ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឯកភាពតាមគោលការណ៍រួម ក្រោយ​កម្ពុជាស្នើ​​សុំសម្រួលពីខាងភាគីថៃ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖​ ​លោកអ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មាន​ជ័យ បាន​​ដឹកនាំ​កម្លាំង​អាជ្ញា​ធរ​មាន​សមត្ថកិច្ចក្នុងភូមិ​សាស្ត្រ​ខេត្ត និង​បន្ទាត់​ព្រំដែន​កម្ពុជា​​ ថៃ ជួប​ប្រជុំ​ពិភាក្សា ដោះស្រាយ​ការ​ងារ​បន្ទាន់​មួយ​ចំនួន ជាមួយ​អភិបាលខេត្ត​ស្រះ​កែវ…

ខេត្តបន្ទាយមានជ័យ៖​ ​លោកអ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មាន​ជ័យ បាន​​ដឹកនាំ​កម្លាំង​អាជ្ញា​ធរ​មាន​សមត្ថកិច្ចក្នុងភូមិ​សាស្ត្រ​ខេត្ត និង​បន្ទាត់​ព្រំដែន​កម្ពុជា​​ ថៃ ជួប​ប្រជុំ​ពិភាក្សា ដោះស្រាយ​ការ​ងារ​បន្ទាន់​មួយ​ចំនួន ជាមួយ​អភិបាលខេត្ត​ស្រះ​កែវ លោក វ​រ៉ា​ផា​ន់ សុ​វា​ណុ​ន Mr.WORAPHAN SUWANNUS នៅ​ស្នាក់​ការ​គយ​ថៃ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្លង​ឡឹ​ក កាលពី​រសៀល​ថ្ងៃ​ទី​០១ មេ​សា​ ២០២០​។ ក្នុង​កិច្ចប្រជុំ​ លោក​អភិបាល​ខេត្តបន្ទាយមានជ័យ ក៏​បាន​ស្នើ​សុំ​ជា​គោល​ការណ៍​រួម​ទៅ​ចំនួន​២​ចំណុច ដល់​លោក​អភិបាលខេត្ត​ស្រះ​កែវ នៃ​ព្រះរាជាណាចក្រ​ថៃ មាន​ ៖

១-ស្នើ​សុំ​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជា​ពលករ​ខ្មែរដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ បញ្ជូន​មក​ជា​រាល់ថ្ងៃ សូម​ឲ្យ​មាន​កិច្ចសហការ​ និង​កំណត់​យក​ទីតាំង​ច្រកណាមួយ​សមរម្យ​ជា​ផ្លូវការ ដូច​ជា​ច្រក​បឹង​ត្រកួន​ជា​អាទិ៍ ដើម្បី​ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យការពារ​ជំងឺ​កូ​វីត​១៩ កន្លង​មក​បញ្ជូន​មក​តែ​តាម​ច្រករបៀងចំការ​គរ ។

២-​ស្នើ​ឲ្យ​មានការ​ជួយ​សម្រួលការ​ចេញចូល​ដឹក​ដំឡូង​មី​របស់​ប្រជា​កសិករ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ដូច​ជា នៅ​ច្រក​បឹង​ត្រកួន ច្រក​ម៉ា​ឡៃ និង​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​តជាដើម​ ។

ក្រោយ​ពី​ការ​ជជែក​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់ ​រវាង​ភាគី​ទាំង​ពីរ តាម​សំណើសុំ​របស់ លោក
អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​សហការសម្របសម្រួល​ជួយ​ដល់​ប្រជា​ពលករ​ខ្មែរ និង​ដើម្បី​រួម​សហការ​គ្នា​ទប់ស្កាត់ និង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត​១៩​នោះ ។

ដោយឡែក លោក វ​រ៉ា​ផា​ន់ សុ​វា​ណុ​ន Mr.WORAPHAN SUWANNUS អភិបាលខេត្ត​ស្រះ​កែវ និង​កងកម្លាំង​បូ​ពា៍​ថៃ បាន​ឯកភាព​ជា​គោលការណ៍​រួមមាន ៖

១-​កំណត់​យក​ទីតាំង​ច្រក​អូរ​បី​ជាន់ គោក​ធ្យូង ជា​កន្លែង​តែ​មួយ​គត់​ ដើម្បី​សម្របសម្រួល​ដល់​ពលករ​ខ្មែរ ដែល​អាជ្ញាធរ​បញ្ជូន​មក​ដើម្បី​ងាយស្រួល​ទាំង​ខាង​ថៃ និង​កម្ពុជា ដើម្បី​រួម​គ្នា​ពិនិត្យ​សុខភាពមុន​អនុញ្ញាតិ​ឲ្យ​ចេញ ។ ជាមួយ​នោះ​ បន្ត​សហការ​ទប់ស្កាត់​ការ​លួច​ចេញ​តាម​ច្រករបៀង​ផ្សេង​ទៀត​។

២-​តាម​សំណើរ​សុំ​របស់​លោកអភិបាល​ខេត្តបន្ទាយមានជ័យ សម្រួល​ចេញ​ដំ​ឡូ​វ​មី ទំនិញ ចេញ​តាម​ច្រក​តំបន់​ផ្លូវការ​ណាមួយ​នោះ រដ្ឋបាល​ខេត្ត​ស្រះ​កែវ​ នឹង​ធ្វើ​របាយការណ៍​សុំ​គោលការណ៍​ក្រសួងពាណិជ្ជកម្ម​ថៃ​ដើម្បី​សម្រួល​ជូន និង​ផ្តល់​ដំណឹង​ជម្រាប​ជូន​តាម​ក្រោយ ៕

អត្ថបទសរសេរ ដោយ