ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​នៅ​ស្រុក​ខ្មែរ​ធ្លាក់​ចុះ​ខ្លាំង​ខណៈ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​ដាំ​ក្បាល​ចុះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ ស្រប​ពេល​ដែល​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក៏ បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​ផង​ដែរ ក្នុង​ខណៈ​ពេល​ដែល​វីរុស​កូ​វី​ដ​-១៩ កំពុង​តែ​រាល…

រាជធានី​ភ្នំពេញ ៖ តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ ស្រប​ពេល​ដែល​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក៏ បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​ផង​ដែរ ក្នុង​ខណៈ​ពេល​ដែល​វីរុស​កូ​វី​ដ​-១៩ កំពុង​តែ​រាល ដាល​ស្ទើរតែ​ពាសពេញ​ពិភពលោក​គួរ​ឱ្យ​ភ័យ​ខ្លាច ។

តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត ហើយ​ចាត់​ទុក​ថា​ជា ប្រវត្តិសាស្ត្រ​នៅ​ក្នុង​រយៈពេល ១៨​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ឆៅ​នេះ​ដែរ​ក៏ បាន​ធ្វើ​ឱ្យ​ទីផ្សារ​ប្រេងឥន្ធនៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា មានការ​ធ្លាក់​ចុះ​ផង ដែរ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ធ្លាក់​នោះ​ក៏​មិនសូវ​មាន​អ្នក​ប្រើប្រាស់​យានយន្ត​ច្រើន​ប៉ុន្មាន​ដែរ ក្នុង​ពេល​ដែល​កម្ពុជា និង​ពិភពលោក​កំពុង​ជួប​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ នេះ ។

យោង​តាម​សារព័ត៌មាន​អន្តរជាតិ Business Today បានឱ្យ​ដឹង​ថា​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទី ផ្សារ​អន្តរជាតិ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ក្រោម ២០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​មួយ​បារ៉ែល ។ ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​នេះ គឺ​ដោយសារ​តែ​បញ្ហា​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ ១៩ នៅ​លើ​ពិភពលោក ធ្វើ​ឱ្យ​មានការ​ធ្លាក់​ចុះ​នៃ​ការ​ធ្វើ​ដំណើរ ដូច​ជា​យន្តហោះ កប៉ាល់ និង យានយន្ត​គ្រប់​ប្រភេទ​នៅ​តាម​បណ្ដា​ប្រទេស​នីមួយ​ៗ ។ តាម​ការ​ប៉ាន់​ប្រមាណ​ថា ជំងឺ​រាត ត្បា​ត​នេះ​បាន​ធ្វើ​ឱ្យ​តម្រូវការ​ប្រេង​នៅ​លើ​ទីផ្សារ​ធ្លាក់​ចុះ​រហូត​ដល់ ២០​ភាគរយ​នៅ​លើ ពិភពលោក ជាក់ស្ដែង​តាម​បណ្ដា​ប្រទេស​នីមួយ​ៗ យានយន្ត​ត្រូវ​បាន​ចត​ទុក​ចោល និង លែង​មាន​ចរាចរ​មមាញឹក​ដូច​កាល​មុន​ពេល​ជំងឺ​នេះ​ផ្ទុះ​ឡើង ។

យោង​តាម​ក្រុម​ពាណិជ្ជករ​ទំនិញ​សាកល​បាន​និយាយ​ថា នៅ​ថ្ងៃ​អនាគត តម្រូវការ​នៃ​ការ ប្រើប្រាស់​ប្រេង​នៅ​លើ​ពិភពលោក​នឹង​ធ្លាក់​ចុះ​បន្ត​ទៀត ក្នុង​នោះ​ពួក​គេ​បាន​ព្យាករណ៍​ថា អាច​នឹង​ធ្លាក់​ចុះ​ដល់​ជាង ៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​ខែមេសា​នេះ ដែល​ការ​ធ្លាក់​ចុះ នេះ​ប្រមាណ ១ ភាគ ៣ នៃ​ការ​ប្រើប្រាស់​ប្រេង​ប្រចាំ​ថ្ងៃ ។ ម្យ៉ាងទៀត​សង្គ្រាម​តម្លៃ​រវាង អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត និង​រុ​ស្ស៊ី បាន​ផ្ទុះ​ឡើង​នៅ​ដើម​ខែមេសា បន្ទាប់​ពី​បរាជ័យ​ក្នុង​កិច្ច​ព្រម ព្រៀង​រយៈ ៣​ឆ្នាំ ដើម្បី​កម្រិត​ការ​ផ្គត់ផ្គង់​រវាង​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង និង​អ្នក​ផលិត ផ្សេង​ទៀត ។

បើ​តាម​ក្រុម​អ្នកវិភាគ​សាកល ដែល​សារព័ត៌មាន​បរទេស​នេះ​បាន​ស្រង់​សម្ដី បាន​និយាយ ថា តម្លៃ​ប្រេង​ពេល​នេះ គឺ​មាន​តម្លៃ​ទាប​ខ្លាំង​ណាស់ ហើយ​វា​នឹង​ឈាន​ដល់​ការ​បិទ​ការ ផលិត​របស់​ក្រុមហ៊ុន​មួយ​ចំនួន ដែល​មិន​មាន​លទ្ធភាព​ក្នុង​ការ​ផ្ទុក​ប្រេង​បន្ត ព្រោះតែ​មិន មាន​តម្រូវការ​នៅ​លើ​សក​លោក ។ងាក​មក​មើល​តម្លៃ​ប្រេងឥន្ធនៈ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ ឃើញ​ថា មាន​តម្លៃ ត្រឹមតែ ២៣៥០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​លី​ត្រ​សម្រាប់​ប្រេងសាំង​ធម្មតា ។ បើ​តាម​ការ​កត់ សម្គាល់​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ពេល​នេះ​ជា​តម្លៃ​ទាប​បំផុត​មួយ​ផង​ដែរ ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​កន្លង​ទៅ​នេះ ។ ក៏​ប៉ុន្តែ​បើ​ក្រលេក​ទៅ​មើល​ស្ថានភាព​ចរាចរ នៅ​ក្នុង​ប្រទេស​កម្ពុជា ជា ពិសេស​នៅ​រាជធានី​ភ្នំពេញ ឃើញ​ថា មាន​សភាព​ស្ងប់ស្ងាត់ ដោយសារ​តែ​ការ​រាលដាល នៃ​ជំងឺ​កូ​វី​ដ ១៩ ហើយ​រដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ចាក​ចេញពីផ្ទះ​បើ​មិន​មាន ករណី​ចាំបាច់ ។ យ៉ា​ណា​មិ​ញ​ពលរដ្ឋ​កម្ពុជា​ក៏​ហាក់​មាន​ភាព​ភ័យ​ខ្លាច​ពី​ការ​ឆ្លង​ជំងឺ​នេះ​ផង ដែរ ពួក​គេ​បាន​ទិញ​ស្បៀង​ចាំបាច់​មួយ​ចំនួន​បម្រុង​ទុក​រួច​ហើយ ដូច្នេះ​ពួក​គេ​ប្រហែលជា មិន​ត្រូវការ​ប្រើប្រាស់​យានយន្ត​របស់​ពួក​គេ​នោះ​ទេ ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​នាំ​ចូល​ប្រេង ឥន្ធនៈ ពី​ក្រៅ​ដូច្នេះ​តម្លៃ​កែប្រែ​ទៅ​តាម​ទីផ្សារ​អន្តរជាតិ ហើយ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវ ភាព​ពលរដ្ឋ​ក្នុង​ពេល​ប្រេង​ឡើងថ្លៃ​ពី​មុន​នោះ រដ្ឋាភិបាល​បាន​សម្រេច​កំណត់​តម្លៃ​ប្រេង ឥន្ធនៈ​លក់​លើ​ទីផ្សារ​រយៈពេល ១០​ថ្ងៃ​ម្ដង និង​មក​ដល់​ពេល​នេះ គឺ ១៥​ថ្ងៃ​ត្រូវ​កំណត់​ម្ដង ។

បើ​តាម​ដ្យា​ក្រាម​តម្លៃ​ប្រេង​ដែល​បង្ហាញ​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា តាំងពី​ពាក់​កណ្ដា
ល​ខែមីនា រហូត​ដល់​ដំណាច់​ខែមីនា ២០២០ នេះ ឃើញ​ថា​តម្លៃ​បាន​ធ្លាក់​ចុះ​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​ក្រសួងពាណិជ្ជកម្ម​ត្រូវ​កំណត់​តម្លៃ​លក់​លើ​ទីផ្សារ​កម្ពុជា មាន​តម្លៃ​ទាប​ជា​ប្រវត្តិ សាស្ត្រ​ក្នុង​រយៈពេល​ជាង ១ ទសវត្សរ៍​នេះ ។ តែ​ទោះ​យ៉ាងណា​នៅ​ថ្ងៃ​ទី ១៦​ខែមេសា ឆ្នាំ ២០២០​ខាង​មុខ​នេះ​តម្លៃ​ប្រេង​លើ​ទីផ្សារ​កម្ពុជា នឹង​ត្រូវ​ប្រែប្រួល​ជា​ថ្មី​ទៅ​តាម​ការ​កំណត់ របស់​ក្រសួងពាណិជ្ជកម្ម ហើយ​ក៏​មិន​ទាន់​ដឹង​ថា តើ​តម្លៃ​ប្រេងឥន្ធនៈ​លក់​លើ​ទីផ្សារ​កម្ពុជា នឹង​ធ្លាក់​ចុះ​បន្ត​ទៀត ឬ​កើនឡើង​វិញ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ