ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ជើងឯក​ហែលទឹកពិភពលោក​​ម្នាក់​ស្ថិត​ក្នុង​ចំណោម​កីឡាករ៩​នាក់​ដែល​ឆ្លង Covid-19

4 ឆ្នាំ មុន

សមាគម​កីឡាហែលទឹក​របស់​ប្រទេស​ហុង​គ្រី បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា ម្ចាស់​ជើងឯក​កីឡាហែលទឹក​ពិភពលោក (​ហែល​មេអំបៅ​) Boglarka Kapas ស្ថិត​ក្នុង​ចំណោម​កីឡាករ​ហែល​ទឹក​ចំនួន​៩​នាក់​នៃ​ក្រុម​ជម្រើសជាតិ​ហុង​គ្រី ដែល​បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស Covid-19 ។…

សមាគម​កីឡាហែលទឹក​របស់​ប្រទេស​ហុង​គ្រី បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា ម្ចាស់​ជើងឯក​កីឡាហែលទឹក​ពិភពលោក (​ហែល​មេអំបៅ​) Boglarka Kapas ស្ថិត​ក្នុង​ចំណោម​កីឡាករ​ហែល​ទឹក​ចំនួន​៩​នាក់​នៃ​ក្រុម​ជម្រើសជាតិ​ហុង​គ្រី ដែល​បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស Covid-19 ។

សមាគម​ហែល​ទឹក​ហុង​គ្រី​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​យើង​បាន​ធ្វើតេស្ត​អ្នក​រាល់គ្នា​នៅ​លើ​បញ្ជី​ឈ្មោះ​ក្រុម​ហែល​ទឹក​ថ្នាក់​ជាតិ ក៏​ដូច​ជា​បុគ្គលិក​ដែល​ធ្វើការ​ជាមួយ​ក្រុម​គ្រូបង្វឹក និង​ក្រុម​ម៉ាស្សា​។ លទ្ធផល​នៅ​តែ​បន្ត​កើត​មាន ហើយ​គិត​មក​ត្រឹម​យប់​ថ្ងៃ​អង្គារ​នេះ​លទ្ធផល ៩​បង្ហាញ​ថា​វិជ្ជមាន​» ។

សមាគម​ក៏​បាន​បន្ថែម​ថា មនុស្ស​គ្រប់​រូប​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ នៅ​ពេល​ពួក​គេ​ត្រឡប់​ទៅ​កាន់​ប្រទេស​ហុង​គ្រី ហើយ​មិន​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​រួម​គ្នា​ណាមួយ​ឡើយ ។

កីឡា​ការិ​នី Boglarka Kapas បាន​បង្ហោះ​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម Instagram ដោយ​បាន​និយាយ​ថា «​ខ្ញុំ​មាន​អារម្មណ៍​ល្អជា​ធម្មតា ។ វា​មិន​បាន​ផ្លាស់​ប្តូរ​ទម្លាប់​របស់ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​បាន​នៅ​ក្នុងផ្ទះ ទោះ​យ៉ាងណា​ខ្ញុំ​ក៏​ចេញ​ទៅ​ស្រូបខ្យល់​អាកាស​នៅ​សួន​របស់ខ្ញុំ ប៉ុន្តែ​ទោះបី​អ្នកមាន​អារម្មណ៍ល្អ​ក៏​ដោយ អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​និង​នៅផ្ទះ នោះ​អ្នក​នឹង​យកឈ្នះ​វីរុស​នេះ​» ។

សូម​បញ្ជាក់​ថា Boglarka Kapas បាន​ឈ្នះ​ជើងឯក​កីឡាហែលទឹក​ពិភពលោក​ឆ្នាំ ២០១៩ (​ហែល​មេអំបៅ​) ចម្ងាយ​២០០​ម៉ែត្រ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Gwangju ប្រទេស​កូរ៉េ​ខាងត្បូង ៕ (ដកស្រង់​ចេញពី CNA)

https://www.instagram.com/p/B-ZPugqDBCP/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ