ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បាត់​បង់​ជីវិត​​កើន​ទ្វេ​ដង​លើ​ពិភព​លោក ​WHO​ បារម្ភ​ខ្លាំង!

3 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក ៖ ជាមួយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​ទ្វេដង ទាក់ទិន​នឹង​វីរុស​COVID-19 ក្នុង​រយៈពេល​តែ​១​ស​ប្ដា​ហ៍ លើ​ពិភពលោក អង្គការ​សុខភាព​ពិភពលោក ​WHO​ នា​ថ្ងៃ​ទី​១​មេ​សា បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​បំផុត​នៃ​វីរុស​នេះ…

អង្គការ​សុខភាព​ពិភពលោក ៖ ជាមួយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​ទ្វេដង ទាក់ទិន​នឹង​វីរុស​COVID-19 ក្នុង​រយៈពេល​តែ​១​ស​ប្ដា​ហ៍ លើ​ពិភពលោក អង្គការ​សុខភាព​ពិភពលោក ​WHO​ នា​ថ្ងៃ​ទី​១​មេ​សា បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​បំផុត​នៃ​វីរុស​នេះ ក្នុង​កម្រិត​អន្តរជាតិ​។

WHO​បាន​ចេញ​ការ​ប្រកាស​អាសន្ន​នា​ថ្ងៃ​ទី​១ ​មេ​សា​នោះ លើ​ការ​កើនឡើង​ខ្លាំង​បំផុត​នៃ​ការ​ឆ្លង បណ្ដាល​មក​ពី​វីរុស​នេះ​ខណៈ​ចំនួន​អ្នក​បាត់​បង់​ជីវិត កើន​ដល់​ទ្វេ​ដង​ក្នុង​ពេល​តែ​១​ស​ប្ដា​ហ៍​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ហ្ស៊ឺ​ណែវ អគ្គនាយក​WHO លោក​TEDROS ADHANOM GHEBREYESUS​ថ្លែង​ថា ខណៈ​យើង​ឈាន​ចូល​ក្នុង​ខែ​ទី​៤​នៃ​ការ​ការ​ឆ្លង ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំង​បំផុត ចំពោះ​ការ​កើន​យ៉ាង​លឿន​នៃ​ចំនួន​អ្នក​ស្លាប់​និង​ការ​ឆ្លង​វីរុស​នេះ​លើ​ពិភពលោក​។

លោក​បន្ត​ថា ក្រោយ​ពី​ចំនួន​អ្នកបាត់​បង់​ជីវិត​កើន​ដល់​ទ្វេ​ដង​កាលពី​ស​ប្ដា​ហ៍​មុន ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​​មុខ​ទៀត យើង​នឹង​ឃើញ​វីរុស​ឆ្លង​ដល់​មនុស្ស​១​លាន​នាក់ ហើយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​នឹង​កើន​ដល់​៥០.០០០​នាក់​។ នេះ​គ្រាន់​ជា​ការ​ឆ្លង​រាលដាល​ដំបូង ហើយ​ឥរិយាបថ​របស់​វីរុស​យើង​មិន​ទាន់​អាច​ដឹង​នៅឡើយ​។ ដូច្នេះ​យើង​ត្រូវ​តែ​រួបរួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​វីរុស​ដែល​យើង​មិន​ស្គាល់​ប្រភព​និង​ប្រកបដោយ​គ្រោះថ្នាក់​នេះ​។

វីរុស​នោះ​លេច​ដំបូង​នៅ​ក្រុង​វូ​ហាន​ចិន ពី​ថ្ងៃ​ទី​៣១​ធ្នូ​មក​។ ចាប់តាំងពី​ពេល​នោះ​មក​វា​បាន​សម្លាប់​មនុស្ស ជាង​៤៣.០០០​នាក់​លើ​ពិភពលោក ក្នុង​នោះ​៣​ភាគ​៤​នៅ​អឹ​រ៉ុ​ប​ហើយ​ការ​ឆ្លង ត្រូវ​បាន​អ​.​ស​.​ប​ចាត់ទុកជា​វិបត្តិ​អាក្រក់​បំផុត ដែល​មនុស្សជាតិ​ត្រូវ​ប្រឈម​មុខ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៤៥​មក ហើយ​ពេល​នេះ​កំពុង​តែ​វាយលុក​សហរដ្ឋអាមេរិក​។

តាម​តួលេខ​ផ្លូវការ​វីរុស​នោះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៨៦៥.០០០​នាក់​ហើយ​លើ​ពិភពលោក ក្នុង​នោះ​ជាង​ពាក់កណ្ដាល​នៅ​អឺរ៉ុប​។ អា​មេ​រិ​ក​មាន​អ្នក​ឆ្លង​ដល់​១៨៩.០០០​នាក់ រួច​នៅ​អា​ស៊ី​មាន​អ្នក​ឆ្លង​ជាង​១១០.០០០​នាក់​។ ការ​ព្រួយបារម្ភ​ក៏​មាន​កាន់តែ​ខ្លាំង​ដែរ​សម្រាប់ បណ្ដា​ប្រទេស​កំពុង​​អភិវឌ្ឍន៍ ដែល​តាម​ធម្មតា​មាន​ភាព​ក្រីក្រ ពិបាក​ក្នុង​ការ​ប្រឈម​មុខ​នឹង​វីរុស​។

លោក ADHANOM GHEBREYESUS​អះអាង​ថា ក៏​ទោះបី​ចំនួន​អ្នក​ឆ្លង​នៅ​មាន​តិច នៅ​អាហ្វ្រិក ​និង​អា​មេ​រិ​ក​កណ្ដាល​និង​ខាងត្បូង តែ​យើង​គិត​ថា​វីរុស​នោះ​នឹង​អាច មាន​ផលវិបាក​សង្គម សេដ្ឋកិច្ច​និង​នយោបាយ​ធ្ងន់ធ្ងរ​សម្រាប់​តំបន់​ទាំងនេះ​។

WHO​បាន​ផ្ដាំផ្ញើ​ឲ្យ​ប្រើប្រាស់​ម៉ាស​វេ​ជ្ជ​សាស្ត្រ សម្រាប់​បណ្ដា​អ្នក​ជំ​ងឹ​និង​សម្រាប់​បណ្ដា​អ្នក​ដែល​ព្យាបាល​ពួក​គេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ