ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ចោល បើ​ប្រឆាំង​បទបញ្ជាកូ​វី​ដ ១៩៖ហ្វី​លី​ពី​ន

4 ឆ្នាំ មុន

ប្រធានាធិបតី​ហ្វី​លី​ពី​ន Rodrigo Duterte ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​បុរស​ខ្លាំង​នៅ​ហ្វី​លី​ពី​ន បាន​ចេញ​បញ្ជារ​ឲ្យ​ក្រុម​ប៉ូ​លិស និង​យោធា នៅ​ទូ​ទាំងប្រទេស​ទាំងអស់ ​ត្រូវ​បាញ់​សម្លាប់​ជន​ណា ដែល​ប្រឆាំង​នឹង​បទបញ្ជារ​រដ្ឋាភិបាល​…

ប្រធានាធិបតី​ហ្វី​លី​ពី​ន Rodrigo Duterte ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​បុរស​ខ្លាំង​នៅ​ហ្វី​លី​ពី​ន បាន​ចេញ​បញ្ជារ​ឲ្យ​ក្រុម​ប៉ូ​លិស និង​យោធា នៅ​ទូ​ទាំងប្រទេស​ទាំងអស់ ​ត្រូវ​បាញ់​សម្លាប់​ជន​ណា ដែល​ប្រឆាំង​នឹង​បទបញ្ជារ​រដ្ឋាភិបាល​ ដែល​បាន​សម្រេច​ប្រកាស​បិទទ្វារ​ប្រទេស និង​ដែន​កោះ Luzon មិន​ឲ្យ​មានការ​ជួបជុំ​គ្នា​ទ្រង់ទ្រាយ​ធំ ព្រោះ​ការ​ជួបជុំ​គ្នា​នោះ ជា​កត្តា​បន្ថែម​ល្បឿន​នៃ​ការ
​ឆ្លង​ និង​ការ​រីក​រាលដាល​នៃ​មេរោគ​ប្រល័យ​លោកកូ​វី​ដ១៩ នៅ​ហ្វី​លី​ពី​ន ។

លោក Duterte បាន​ធ្វើការ​គំរាមកំហែង​បែប​នេះ​ នៅ​ក្នុង​សុន្ទរ​កមួយ​ធ្វើ​ឡើង​ថា ​តាម​ទូរទស្សន៍​មួយ​ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​យប់​ថ្ងៃ​ពុធ​ ទី១ ខែមេសា ​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​អ្នក​រស់នៅ​ក្នុង​ទីក្រុង Quezon ប្រហែល២១នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ទាមទារ​ជំនួយ​ និង​ការ​តវ៉ា​ដោយ​គ្មាន​ការ​អនុញ្ញាត​។

មុន​ពេល​ចេញ​បទបញ្ជារ​មួយ​នេះ លោក Duterte បាន​ចោទប្រកាន់​ទៅ​ក្រុម​អ្នក​ក្រីក្រ​ឆ្វេងនិយម​និង​ទីក្រុង Kadamay ថា ​ជា​អ្នក​ញុះញង់​ឱ្យ​មានការ​តវ៉ា ៕

អត្ថបទសរសេរ ដោយ