ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​ជាប់គុក ព្រោះតែ​លួច​ម៉ាស់ និង​ទឹក​លាងដៃ​ពី​ឡាន​សង្គ្រោះ​បន្ទាន់

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ បុរស​ម្នាក់​នៅ​ចក្រភព​អង់គ្លេស​បាន​ជាប់គុក​៦​ខែ បន្ទាប់​ពី​បាន​លួច​របស់របរ​រួម​មាន ម៉ាស់ និង​ទឹក​លាងដៃ​ពី​រថយន្ត​សង្គ្រោះ​បន្ទាន់ ចំ​ពេល​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ប៉ូ​លី​សបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក Mark…

ប្រទេស​អង់គ្លេស ៖ បុរស​ម្នាក់​នៅ​ចក្រភព​អង់គ្លេស​បាន​ជាប់គុក​៦​ខែ បន្ទាប់​ពី​បាន​លួច​របស់របរ​រួម​មាន ម៉ាស់ និង​ទឹក​លាងដៃ​ពី​រថយន្ត​សង្គ្រោះ​បន្ទាន់ ចំ​ពេល​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ប៉ូ​លី​សបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក Mark Manley អាយុ​៣៥​ឆ្នាំ បាន​សារភាព​ថា បាន​លួច​សម្ភារៈ​ពី​រថយន្ត​សង្គ្រោះ​បន្ទាន់ ហើយ​បាន​វាយឆ្មក់​សន្តិសុខ​ម្នាក់​។ គាត់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៦​ខែ នៅ​ឯ​តុលាការ Croydon Magistrates កាលពី​ថ្ងៃ​ច័ន្ទ​។

ប៉ូ​លី​សបាន​និយាយ​ថា ពួក​គេ​ត្រូវ​បាន​គេ​ហៅ​ទៅ​ចាប់​បុរស​នោះ​នៅ​ប្រហែល​ម៉ោង​៩​និង​២០​នាទី កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ថា បុរស​ម្នាក់​បាន​លួច​របស់របរ​ពី​រថយន្ត​សង្គ្រោះ​បន្ទាន់​។

ប៉ូ​លី​សបាន​និយាយ​ថា លោក Manley បាន​ធ្វើបាប​បុគ្គលិក​សន្តិសុខ​ម្នាក់ និង​ប្រមាថ​មើល​ងាយ​​ជាតិ​សាសន៍​។ ប៉ូ​លី​សបាន​និយាយ​ថា សន្តិសុខ​ដែល​គាត់​បាន​វាយប្រហារ មាន​របួស​ជា​ច្រើន តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​។

បុរស​រូប​នេះ​បាន​យក​កាបូប​មួយ​ដែល​ផ្ទុក​នូវ​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ពី​រថយន្ត​សង្គ្រោះ​បន្ទាន់ ដែល​រួម​មាន​ម៉ាស់ កន្សែង​សើម​ជូត​ដៃ និង​ជែ​ល​លាងដៃ ដែល​ជា​របស់​ខ្វះខាត​នៅ​ពេល​ដែល​តម្រូវការ​កើនឡើង​ដោយសារ​ការ​រាតត្បាត​។

ប៉ូ​លី​សបាន​និយាយ​ថា របស់របរ​មួយ​ចំនួន​មិន​អាច​ប្រើប្រាស់​បាន​ទៀត​ទេ ដោយសារ​ការ​ចម្លង​រោគ​។ បន្ទាប់​ពី​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​ស្ថានីយ៍​ប៉ូ​លី​ស​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ឡុ​ង​ដ៍ លោក Manley ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចោរកម្ម​យានយន្ត និង​បទល្មើស​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ newsweek (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ