យូគី​ចេញ​ហើយ ប៉ូលិស​ទៅ​ដល់​ល្មម ចាប់​ខ្លួន​​៤​នាក់


ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០ កម្លាំង​ផែន​ព្រហ្មទណ្ឌ និង​កម្លាំង​អន្តរាគមន៍​ខេត្តកំពត ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​យូគី​) មួយ​កន្លែង ខណៈ​កំពុង​តែ​លេងល្បែង​ស៊ីសង (​យូគី​) ស្រប​ពេល​នោះ​សមត្ថកិច្ច​ក៏​មក​ដល់​ល្មម ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​៤​នាក់ និង​ប៉ុន្មាន​នាក់​ទៀត​រត់​ចោល​ម៉ូតូ​៨​គ្រឿង ដែល​ទីតាំង​ស្ថិត​នៅ​ភូមិ​អ​ង្គុ​ញ ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ។

សេចក្តីរាយការណ៍​បន្ត​ថា មនុស្ស​៤​នាក់​នោះ​មាន ៖ ១-​ឈ្មោះ នួន ងោ​ល ភេទ​ស្រី អាយុ​៧៨​ឆ្នាំ ២-​ឈ្មោះ ចំ រ៉ឹ​ម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ៣-​ឈ្មោះ មៀ​ក តូ​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ និង​៤-​ឈ្មោះ ជិន ស៊ឺ​ម ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ទាំង​៤​នាក់​នៅ​ភូមិ​អ​ង្គុ​ញ ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត ។

ប្រភព​ដដែល​បន្ត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ខាងលើ​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​យក​សម្ភារ​៖​ក្នុង​វង់​រួម​មាន ប៉ាយ​យូគី​១, សន្លឹក​រូប​សត្វ​ទាំង​១២ មួយ​ចំនួន និង​ម៉ូតូ ចំនួន​៨​គ្រឿង​ផង​ដែរ ។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​បន្ត​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ