ករណី​កូ​វី​ដ​១៩ លើ​ពិភពលោក ឡើង​ផុត​១​លាន​ករណី​ហើយ​នា​ពេល​នេះ


យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) បានឱ្យ​ដឹង​ថា ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ទូ​ទាំង​ពិភពលោក បាន​កើនឡើង​ផុត​១​លាន​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​មនុស្ស​បាត់បង់​ជីវិត​ជាង ៥២០០០​នាក់ ខណៈ​ដែល​ជំងឺ​រាតត្បាត​បាន​ផ្ទុះ​ឡើង​នៅ​សហរដ្ឋអាមេរិក និង​ចំនួន​អ្នក​បាត់បង់​ជីវិត​បាន​កើនឡើង​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ និង​អ៊ី​តា​លី​។

ប្រទេស​អ៊ី​តា​លី មាន​អ្នក​បាត់បង់​ជីវិត​ច្រើន​ជាងគេ គឺ​ច្រើន​ជាង ១៣៩០០​នាក់ បន្ទាប់​មក​គឺ​ប្រទេស​អេ​ស្ប៉ា​ញ​។ ទិន្នន័យ​បាន​បង្ហាញ​ថា សហរដ្ឋអាមេរិក​មាន​ករណី​កើត​ជំងឺ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​មាន​ច្រើន​ជាង ២៤០០០០​ករណី​។

ចាប់តាំងពី​វីរុស​នេះ ត្រូវ​បាន​កត់ត្រា​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​មុន ជំងឺ​កូ​វី​ដ​១៩ បាន​រាលដាល​ពាសពេញ​ពិភពលោក ដែល​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​បិទ​អាជីវកម្ម​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​បញ្ជា​មនុស្ស​រាប់រយ​លាន​នាក់​ឱ្យ​ស្នាក់​នៅផ្ទះ​ដើម្បី​ព្យាយាម​បន្ថយ​ការ​ឆ្លង​រាលដាល​។

ក្នុង​ចំណោម​ជំហាន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជម្រុញ​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​ផ្ទុះ​ឡើង​នោះ ការ​ទាមទារ​គ្មាន​ការងារ​ធ្វើ​ប្រចាំ​ស​ប្តា​ហ៍​របស់​សហរដ្ឋ​អាមេ​រិក​បាន​កើនឡើង​ដល់​ចំនួន ៦.៦​លាន​ដង ដែល​ជា​ចំនួន​កើនឡើង​ទ្វេ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ស​ប្តា​ហ៍​មុន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ