ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​ធំ បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​អស់​៤​គ្រួសារ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ថា ភ្លៀង​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ កាលពី​ម៉ោង​៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​ក្នុង​ក្រុង​ព្រះ​វិហារ បាន​ធ្វើ​ឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​៤​គ្រួសារ រង​ការ​ខូចខាត​របើក​ដំបូល…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ថា ភ្លៀង​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ កាលពី​ម៉ោង​៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២០​នេះ នៅ​ក្នុង​ក្រុង​ព្រះ​វិហារ បាន​ធ្វើ​ឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​៤​គ្រួសារ រង​ការ​ខូចខាត​របើក​ដំបូល ដួល​បង្គោល​ភ្លើង​ធំ​ៗ និង​របើក​ក្បឿង​អគារ​សាលា​ខេត្តព្រះវិហារ​មួយ​ចំនួន ។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះ​វិហារ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា​នេះ ឲ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​មួយ​មេ លាយឡំ​ខ្យល់​កន្ត្រាក់​កាលពី​ម្សិលមិញ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី នៅ​ភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ រង​ការ​ខូចខាត​របើក​ដំបូល របើក​ក្បឿ​ន​អគារ​សាលាខេត្ត និង​របើក​ក្បឿង​មន្ទីរ​ផែនការ​មួយ​ចំនួន ដួល​បង្គោល​ភ្លើង​ធំ​ចំនួន​២​ដើម ប៉ុន្តែ​មិន​មាន​រងគ្រោះថ្នាក់​ដល់​មនុស្ស ឬ​សត្វ​ឡើយ ។

លោក​បន្ត​ថា បាតុភូត​ធម្មជាតិ​ខ្យល់​កន្ត្រាក់​ម្សិលមិញ​នេះ ទូ​ទាំង​៨​ក្រុង​ស្រុក​នៃ​ខេត្តព្រះវិហារ គឺ​ប៉ះពាល់​តែ​ក្រុង​ព្រះ​វិហារ តែ​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ​ដែរ លោក យ៉ុ​ង គឹ​ម​ហៀន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះ​វិហារ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ក្រុមការងារ​កំពុង​ចុះ​ពិនិត្យ​មើល​ផល​ប៉ះពាល់ និង​ការ​ខូចខាត​ពី​បា​តុ​ភូមិ​ធម្មជាតិ​នេះ ដើម្បី​រៀបចំ​ជា​ជំនួយ​មនុស្សធម៌​យក​ទៅ​ជូន​គ្រួសារ ដែល​រង​គ្រោះ​ទាំងអស់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ