ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​បិទ​ច្រក​ទ្វារ​អន្តរជាតិ ក៏​អាជីវករ​អាច​​លក់ដូរ​ដាច់​ធម្មតា​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​ក្នុង​ផ្សារ​ព្រំ​ថ្មី ស្ថិត​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​ក្នុង​ផ្សារ​ព្រំ​ថ្មី ស្ថិត​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នាំ​គ្នា​ចូល​ផ្សារ​ទិញ​ម្ហូបអាហារ និង​មាន​គ្នា​ច្រើន​ដដែល ពោល​គឺ​មិន​ស្ងប់ស្ងាត់​ដូច​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ក្នុង​ក្រុងប៉ៃលិន​នោះ​ឡើយ ។

ប្រភព​ព័ត៌មាន​ពី​អាជីវករ​ម្នាក់​ឈ្មោះ មៀ​ច សា​រិ​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជា​អ្នកលក់​អង្ករ បានឱ្យ​ដឹង​ថា ទោះបីជា​មានការ​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ក៏​ដោយ គាត់​នៅ​តែ​អាច​លក់​អង្ករ​ដាច់​ធម្មតា​ដូច​ពី​មុន​ដែរ ។ ហើយ​ចំពោះ​តម្លៃ​ទីផ្សារ អង្ករ​របស់​គាត់ គឺ​លក់​ដូច​កាលពីមុន​ដែរ ពោល​គឺ​មិន​ឡើង ក៏​មិន​ចុះ​តម្លៃ​អ្វី​ដែរ ។

បុរស​ម្នាក់​ឈ្មោះ ស្រៀ​ង អាយុ​៤០​ឆ្នាំ លក់​ចានឆ្នាំង និង​សម្ភារ​:​ប្រើប្រាស់​ផ្ទះបាយ​ផ្សេង​ៗ​ទៀត បានឱ្យ​ដឹង​ថា ការ​លក់ដូរ​របស់​គាត់​មានការ​កាក់កប មាន​អតិថិជន​ចូល​ទៅ​ទិញ​ប្រើប្រាស់​ច្រើន ។ ប៉ុន្តែ​តាំងពី​មាន​ករណី​ផ្ទុះ​មេរោគ​កូ​វី​ដ​១៩ រួច​មក ការ​លក់ដូរ​របស់​គាត់​ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​ជាង​មុន​បន្តិច ។ ប៉ុន្តែ​នៅ​តែ​មាន​ម៉ូយ​ចូល​ទៅ​ទិញ​សម្ភារ​:​ប្រើប្រាស់​ទាំងនោះ​ជា​ធម្មតា មិន​អត់​ម៉ូយ​សោះ​នោះ​ឡើយ ដោយ​ក្នុង​១​ថ្ងៃ​ៗ​អាច​លក់​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​មិន​ខ្វះខាត​ទេ ។

បើ​តាម​សម្តី​អាជីវករ​ជា​អ្នកលក់​សាច់​ជ្រូក និង​លក់​ស៊ុតមាន់ ទា បាន​រៀបរាប់​ឱ្យ​ដឹង​ស្រ​ដៀង​គ្នា​ដែរ​ថា ការ​លក់ដូរ​របស់​ពួក​គាត់ គឺ​ដាច់​ធម្មតា ទោះបីជា​មាន​ករណី​ផ្ទុះ​ជំងឺឆ្លង រហូត​ដល់​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ក៏​ដោយ គឺ​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ទិញ​ម្ហូបអាហារ ត្រី​សាច់​ដូច​សព្វដង​ដែរ ។

ចំណែក​អ្នកលក់​ត្រី ក៏​បានឱ្យ​ដឹង​ដែរ​ថា ការ​លក់ដូរ​របស់​គាត់​មានការ​ធ្លាក់​ចុះ​ជាង​មុន​បន្តិច ដោយ​​កាលពីមុន​អាច​លក់​ត្រី បាន​ចាប់ពី​១៤០​ទៅ​១៥០​គីឡូក្រាម​ក្នុង​១​ថ្ងៃ ។ ប៉ុន្តែ​បច្ចុប្បន្ន​គាត់​លក់​បាន​ត្រឹមតែ​៧០​ទៅ​៨០​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ហើយ​តម្លៃ​ក៏​មិន​លើស​ពី​មុន​ដែរ ។ គាត់​បន្ត​ទៀត​ថា ត្រី​ទាំង​អស់នេះ គឺ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ហៅ​ឡែ​ម ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ក៏​មាន​ត្រី​ខ្មែរ​យើង​ខ្លះ​ៗ​ដែរ ។

ចំពោះ​អ្នកលក់​បន្លែ​ខ្លះ​រៀបរាប់​ថា ឥឡូវ​ក៏​លក់ដាច់​ដូច​ពី​មុន​នោះ​ទេ តែ​អ្នកលក់​ខ្លះ​ទៀត ត្អូញត្អែរ​ថា ការ​លក់ដូរ​អត់​សូវ​ដាច់​ដូច​កាលពី​មិន​ទាន់​មាន​បញ្ហា​បិទ​ច្រកព្រំដែន ឬ​ជំងឺឆ្លង​កើតឡើង ។

ទោះបីជា​យ៉ាងណា ការ​លក់ដូរ​របស់​អាជីវករ​នៅ​ក្នុង​ផ្សារ​ព្រំ​ថ្មី ក្បែរ​ព្រំដែន គឺ​មានការ​កាក់កប​ជាង​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ផ្សេង​ទៀត​ក្នុង​ក្រុងប៉ៃលិន ព្រោះ​ទោះបីជា​មាន​បញ្ហា​កើតឡើង​ក៏​នៅ​តែ​​មាន​មនុស្ស​អ៊ូរ​អរ​ចូល​ទិញ​ឥ​វ៉ា​ន់​ដូច​សព្វមួយដង ។ គេ​សង្កេត​ឃើញ​ទិដ្ឋភាព​ក្នុង​ផ្សារ អ្នកខ្លះ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​ពាក់​ម៉ាស​ការពារ និង​អ្នកខ្លះ​ប្រើ​ទឹក​អាល់កុល ឬ​ជែ​លលា​ង​សម្អាត​​ដៃ បន្ទាប់​ពី​កាន់​ប្រាក់​ពី​អតិថិជន​ទិញ​ឥ​វ៉ា​ន់​របស់​ពួក​គេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ