ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​កូ​វី​ដ​១៩​ឡើង​ជាង​១លាន អឺរ៉ុប​និង​អា​មេ​រិ​ក​៧៥​ម៉ឺន​នាក់

4 ឆ្នាំ មុន

កូ​វី​ដ​១៩​កាន់តែ​ធ្ងន់​ក្នុង​ពិភពលោក​ដោយ​អ្នកជំងឺ​ឡើង​ជាង១លាន​នាក់ ខ​ណៈ​ដែល​មួយ​ភាគ​បួន​នៃ​ចំនួន​នេះ​គឺ​នៅ​អា​មេ​រិ​ក​និង​ពាក់កណ្តាល​ទៀត​នៅ​អឺរ៉ុប​។ តាម​សារព័ត៌មាន​BBC បានអោយ​ដឹង​ថា​ អ្នក​ស្លាប់​បាន​ឡើង​ដល់​៥៣០០០​នាក់​នៅ​ត្រឹម​ថ្ងៃ​សុក្រ​នេះ ខ​ណៈដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​២១០​០០០​នាក់​។ អឺរ៉ុប​និង​អា​មេ​រិ​ក​មាន​ចំនួន​អ្នកជំងឺ​ប្រមាណ​ជា​បី​ភាគ​បួន​ក្នុង​ចំណោម​ជាង​មួយ​លាន​នាក់​ក្នុង​ពិភពលោក​។ អង្គ​ការ​សុខភាព​បាន​ព្រមាន​ពី​ការ​កើនឡើង​ជាប់​រហូត​គួរ​អោយ​បារម្ភ​នៃ​ការ​រាតត្បាត​មេរោគ​កូ​វី​ដ​១៩​។ នៅ​តំបន់​អាស៊ាន​វិញ ម៉ា​ឡេ​ស៊ី…

កូ​វី​ដ​១៩​កាន់តែ​ធ្ងន់​ក្នុង​ពិភពលោក​ដោយ​អ្នកជំងឺ​ឡើង​ជាង១លាន​នាក់ ខ​ណៈ​ដែល​មួយ​ភាគ​បួន​នៃ​ចំនួន​នេះ​គឺ​នៅ​អា​មេ​រិ​ក​និង​ពាក់កណ្តាល​ទៀត​នៅ​អឺរ៉ុប​។

តាម​សារព័ត៌មាន​BBC បានអោយ​ដឹង​ថា​ អ្នក​ស្លាប់​បាន​ឡើង​ដល់​៥៣០០០​នាក់​នៅ​ត្រឹម​ថ្ងៃ​សុក្រ​នេះ ខ​ណៈដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​២១០​០០០​នាក់​។

អឺរ៉ុប​និង​អា​មេ​រិ​ក​មាន​ចំនួន​អ្នកជំងឺ​ប្រមាណ​ជា​បី​ភាគ​បួន​ក្នុង​ចំណោម​ជាង​មួយ​លាន​នាក់​ក្នុង​ពិភពលោក​។

អង្គ​ការ​សុខភាព​បាន​ព្រមាន​ពី​ការ​កើនឡើង​ជាប់​រហូត​គួរ​អោយ​បារម្ភ​នៃ​ការ​រាតត្បាត​មេរោគ​កូ​វី​ដ​១៩​។

នៅ​តំបន់​អាស៊ាន​វិញ ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង ហ្វី​លី​ពី​ន​មាន​អ្នក​ឆ្លង​និង​ស្លាប់ ដោយ​កូ​វី​ដ​១៩​ច្រើន​ជាងគេ​។

កម្ពុជា​មិន​មាន​អ្នក​ស្លាប់​ទេ ខ​ណៈ​ដែល​អ្នកមាន​ជំងឺ​នេះ​មាន​ជាង​១០០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ