ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញចុះ​បា.ញ់ថ្នាំ​កម្ចាត់​មេរោគ​តាម​ទី​សត្តឃាតក្នុងស្រុករលាប្អៀរ ​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង ​នា​​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០​នេះ​ បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ទី​សត្តឃាត ក្នុងស្រុក​រលាប្អៀរ ​ក្នុង​គោលបំណង​ការពារ​មេរោគ​ឆ្លង​គ្រប់​ប្រភេទ…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង ​នា​​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០​នេះ​ បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ទី​សត្តឃាត ក្នុងស្រុក​រលាប្អៀរ ​ក្នុង​គោលបំណង​ការពារ​មេរោគ​ឆ្លង​គ្រប់​ប្រភេទ ។

លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ​ប្រតិកម្ម​និង​បសុព្យាបាល​បាន​ឲ្យ​ដឹង​ថា ដោយ​រដូវ​នេះ​ជា​រដូវក្តៅ​ដែល​ជំងឺ​ផ្សេង​ៗ​តែង​កើតឡើង​លើ​សត្វពាហនៈ និង​គួប​ផ្សំ​ការ​ការពារ​ការ​ឆ្លង​ជំងឺ​គ្រប់​ប្រភេទ​ផង​នោះ ​មន្ត្រី ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​របស់​លោក​បាន​សហការ​ជាមួយ​ម្ចាស់​ទី​សត្តឃាត ក្នុងស្រុក​រលា​ប្អៀរ​ដើម្បី​ធ្វើការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​ការ​អនាម័យ​របស់​ទី​សត្តឃាត​មួយ​ៗ​ផង​ដែរ ។​

ជាមួយ​គ្នា​នេះ​ ការិយាល័យ​របស់​លោក​ក៏​បាន​នាំ​យក​ថ្នាំ​មួយ​ចំនួន​ទៅ​ផ្ដល់​ជូន​ដល់​ម្ចាស់​ទី​សត្តឃាត​ដើម្បី​ធ្វើការ​បាញ់​សំអាត​ជា​រៀងរាល់ថ្ងៃ​ដោយ​ខ្លួនឯង ។​​

ក្នុង​ឱកាស​នោះ​ដែរ លោក​ក៏​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវករ ក៏​ដូច​ជា​អ្នក​ចិញ្ចឹមសត្វ​ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​ដើម្បី​ការពារ​ជំងឺឆ្លង​គ្រប់​ប្រភេទ​ដោយ​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ។ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ទី​សត្តឃាត​នេះ​នឹង​ធ្វើ​ឡើងជា​រៀង​រាល់​ស​ប្តា​ហ៍ នៅ​គ្រប់​ស្រុក​ក្រុង​ទាំងអស់​ទូ​ទាំង​ខេត្ត ដើម្បី​ការពារ​ជំងឺឆ្លង​ពី​សត្វ​ទៅ​សត្វ​ នឹង​ពី​សត្វ​ទៅ​មនុស្ស ។

សូម​រំលឹក​ដែរ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេ​សា​នេះ​ដែរ មន្ត្រី​នៃ​ការ​រិ​យា​ល័យផលិតកម្ម​ និង​បសុព្យាបាល​បាន​ចុះ​បាញ់ថ្នាំ​តាម​ទី​សត្តឃាត​ជំ​នួន​៤កន្លែង និង​បាន​ចែក​ថ្នាំ​ដល់​ម្ចាស់​ទី​សត្វឃាត​ទាំងអស់​សម្រាប់​លាយ​ទឹក​និង​បាញ់ថ្នាំ​ដោយ​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ ក្រោយ​ពិឃាតសត្វ​រួច​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ