ាង​ហោច​ណាស់​០៤​នាក់ ដោយ​មិន​មាន​ឧបករណ៍​ត្រឹមត្រូវ ។

នៅ​ថ្ងៃ​ទី​២៥ ខែមីនា ការ​ធ្វើតេស្ត រក​វីរុស​កូ​វី​ដ​១៩ ទទួល​បាន​លទ្ធផល​«​វិជ្ជមាន​» ។ ទោះ​យ៉ាងណា មក​ដល់​ថ្ងៃ​ទី​២៨ ខែមីនា​គ្រុនក្តៅ​របស់​គាត់​បាន​បាត់​ទៅ​ហើយ​(​ជា​សះស្បើយ​) ហើយ​មន្ទីរពេទ្យ​បាន​ស្នើ​សុំ​ឱ្យ​គាត់ ត្រឡប់​ទៅ​ធ្វើការ​វិញ ។

គាត់​បាន​និយាយ​ថា “​ពួក​គេ​បាន​ប្រាប់​ខ្ញុំ ប្រសិនបើ​អ្នក​មិន​ក្តៅខ្លួន​ទេ អ្នក​អាច​មក​ធ្វើការ​បាន​” ។ គេ​ប្រាប់​អោយ​ខ្ញុំ​ពាក់​ម៉ាស ហើយ​មក​ធ្វើការ ។ យើង​មិន​មាន​បុគ្គលិក​គ្រប់គ្រាន់​ទេ ដូច្នេះ​ខ្ញុំ​គិត​ថា វា​ជា​កាតព្វកិច្ច​របស់ខ្ញុំ ដែល​ត្រូវ​ត្រលប់​មក​ធ្វើការ​វិញ ។

លោកស្រី Benny បាន​បន្ថែម​ថា “​ប៉ុន្តែ​ខ្ញុំ មានការ​ព្រួយបារម្ភ​ថា ខ្ញុំ​នឹង​ចម្លងជំងឺ​នេះ ទៅ​អ្នក​រួម​ការងារ​របស់ខ្ញុំ និង​ទៅ​អ្នកជំងឺ​ផ្សេង​ទៀត ដែល​មិន​មាន​ជា​អ្នកជំងឺ COVID-19 នេះ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ