ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អស្ស​ជិ​ជា​អាចារ្យ​ដំបូង​នៃ​អគ្គ​សាវក​ទាំង​ពីរ

4 ឆ្នាំ មុន

នៅ​ព្រឹក​មួយ​អស្ស​ជិ​ភិក្ខុ​បាន​គ្រងចីវរ ស្ពាយបាត្រ ហើយ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​រាជគ្រឹះ តាំងពី​ព្រលឹម ។ ព្រឹក​នោះ​ឧបតិ​ស្សៈ​(​សារីបុត្រ​)​បរិភោគ​អាហារ​ព្រឹក​ហើយ បាន​ទៅ​កាន់​អារាម​របស់​ពួក​បរិ​ព្វា​ជក ក៏​បានឃើញ​អស្ស​ជិ​ត្ថេ​រ​កំពុង​និមន្ត​បិណ្ឌ​បាត្រ​ក្នុង​ក្រុង​រាជគ្រឹះ ក៏​មានចិត្ត​ជ្រះថ្លា ទើប​គិត​ថា…

នៅ​ព្រឹក​មួយ​អស្ស​ជិ​ភិក្ខុ​បាន​គ្រងចីវរ ស្ពាយបាត្រ ហើយ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​រាជគ្រឹះ តាំងពី​ព្រលឹម ។

ព្រឹក​នោះ​ឧបតិ​ស្សៈ​(​សារីបុត្រ​)​បរិភោគ​អាហារ​ព្រឹក​ហើយ បាន​ទៅ​កាន់​អារាម​របស់​ពួក​បរិ​ព្វា​ជក ក៏​បានឃើញ​អស្ស​ជិ​ត្ថេ​រ​កំពុង​និមន្ត​បិណ្ឌ​បាត្រ​ក្នុង​ក្រុង​រាជគ្រឹះ ក៏​មានចិត្ត​ជ្រះថ្លា ទើប​គិត​ថា បព្វជិត​មាន​លក្ខណៈ​ដូច្នេះ យើង​មិន​ធ្លាប់​ឃើញ​ឡើយ ហើយ​ក៏​បាន​ចូល​ទៅ​សួរ​ធម៌​នឹង​ព្រះ​ថេរៈ​អង្គ​នោះ ព្រះ​អស្ស​ជិ​បាន​ពោល​គាថា​យ៉ាង​ខ្លី​ត្រឹមតែ​ពីរ​បាទ​ថា ធម៌​ទាំងឡាយ​ណា​កើត​ពី​ហេតុ ព្រះ​តថាគត​ទ្រង់​ត្រាស់​សម្តែង​នូវ​ហេតុ​នៃ​ធម៌​ទាំង​ឡាយ​នោះ និង​ការ​រំលត់​នូវ​ហេតុ​នៃ​ធម៌​ទាំងឡាយ​នោះ ។ ព្រះ​មហា​សមណៈ ទ្រង់មាន​ប្រក្រតី​ទូន្មាន​យ៉ាងនេះ ។

ឧបតិ​ស្សៈ បាន​ស្តាប់​ធម្មកថា​នេះ​ត្រឹមតែ​២​បាទ​ដំបូង​ប៉ុណ្ណោះ ក៏​តាំងនៅ​ក្នុង​សោតាបត្តិផល ដែល​បរិបូណ៌​ដោយ​ពាន់​ន័យ លុះ​ចប់​ទេសនា​លោក​ក៏​បានជា​សោតាបន្ន គឺជា​ព្រះ​អរិយ​បុ​គ្ព​ល​ថ្នាក់ដំបូង​ក្នុង​ព្រះពុទ្ធ​សាស​នា និង​នាំ​យក​សេចក្តី​នេះ​ទៅ​សម្តែង​រៀបរាប់​ដល់​កោ​លិ​តៈ​(​មោគ្គល្លាន​)​ជា​មិត្តសម្លាញ់​ស្តាប់​រហូត​ដល់​ចប់​គាថា​នោះ​ម្តងទៀត កោ​លិ​តៈ​ស្តាប់​ចប់ ក៏​បាន​តាំងនៅ​ក្នុង​សោតាបត្តិផល​ដូច​ឧបតិ​ស្សៈ​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ