លុយ​អឺ​រ៉ូ​ចាញ់​កម្លាំង​លុយ​រៀល និង​ដុល្លារ​អា​មេ​រិ​ក


ហាងឆេង​ប្រាក់​អឺ​រ៉ូ​ហាក់​ខ្សោយកម្លាំង​ជាង​ប្រាក់​រៀល​ខ្មែរ និង​ដុល្លារ​អា​មេ​រិ​ក នេះ​បើ​ប្រៀប ធៀប​ថ្ងៃនេះ​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ដូច្នេះ​ហើយ​សម្រាប់​អ្នក​ចាយប្រាក់​ប្រទេស​ទាំងនេះ សូម​មក​ដឹង​ពី​អត្រា​ប្តូរ​ប្រាក់ ថា​តើ​ប្រែប្រួល​យ៉ាងណា ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៣​ខែមេសា ឆ្នាំ ២០២០​នេះ​ថា ១​អឺ​រ៉ូ ទិញ​ចូល​តែ ៤.២២៩,៧៧ រៀល លក់​ចេញ ៤.៤៧១,១៨ រៀល​ប៉ុណ្ណោះ ដែល​កាលពី​ថ្ងៃ ម្សិលមិញ​ទិញ​ចូល ៤.២៧៤,៥៥ រៀល និង​លក់​ចេញ ៤.៥១៨,៣៥ រៀល ។ ទន្ទឹម​នេះ​ប្រាក់​អឺ​រ៉ូ​ក៏​បាន​បង្ហាញ​ពី​សញ្ញា​ធ្លាក់​ថ្លៃ​ផង​ដែរ​ធៀប​ជាមួយនឹង​ដុល្លារ​អា​មេ​រិ​ក​ដែល ១​អឺ​រ៉ូ​ទិញ​ចូល​តែ ១,០៣៩០ ដុល្លារ លក់​ចេញ ១,០៩៤០ ដុល្លារ​ប៉ុណ្ណោះ ខណៈ​ថ្ងៃ​ម្សិល មិ​ញ​ទិញ​ចូល ១,០៥០០ ដុល្លារ និង​លក់​ចេញ ១,១០៥០ ដុល្លារ ។

ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន ដែល​រួម​មាន​៖ ១​ដុល្លារ​ទិញ​ចូល ៤.០៧១,០០ រៀល​ខ្មែរ លក់​ចេញ ៤.០៨៧,០០ រៀល​ខ្មែរ​, ១​ដុល្លារ​ទិញ​ចូល ១០៦,៩០ យ៉េន​ជប៉ុន លក់​ចេញ ១១២,៥០ យ៉េន​ជប៉ុន និង ១​ដុល្លារ ទិញ​ចូល ៣២,៧៦៣១ បាត​ថៃ លក់​ចេញ ៣៣,២៧០៨ បាត​ថៃ ។

ដោយឡែក ១​ដុល្លារ​ទិញ​ចូល ២៣.២០០,០០ ដុ​ង​វៀតណាម លក់​ចេញ ២៤.៥០០,០០ ដុ​ង​វៀតណាម ក្នុង​ពេល​ដែល ១​ដុល្លារ​ទិញ​ចូល ៨.៨០៨,០០ គីប​ឡាវ និង​លក់​ចេញ ១២.៤៦៣,០០ គីប​ឡាវ ។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ អេ​ស៊ី​លី​ដា ទាន់ចិត្ត ដែល​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដំណើរការ​ដោយ Android និង iOS ៕ អត្ថបទ​សហការ

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ