សាកសព​អ្នកជំងឺ​កូ​វី​ដ​១៩ ​អាច​ចម្លង​មេរោគ​មក​មនុស្ស​រស់​ទេ?


មេរោគ​កូ​វី​ដ​១៩​ មានការ​ឆ្លង​រាលដាល​យ៉ាង​សាហាវ​នៅ​ពេល​នេះ​ដោយ​មាន​មនុស្ស​ជាង​១​លាន​នាក់​​​នៅ​ក្នុង​ពិភពលោក ​បាន​ឆ្លង​មេរោគ​នេះ​។ វា​ក៏​បាន​សម្លាប់​មនុស្ស​ជាង​៥​ម៉ឺន​នាក់​ផង​ដែរ​។

ប៉ុន្តែ​តើ​មេរោគ​នេះ​អាច​ចម្លង​ពី​សាកសព​អ្នកជំងឺ​កូ​វី​ដ​២៩ ​មក​មនុស្ស​មានជីវិត​ដែរ​ឬទេ?

សារព័ត៌មាន​បាងកក​ប៉ុ​ស្តិ៍​​នៃ​ប្រទេស​ថៃ​ បាន​ដកស្រង់​សម្តី​របស់​លោក​វេជ្ជបណ្ឌិត សុំ​សាក់ អា​ខា​ស៊ី​ល អគ្គនាយក​នៃ​នាយកដ្ឋាន​សេវា​វេជ្ជសាស្ត្រ​ថៃ​ ដែល​និយាយ​ថា មេរោគ​កូ​វី​ដ​១៩ នឹង​ស្លាប់ នៅ​ពេល​ដែល​អ្នកជំងឺ​បាន​ស្លាប់​។ ដូច្នេះ មេរោគ​នេះ​មិន​អាច​ចម្លង​មក​មនុស្ស​តាម​រយៈ​សាកសព​ទេ​។

លោក​បាន​ធ្វើការ​ពន្យល់​បែប​នេះ បន្ទាប់​ពី​មាន​ករណី​ថា​ វត្ត​មួយ​ចំនួន​បាន​បដិសេធ​ធ្វើការ​បូជា​សព នៃ​អ្នកជំងឺ​កូ​វី​ដ​១៩ ​ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩៕ (កែ​សម្រួលដោយ​ ៖ បុប្ផា)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ