​អត់សូវមានអ្នកទិញមែន តែតម្លៃជ្រូក​ខ្វៃ​​ថ្លៃ​ដូច​ឆ្នាំ​មុនៗ


រាជធានី​ភ្នំពេញ ៖ ​​ជាទូទៅ ពលរដ្ឋដែលមាន​​ខ្សែកាត់ចិន គឺមានការរៀបចំ​សែនឆេងម៉េង​នៅតាម​ស្រុកកំណេីត​ ឬតាមទីតាំងផ្នូរ​របស់ដូនតាដែលបានបញ្ចុះ ​​ហើយក៏ជាទំនៀមទម្លាប់​​ធ្វើ​​ជា​រៀងរាល់​ឆ្នាំផងដែរ។​ ប៉ុន្តែដោយឡែក ឆ្នាំនេះពិភពលោក​ទាំងមូល​រួមទាំងកម្ពុជាផង បាននិង​កំពុងជួប​វិបត្តិ​នូវមេរោគ​កូវីដ​១៩ដែល​ឆ្លងរាតត្បាតគ្រប់ទីកន្លែង​ ហេីយត្រូវបានរាជរដ្ឋាភិបាល​​​ ស្នើឱ្យ​ពលរដ្ឋ​​ពេល​បុណ្យ​ឆេ​ង​ម៉េ​ង​ សូមសែន​ពី​ផ្ទះ​ទៅ​ល្អ​ជាង ពេល​កំពុង​មាន​បញ្ហា​កូ​វី​ដ​១៩​ ។

​នៅចុងខែមីនា ដល់ថ្ងៃទី៥ ​មេសា​ គឺជា​ថ្ងៃ​ដែលគេរៀបចំសែន​ឆេ​ង​ម៉េ​ង ​ក្នុងនោះ​បងប្អូនទិញ​របស់​របរសែន គឺមាន នំ ភេសជ្ជៈ ម្ហូប ឬក៏មាន់ ទា និងជ្រូកខ្វែជាដើម។ ​​តែកត់សម្គាល់ថា ​​ជ្រូក​ខ្វៃ​ឆ្នាំ​នេះ ​​នៅតែមានតម្លៃ​ថ្លៃដូចឆ្នាំមុនៗដដែល​ បើទោះបីមិនសូវមានបង​ប្អូន​សែន​ឆេងម៉េងក្តី ​ ។

ជួបជាមួយអ្នក​លក់​ជ្រូក​ខ្វៃម្នាក់សុំមិនបញ្ចេញឈ្មោះ បាន​​និយាយ​ត្អូញ​ថា អ្នកលក់​នៅ​​​គ្នា​តិច​ តែ​លក់​មិនសូវ​ដាច់​ទេ ដោយសារ​អ្នកទិញ​គេ​មិនសូវ​ហ៊ាន​ចេញពីផ្ទះ​ ព្រោះ​គេ​ខ្លាច​ឆ្លង​​កូ​វី​ដ​១៩ នោះ តែក៏នៅ​មាន​អ្នកទិញ​យក​ទៅ​សែន​ឆេ​ង​ម៉េ​ង​ជា​បន្តបន្ទាប់​ដែរ ។ ឯតម្លៃជ្រូក គឺមានតម្លៃដូចឆ្នាំ​មុនៗ​អ៊ីចឹង ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ