កីឡាករ​ Son ត្រៀម​បំពេញ​កាតព្វកិច្ច​យោធា អំឡុង​ពេល​បាល់ទាត់​អង់គ្លេស​ផ្អាក


យោង​តាម​របាយការណ៍​ពី Sky Sports បានឱ្យ​ដឹង​ថា កីឡាករ​កូរ៉េ​ខាងត្បូង Heung-Min Son កំពុងធ្វើការ​ជាមួយ​ក្លិប​របស់​ខ្លួន Tottenham Hotpsur លើ​លទ្ធភាព​នៃ​ការ​បំពេញ​កាតព្វកិច្ច​យោធា​រយៈពេល ៤​ស​ប្តា​ហ៍​ក្នុងអំឡុងពេល​នៃ​ការ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ចំ​ពេល​ដែល​ការ​ប្រកួត​បាល់ទាត់​នៅ​ក្របខ័ណ្ឌ Premier League ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​រីក​រាលដាល​នៃ​វីរុស Covid-19 ។

ម្ចាស់​អាវ​លេខ​៧​វ័យ ២៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​លើកលែង​ពី​ការ​បំពេញ​កាតព្វកិច្ច​យោធា​រយៈពេល ២១​ខែ បន្ទាប់​ពី​រូបគេ​បាន​ឈ្នះ​មេដាយមាស​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ឆ្នាំ ២០១៨ កន្លង​មក ។

ទោះជា​យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​ត្រូវ​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​រយៈពេល​៤​ស​ប្តា​ហ៍ ហើយ​នោះ​អាច​នឹង​ចាប់ផ្តើម​ប្រសិនបើ​ក្របខ័ណ្ឌ Premier League បញ្ជាក់​ថា​រដូវ​កាល​នេះ ត្រូវ​ពន្យារពេល​លើស​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ ២០២០ ៕​

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ