រាជធានីភ្នំពេញ ៖ ខណៈវីរុសកូវីដ១៩ ត្រូវបានរកឃើញមានវត្តមាន នៅកម្ពុជានិងពុំមានសញ្ញាថមថយសោះនោះ អ្នកជំនាញបានណែនាំថា ប្រជាពលរដ្ឋខ្មែរគួរតែត្រៀមបំរុងសាច់ប្រាក់ឲ្យបានយ៉ាងហោចពី៣ ខែទៅ៦ ដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗ ។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកហេរិញ្ញវត្ថុដែលជាទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) «តាមពិតទៅជាលក្ខណៈបច្ចេកទេស គឺគ្រប់ៗគ្នាជាបុគ្គល ជាគ្រួសារ ឬក៏ដូចជា ក្រុមហ៊ុន អញ្ចឹងគួរតែត្រៀមសាច់ប្រាក់ សម្រាប់ចំណាយនៅពេលដែលមានវិបត្តិកូវីដ១៩នេះ យ៉ាងហោចពី៣ ទៅ៦ ខែដែរ» ។
លោកបានបន្តថា «ការចាយលុយក្នុងកាលៈទេសៈកូវីដ១៩នេះ គឺគួរតែធ្វើការបែងចែកការចំណាយអោយបានត្រឹមត្រូវ ដែលត្រង់នេះមានន័យថា មនុស្សគ្រប់រូបគួរតែចំណាយទៅលើអ្វីដែលចាំបាច់ដូចជា ម្ហូបអាហារ ថ្នាំដង្កូវ និងលុយបង់សាលាកូនរៀនជាដើម» ។
លោកបានបន្តថា ក្នុងអំឡុងពេលមានវិបត្តិនេះ មិនគួរចាយលើលុយទៅលើអ្វីដែលមិនចាំបាច់នោះទេដូចជា ការធ្វើដំណើរកម្សាន្ត និងទិញសម្ភារៈមិនចាំបាច់ ដូចជា សម្លៀកបំពាក់ ឬគ្រឿងតុបតែងកាយ គឺមិនគួរចំណាយទៅលើនោះទេនៅក្នុងគ្រានៃវិបិត្តនេះ ៕
ចែករំលែកព័តមាននេះ