បែន​ចាក់​ដី​ទាក់​ខ្សែភ្លើង​បាក់​បង្គោល​ភ្លើង ​និង​បាក់​មែកឈើ​ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ


រាជធានី​ភ្នំពេញ​ ៖ បង្គោល​ភ្លើង​៣​ដើម ​និង​មែក​ពោធិ៍​បាន​បាក់​ដួល​រលំ​ធ្លាក់​ខ្សែភ្លើង​រប៉ាត់រប៉ាយ​ពេញ​ដងផ្លូវ​ ខ​ណៈ​ពេលដែល​រថយន្ត​បែន​ដឹក​ដី​២​គ្រឿង​បាន​បែន​ចាក់​ដី​ហើយ​ទំលាក់​បែន​ទាក់​ខ្សែភ្លើង ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​គោក ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​បន្ទាប់​ពី​កើតហេតុ អាជ្ញាធរ រួម​ទាំង​មន្ត្រី​អគ្គី​ស​នី និង​សមត្ថកិច្ច​ក៏បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើ​ចរាចរណ៍ ព្រមទាំង​ចាត់ចែង​បំពាក់​បង្គោល​ភ្លើង​ថ្មី​។

រថយន្ត​២គ្រឿង​ដែល​ចាក់​ដី​ទាក់​ខ្សែភ្លើង​​ខាងលើ​នោះ​ រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​ណូ អត់​ស្លាក​លេខ ពណ៌​ខៀវ ​ពាក់​លេខ​សំគាល់​ KN 05​ និងរថយន្ត​​មួយ​គ្រឿង​ទៀត ម៉ាក​ហ៊ី​ណូ​ ពណ៌​ឈាម​ឈូ​ម ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP .២៣៥៧ ពាក់​លេខ​សំគាល់​KN01​។

តាម​ប្រភពព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ គេ​ឃើញ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង អត់​ស្លាក​លេខ បាន​បើកបរ​ទៅ​ដាក់​ដី​បំពេញ​ស្រះ​ទឹក រួម​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត បាន​ដឹក​ដី​ទៅ​ឈប់ ប្រុង​ចាក់​ដែរ​ ។ ​នៅ​ពេល​រថយន្ត​ដឹក​ដី​មួយ​គ្រឿង បាន​ថយក្រោយ​ចូល​ទៅ​បែន​​ចាក់​ដី​រួច​ក៍បាន​បើក​ចេញ តែ​ទំ​នង់​ជា​អ្នកបើកបរ​រថយន្ត​នោះ​ទំលាក់​បែន​យឺត​ក៏​បាន​ទាក់​ខ្សែភ្លើង បណ្តាល​អោយ​ទាញ​បាក់​បង្គោល​ភ្លើង តែ​ម្តង​។

​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ដោយសារ​តែ​ខ្សែភ្លើង​ច្រើន ក៏​បាន​ទាញ់​បាក់​បង្គោល​ភ្លើង​ទាំង​សងខាង​ចំនួន​៣​ដើម និង​បាក់មែកដើម​ពោធិ៍ ហើយ​ធ្លាក់​ខ្សែភ្លើង​រ​ប៉ាត់​រប៉ាត់រប៉ាយ​ស្ទាក់ផ្លូវ និង​ធ្លាក់​ទៅ​លើ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​កំពុង​​ឈប់​ចាំ​ចាក់​ដី​នោះ ។ រថយន្ត​ដឹក​ដី​២​គ្រឿង​បានជា​ប់រួម​ជាមួយ​ខ្សែភ្លើង​បណ្តាល​អោយ​បិទផ្លូវ​លំ​ទាំងមូល ។ ភ្លាម​ៗ​នោះ​នគរបាល​មូលដ្ឋាន ក៏​ដូច​ជា​អាជ្ញាធរបាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ បាន​ទាក់​ទង់​ទៅ​មន្ត្រី​អគ្គី​ស​នី​ដើម្បី​ផ្តាច់​ចរន្ត​អគ្គី​ស​នី​នៅ​តំបន់​ផង​ដែរ​។

​បន្ទាប់​ពី​កើតហេតុ មន្ត្រី​អគ្គី​ស​នី​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ចាត់ចែង​បំពាក់​បង្គោល​ភ្លើងឡើង​វិញ​។​ ទន្ទឹម​នោះ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ក៏បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ ផ្អាកចាក់​ដី​ជា​បណ្តោះ​អាស​ន្ត រង​់ចាំដោះ​ស្រ​ាយ​ការ​ខូចខាត​សិន ។

​តាម​នគរបាល​បានអោយ​ដឹង​ថា រថយន្ត​២​គ្រឿង ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់ ការិយាល័យ​ចរាចរណ៍ ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​។

​គួរ​បញ្ជាក់​ថា ដី​ស្រះ​ទឹក​នោះ​មាន​ទំហំ​១៥ ៥៣០​ម៉ែត្រការ៉េ​ជា​របស់​ក្រុមហ៊ុ​នឯកជនមួយ ដែល​បាន​ដំណើរការ​ចាក់​ដី​នៅ​ពេល​ថ្មី​នេះ ក្រោម​ច្បាប់​អនុញ្ញាត​របស់​រដ្ឋបាល ​ទើបតែ​ដំណើរ​ការ​ចាក់​ដី ​ស្រាប់តែ​រថយន្ត​ចាក់ដី​ធ្វើ​ឱ្យ​​ទាក់ខ្សែភ្លើង​បណ្តាល​បាក់​បង្គោល​ភ្លើង​តែ​ម្តង ៕​ (កែសម្រួលដោយ ៖ ធីតា​)

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ