ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ថ្នាក់ដឹកនាំ​កំពូល​ៗ​ស្ថាប័ន​ណាខ្លះ​ដើរ​តាម​គំរូ​​សម្តេច​តេ​ជោ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងជំងឺ​កូ​វី​ដ​១៩ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​នូវ​ប្រាក់បៀវត្ស​របស់​សម្តេច ជា​នាយក​រដ្ឋមន្ត្រី​ចំនួន​ស្មើនឹង ៧​ខែ ដោយ​រាប់​ចាប់តាំងពី​ខែមីនា…

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​នូវ​ប្រាក់បៀវត្ស​របស់​សម្តេច ជា​នាយក​រដ្ឋមន្ត្រី​ចំនួន​ស្មើនឹង ៧​ខែ ដោយ​រាប់​ចាប់តាំងពី​ខែមីនា រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០២០ គេ​កត់សម្គាល់​ឃើញ​ថា មាន​ថ្នាក់ដឹកនាំ​តាម​ស្ថាប័ន​កំពូល​ជា​ច្រើន​រូប ចាប់ពី​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ រហូត​ថ្នាក់​អភិបាលខេត្ត បាន​ដើរ​តាម​គំរូ​របស់​សម្តេច​តេ​ជោ ដោយ​ស្ម័គ្រចិត្ត​បរិច្ចាគ​នូវ​ប្រាក់បៀវត្ស ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០​នេះ មាន​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​ប្រកាស​ស្ម័គ្រចិត្ត បរិច្ចាគ​ប្រាក់ខែ​ជា​ឧបនាយករដ្ឋមន្ត្រី​របស់​ខ្លួន​ចំនួន​៧​ខែ ចាប់ពី​ខែមីនា ដល់​ខែកញ្ញា​, និង​រដ្ឋមន្ត្រី ៣​រូប​ផ្សេង​ទៀត​ក៏ បាន​ប្រកាស​ស្ម័គ្រចិត្ត បរិច្ចាគ​ប្រាក់ខែ​របស់​ខ្លួន​ចំនួន ៦​ខែ ចាប់ពី​ខែមីនា​នេះ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​រដ្ឋមន្ត្រី​ទាំង ៣​រូប រួម​មាន ៖ ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រី​ថ្មី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។

ក្នុង​នោះ ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​ដើរ​តាម​គំរូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ប្រកាស​បរិច្ចាគ​ប្រាក់ខែ​ចំនួន ៧ ខែ​ដល់ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ