ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី និង​មន្ត្រី​ៗ​ចំនួន​៣១​រូប​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​ខ្លួន​ជូន​គណៈកម្មការ​ជាតិ​​ប្រឆាំង​​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សាយ សំ​អាល រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​មន្ត្រី​ៗ​របស់​ក្រសួង​សរុប​ចំនួន​៣១​រូប នៅ​ថ្ងៃ​ទី​០២…

រាជធានី​ភ្នំពេញ ៖ លោក សាយ សំ​អាល រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​មន្ត្រី​ៗ​របស់​ក្រសួង​សរុប​ចំនួន​៣១​រូប នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២០​នេះ​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ប្រាក់ខែ​របស់​ខ្លួន ចំនួន​ពី​១​ខែ​ដល់​៦​ខែ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​១ មេ​សា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្រេច​បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន​៧​ខែ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ។ ប្រាក់ខែ​របស់​សម្តេច​តេ​ជោ ដែល​បរិច្ចាគ​នេះ គឺ​រាប់​ចាប់ពី​ខែមីនា រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០២០ ។ ក្រៅពី​សម្តេច​តេ​ជោ ក៏​មាន​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​ក៏​បាន​សុខចិត្ត​កាត់​ប្រាក់ខែ​ខ្លួន ឲ្យ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ