ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បញ្ជូន​ចិន​២​នាក់​លក់​ឧបករណ៍​តេស្ត​រក​វីរុស​កូ​វី​ដ​១៩ ទៅ​តុលាការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​២​នាក់ កាលពី​រសៀល​​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លក់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​២​នាក់ កាលពី​រសៀល​​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លក់ និង​ចែកចាយ​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ ដែល​ក្រសួងសុខាភិបាល​ហាមឃាត់ និង​ប្រកាស​ថា ជា​អំពើ​ខុសច្បាប់ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនជាតិ​ចិន​ទាំង​២​នាក់​ខាងលើ​នោះ ម្នាក់​ឈ្មោះ ជី​ង ហា​យ​ឈឹង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ២៧Eo ផ្លូវ​២៨០ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា និង​ម្នាក់​ទៀត​ឈ្មោះ ឈិ​ន អ៊ី​ង​ហ្វា​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ចារកម្ម​ក្រសួង​មហា ផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់​នៅ​ពីមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​លើ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជនជាតិ​ចិន​ទាំង​២​នាក់​នោះ បាន​និង​កំពុង​តែ​ធ្វើ​សកម្ម​ភាព​លក់ និង​ចែកចាយ​ផលិតផល​ដែល​ក្រសួងសុខាភិបាល​ហាមឃាត់ ។

ជាមួយ​នោះ​ដែរ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ផលិតផល​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ (COVID 19) ចំនួន​១៣​ប្រអប់​ធំ ស្មើនឹង​ចំនួន​២៦០​ប្រអប់​តូច ។ ក្រោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ដែល​ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ស្ថាប័ន​អយ្យកា​របើក​ការ​ស៊ើបសួរ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ